Connect with us

ជីវិតកម្សាន្ដ

ណុប បាយ៉ារិទ្ធ ស្នើពលរដ្ឋខ្មែរជួយគាំទ្រលើកតម្កើងវិស័យសិល្ប:បុរាណឲ្យបានច្រើនកុះករ

បានផុស

នៅ

តារាចម្រៀងល្បីឈ្មោះលោក ណុប បាយ៉ារិទ្ធបានចេញមុខធ្វើការអំពាវនាវ និង បំផុសដល់ប្រជាពលរដ្ឋខ្មែរពិសេសយុវជនខ្មែរទាំងអស់ត្រូវរួមគ្នាគាំទ្រលើកតម្កើងគាំទ្រនូវវិស័យបុរាណខ្មែរឲ្យបានច្រើនកុះករ ព្រោះនេះជាពេលវេលាដែលត្រូវបង្ហាញដល់ពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​ខាងលើ​ ពី​សំណាក់តារាចម្រៀងប្រុសលោក ណុប បាយ៉ារិទ្ធ ​បាន​ធ្វើ​ឡើងបន្ទាប់​ពីលោកបាន​សង្កេត​ឃើញ​ថាមក​ទល់​នា​ពេល​នេនេហាក់​មិន​ទាន់​ឃើញ​មហាជន ឬយុវជនខ្មែរជំនាន់ក្រោយមានការផុសផុលក្នុងការ​ចូលរួម​គាំទ្រនិងផ្សព្វផ្សាយ​ពី​មហោស្រព​សិល្ប​:​បុរាណ​ខ្មែរ​រឿង​ «​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧»​ ដែល​នឹង​រៀបចំ​សម្តែង​ចាប់ពីថ្ងៃទី២៨ ខែកញ្ញា និងថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២៤នេះ។

ទន្ទឹមគ្នាជានេះដែរ លោកណុប បាយ៉ារិទ្ធ ក៏បានធ្វើការស៊ែរបន្តចែករំលែករវាងកិច្ចសម្ភាសន៍មួយពីសំ ណាក់តារាសម្តែង ពេជ្រ ចរណៃ ជាមួយសារព័ត៌មាន អំពីក្តីកង្វល់លើវិស័យសិល្ប:បុរាណខ្មែរបែបនេះ ថាសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋខ្មែរកូនខ្មែរជំនាន់ក្រោ យជួបគាំទ្រ លើកតំកើងដោយការជួយទិញសំបុត្រចូ លរួមទស្សនាអោយបានច្រើនកុះករ។

តារាចម្រៀងលោក ណុប បាយ៉ារិទ្ធ បានលើកឡើងទៀតថា នេះជាពេលវេលាដែលយើងត្រូវបង្ហាញឲ្យប្រទេសជិតខាងនិងពិភពលោកបានឃើញថា យើងស្រ លាញ់យើងថែរក្សាយើងការពារ។ ជាការពិតការលើក ឡើងរបស់លោក ណុប បាយ៉ារិទ្ធ ដោយសង្កេតឃើញថាយុវជនខ្មែរបច្ចុប្បន្នហាក់មិនសូវមានការអើពើរឬស្រាក់ដៃគ្នាក្នុងការចូលរួមលើកស្ទួលសិល្ប:បុរាណខ្មែរទេ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤៨ វិនាទី មុន

ណុប បាយ៉ារិទ្ធ ស្នើពលរដ្ឋខ្មែរជួយគាំទ្រលើកតម្កើងវិស័យសិល្ប:បុរាណឲ្យបានច្រើនកុះករ

ព័ត៌មានអន្ដរជាតិ៤៥ នាទី មុន

ព្យុះកំណាច Helene សម្លាប់មនុស្ស៤៣នាក់ នៅរដ្ឋចំនួន៤ របស់អាមេរិក

កីឡា៤៩ នាទី មុន

ទិវារត់​ម៉ារ៉ាតុង​អង្គរនាខែធ្នូ រំពឹង​រក​បាន​ប្រាក់​ជាង​១០ម៉ឺន​ដុល្លារដើម្បី​សប្បុរសធម៌

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន គាំទ្រ​ការកំណត់​អាយុ​អប្បបរមា សម្រាប់​អ្នកប្រើប្រាស់​ផលិតផល​គ្រឿង​ស្រវឹង​នៅ​ប្រទេស​កម្ពុជា

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រើប្រាស់​រថយន្តក្រុង​ជាង​៦០០​គ្រឿង ដឹកជញ្ជូន​ពលរដ្ឋ ដោយ​ឥត​គិត​ថ្ងៃ​ទៅ​ស្រុកកំណើត​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

ចរាចរណ៍១៦ ម៉ោង មុន

ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ទៅដល់រដ្ឋ Florida ភ្លាម ព្យុះសង្ឃរាកំណាច Helene បណ្តាលឲ្យមានមនុស្សស្លាប់ភ្លែត

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

លើកដំបូង! រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ៣គ្រាប់ វាយប្រហារ អ៊ុយក្រែន

ជីវិតកម្សាន្ដ២១ ម៉ោង មុន

អតីតតារាកំប្លែង តា ចេក ត្អូញត្អែរថារកស៊ីអ្វីក៏មិនកាក់កប ខណ:គ្មានសង្ឃឹមជួបជុំសាច់ញាតិនារដូវភ្ជុំ

Sokha Hotels

ព័ត៌មានពេញនិយម