Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ផ្លោង​រ៉ុកកែត​ជា​ច្រើន​ចូលរដ្ឋធានី​លីបង់ បាញ់​ចំ​ទីស្នាក់ការ​កណ្ដាល​ក្រុម​ហេសបូឡា

បានផុស

នៅ

យោធា​អ៊ីស្រាអែល បាន​បើក​ការ​វាយ​ប្រហារ​តាម​អាកាស​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​សៅរ៍​​​នេះ​ទៅ​​លើ​តំបន់​ជាយក្រុង​ភាគ​ខាង​ត្បូង​រដ្ឋធានី​បេរូត​នៃ​ប្រទេស​លីបង់ ដោយ​បាន​បាញ់​គ្រាប់​​រ៉ុកកែត​​ចំ​ទីស្នាក់ការ​កណ្ដាល​របស់​​​ក្រុម​សកម្ម​ប្រយុទ្ធ​ហេសបូឡា ក្នុង​គោល​បំណង​កំណត់​​គោលដៅ​​លើ​មេ​ដឹក​នាំ​​លោក Hassan Nasrallah។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters អ៊ីស្រាអែល​បាន​បាញ់​រ៉ុកកែត​​ច្រើន​ជាង​២០​គ្រាប់​ឯណោះ​វាយ​ប្រហារ​លើ​ក្រុង​បេរូត ដែល​បណ្ដាល​ឲ្យ​ប្រជាជន​លីបង់​ជា​ច្រើន​គ្រួសារ​បាន​ជម្លៀស​​ខ្លួន​ភ្លាមៗ​ ហើយ​បាន​ប្រមូល​ផ្ដុំ​គ្នា​​​ជា​ច្រើន​ពាន់​នាក់​នៅ​តាម​ទីលាន​ សួនច្បារ ចិញ្ចើម​ផ្លូវ និង​តំបន់​មាត់​សមុទ្រ។

ក្រសួង​សុខាភិបាល​លីបង់ បាន​ប្រាប់ថា មនុស្ស​យ៉ាង​ហោច​ណាស់​៦​នាក់​បាន​បាត់បង់​ជីវិត និង​​៩១​​នាក់​រង​របួស។

ក្រុមហេសបូឡា មិន​បាន​ធ្វើ​សេចក្ដី​ថ្លែងការណ៍​អំពី​​ជោគវាសនា​របស់​លោក Nasrallah នោះ​ទេ។

នៅពេលសួរថាតើការវាយប្រហារបានសម្លាប់លោក Nasrallah ដែរឬទេ មន្ត្រី​អ៊ីស្រាអែល បាន​ឆ្លើយ​​ថា៖ «ខ្ញុំគិតថាវាលឿនពេកក្នុងការនិយាយ… ពេលខ្លះពួកគេលាក់​បាំង​ការពិត នៅពេលដែលយើងជោគជ័យ»។

ប្រភពស្និទ្ធនឹងហេសបូឡា បានប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា លោក Nasrallah នៅ​​មាន​ជីវិត​នោះ​ទេ ហើយទីភ្នាក់ងារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ក៏បានរាយការណ៍​ដែរ​ថា លោក​មានសុវត្ថិភាព។

សូម​បញ្ជាក់​ថា អ៊ីស្រាអែល បានច្រានចោល​សំណើ​ដោយសម្ព័ន្ធមិត្តសម្រាប់បទឈប់បាញ់រយៈពេល​២១​ថ្ងៃនៅក្នុងប្រទេសលីបង់ ហើយ​ប្តេជ្ញាបន្តប្រយុទ្ធប្រឆាំងនឹងក្រុម​សកម្មប្រយុទ្ធ​ហេសបូឡា «រហូតដល់ជោគជ័យ»។

សហរដ្ឋអាមេរិក បារាំង និងសម្ព័ន្ធមិត្តផ្សេងទៀត បានបង្ហាញពីបទឈប់បាញ់រយៈពេ​ល​២១​ថ្ងៃ កាលពីថ្ងៃពុធ បន្ទាប់ពីប្រធានាធិបតី​អាមេរិក​ លោក Joe Biden និង​ប្រធានាធិបតី​បារាំង លោក Emmanuel Macron បានជួប​ប្រជុំ​នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។

យ៉ាង​ណា មេដឹកនាំអ៊ីស្រាអែល លោក Netanyahu បានបដិសេធទាំងស្រុងនូវសំណើបទឈប់បាញ់កាលពីថ្ងៃព្រហស្បតិ៍ ដោយបានបញ្ជាឲ្យ​យោធាបន្ត «ការប្រយុទ្ធ​ដោយ​ប្រើ​កង​កម្លាំងពេញ​ទំហឹង»៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤០ វិនាទី មុន

អ៊ីស្រាអែល ផ្លោង​រ៉ុកកែត​ជា​ច្រើន​ចូលរដ្ឋធានី​លីបង់ បាញ់​ចំ​ទីស្នាក់ការ​កណ្ដាល​ក្រុម​ហេសបូឡា

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

សម្ព័ន្ធមិត្តរុស្ស៊ី គំរាមឲ្យណាតូត្រៀមទទួលនុយក្លេអ៊ែរ បើហ៊ានវាយប្រហារទឹកដីរបស់ខ្លួន

ជីវិតកម្សាន្ដ២៣ នាទី មុន

ណុប បាយ៉ារិទ្ធ ស្នើពលរដ្ឋខ្មែរជួយគាំទ្រលើកតម្កើងវិស័យសិល្ប:បុរាណឲ្យបានច្រើនកុះករ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ព្យុះកំណាច Helene សម្លាប់មនុស្ស៤៣នាក់ នៅរដ្ឋចំនួន៤ របស់អាមេរិក

កីឡា១ ម៉ោង មុន

ទិវារត់​ម៉ារ៉ាតុង​អង្គរនាខែធ្នូ រំពឹង​រក​បាន​ប្រាក់​ជាង​១០ម៉ឺន​ដុល្លារដើម្បី​សប្បុរសធម៌

ចរាចរណ៍១៦ ម៉ោង មុន

ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ទៅដល់រដ្ឋ Florida ភ្លាម ព្យុះសង្ឃរាកំណាច Helene បណ្តាលឲ្យមានមនុស្សស្លាប់ភ្លែត

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

លើកដំបូង! រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ៣គ្រាប់ វាយប្រហារ អ៊ុយក្រែន

ជីវិតកម្សាន្ដ២១ ម៉ោង មុន

អតីតតារាកំប្លែង តា ចេក ត្អូញត្អែរថារកស៊ីអ្វីក៏មិនកាក់កប ខណ:គ្មានសង្ឃឹមជួបជុំសាច់ញាតិនារដូវភ្ជុំ

Sokha Hotels

ព័ត៌មានពេញនិយម