សេដ្ឋកិច្ច
រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យថ្នាក់ដឹកនាំវិទ្យាស្ថាន CDRI ពង្រីកទំហំអភិវឌ្ឍវិស័យកសិកម្ម ធានាផលចំណេញសម្រាប់កសិករ
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឱ្យថ្នាក់ដឹកនាំវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ស្វែងយល់ពីតម្រូវការចាំបាច់ និងកង្វល់របស់កសិករ ដោយណែនាំបច្ចេកទេសឱ្យចំគោលដៅ មានភាពប្រាកដនិយម ដោយពង្រីកទំហំនៃការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីធានាឱ្យប្រជាកសិករទទួលបានផលចំណេញ ប្រកបដោយនិរន្តរភាព។
លោក ឌិត ទីណា លើកឡើងក្នុងជំនូបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំវិទ្យាស្ថាន CDRI នៅរសៀលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងកសិកម្ម។
លោក ឌិត ទីណា បានបន្តថា ថ្នាក់ដឹកនាំវិទ្យាស្ថាន CDRI ត្រូវគិតគូរឱ្យបានច្បាស់លាស់ ស៊ីជម្រៅ នូវរាល់ការអនុវត្តគម្រោងនានារបស់ខ្លួន ដោយត្រូវមានទិសដៅរួមគ្នា ជាពិសេសត្រូវគិតគូរពីនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថានធ្វើយ៉ាងណាឱ្យប្រជាកសិករ មានហូប មានប្រើ មានបាន និងមានរហូត។
លោករដ្ឋមន្ត្រីក៏ បានលើកទឹកចិត្តឱ្យវិទ្យាស្ថាន CDRI សិក្សាស្រាវជ្រាវដើម្បីជួយជំរុញការកែច្នៃ តាមរយៈការបង្កើតផែនការដែលគិតគូរពីប្រសិទ្ធភាពសេដ្ឋកិច្ច និងកាត់បន្ថយចំនាយមិនចាំបាច់ផ្សេងៗ។
បើតាមលោករដ្ឋមន្ត្រី ការសិក្សានេះមានសារៈសំខាន់ណាស់ ដើម្បីជួយឱ្យប្រជាកសិករទទួលបានផលចំណេញពីកសិផល ជាជាងការលក់វត្ថុធាតុដើម ដែលនាំឱ្យបាត់បង់តម្លៃបន្ថែម៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ