ព័ត៌មានជាតិ
កម្ពុជារកចំណូលបានជាង៣៧៩លានដុល្លារពីការនាំចេញកង់នៅក្នុងរយៈពេល៨ខែនេះ
កម្ពុជារកចំណូលបានជិត ៣៧៩ លានដុល្លារពីការនាំចេញកង់ និងកង់អគ្គិសនីទៅកាន់ទីផ្សារបរទេសក្នុងរយៈពេល៨ខែដើម ឆ្នាំ២០២៤ ថយចុះជិត ៣៥ ភាគរយ ពីជិត៤០០លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា។

បើតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឧស្សាហកម្មផលិតកង់គឺជាផលិតផលនាំចេញដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជា ទៅកាន់បណ្តាប្រទេសសហភាពអឺរ៉ុប ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។
នៅមុនឆ្នាំ២០២០ ប្រទេសចិន ជាអ្នកនាំចេញកង់ច្រើនជាងគេទៅទីផ្សារអឺរ៉ុប ហើយចិនតៃប៉ិ គឺជាប់លំដាប់លេខ២។ ប៉ុន្តែ គិតចាប់ពីឆ្នាំ២០២០មក គឺកម្ពុជា ក្លាយជាប្រទេសទី១ ដែលនាំចេញកង់ច្រើនជាងគេទៅកាន់ទីផ្សារអឺរ៉ុប ស្មើនឹង ២៤%នៃការនាំចូលសរុបរបស់សហគមន៍អឺរ៉ុប ខណៈប្រទេសចិន មានត្រឹម ១៧% និងចិនតៃប៉ិ ១១%។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានលើកឡើងថា ផលិតផលកង់របស់កម្ពុជាគឺជាផលិតផលដ៏មានសក្តានុពលមួយ ជាពិសេសទៅកាន់ទីផ្សារអឺរ៉ុប។ ប៉ុន្តែលោកបានថ្លែងថា ការនាំចេញកង់នេះបានធ្លាក់ចុះអោយសារកត្តាខាងក្រៅចាប់តាំងពីឆ្នាំ២០២៣មកម្ល៉េះ។
លោកបានថ្លែងថា៖«ដោយសារការផលិតកង់នៅស្រុកយើងគឺយើងផលិតកង់ដែលមានគុណភាពនិងមានតម្លៃថ្លៃគួរសម។ ដូច្នេះនេះពេលដែលការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលនិងក្នុងតំបន់ វាពិតណាស់នឹងធ្វើឱ្យប៉ះពាល់ដល់ការនាំចេញកង់របស់យើងផងដែរ»។

ទីផ្សារសំខាន់ៗសម្រាប់ផលិតផលកង់របស់កម្ពុជា គឺសហរដ្ឋអាមេរិក អាល្លឺម៉ង់ អង់គ្លេស ជប៉ុន ចិន បណ្តាប្រទេសអាស៊ាន បែលហ្ស៊ិក ហូឡង់ អូទ្រីស ស៊ុយអែត ដាណឺម៉ាក អូស្ត្រាលី ឆេក អ៊ីតាលី កូឡុំប៊ី កូរ៉េខាងត្បូង អេស្ប៉ាញ ស្លូវេនី និងកាណាដា។
បច្ចុប្បន្ននេះ មានក្រុមហ៊ុនចំនួន៥បានដំឡើងកង់សម្រាប់ការនាំចេញ។ ក្រុមហ៊ុនទាំងនោះរួមមាន ក្រុមហ៊ុនEvergrand Bicycle (Cambodia) ក្រុមហ៊ុន Speedtech Industrial Co Ltd ក្រុមហ៊ុន Smart Tech (Cambodia) Co Ltd ក្រុមហ៊ុន A and J (Cambodia) Co Ltd និង ក្រុមហ៊ុន XDS Bicycle (Cambodia) Co Ltd។
ក្រុមហ៊ុន Lingrich Bicycle (Cambodia) Co., Ltd ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តលើគម្រោងបង្កើតរោងចក្រផលិតកង់ កង់អគ្គិសនី និងគ្រឿងបន្លាស់កង់ ជាមួយទុនវិនិយោគ៧.២ លានដុល្លារអាមេរិក ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស តាយសេងបាវិត ខេត្តស្វាយរៀង៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា