Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់កម្ពុជា បង្ហាញជំហរគាំទ្រច្បាប់ «សិទ្ធិទទួលព័ត៌មាន» និងសង្ឃឹមថានឹងត្រូវបានអនុមត័ក្នុងអាណត្តិនេះ

បានផុស

នៅ

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ព្រាប កុល បានថ្លែងគាំទ្រចំពោះច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ដែលរាជរដ្ឋាភិបាលអាណត្តិមុនបានពង្រាងដោយឆ្លងកាត់ការពិភាក្សាយ៉ាងផុសផុល ពីស្ថានប័នជាតិ និងអន្តរជាតិ និងអង្គការសង្គមស៊ីវិល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ព្រាប​ កុល បានលើកឡើងក្នុងពិធីចូលរួមសិក្ខាលាលាថ្នាក់ជាតិដើម្បីអបអរសាទរ “ទិវាសិទ្ធិទទួលព័ត៌មាន​សកល” ដែលរៀបចំដោយអង្គការសង្គមស៊ីវិល នៅសណ្ឋាគារ សាន់វេ នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២៤។

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្តការពិភាក្សា និងបន្តនីតិវិធីទៅមុខ ហើយសង្ឃឹមថាច្បាប់នេះអាចនឹងត្រូវបានអនុមត័ក្នុងអាណត្តិនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដោយអនុវត្តតាមការប្តេជ្ញាចិត្តរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា សិទ្ធិទទួលព័ត៌មាន គឺជាខ្សែបន្ទាត់នៃសេរីភាពនៃការបញ្ចេញមតិ និងជាសិទ្ធិមនុស្សជាមូលដ្ឋានដែល​ជះ ឥទ្ធិពលដល់ជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងសមត្ថភាពរបស់ពួកគាត់ក្នុងការចូលរួមយ៉ាងពេញលេញក្នុង​ជីវិត​​ពលរដ្ឋ។

ប្រជាពលរដ្ឋអាចផ្តល់ព័ត៌មានរិះគន់បែបស្ថាបនា ក្នុងការការពារសិទ្ធិរបស់ពួកគាត់ និងឱ្យ​រដ្ឋាភិបាលមានគណនេយ្យភាព។ យ៉ាង​ណា​ក៏​ដោយ ប្រជាពលរដ្ឋ​កម្ពុជា​បច្ចុប្បន្ន​មិន​សូវមាន​ព័ត៌មាន​ដែល​ពួកគាត់ត្រូវ​ការ​ដើម្បី​បំពេញនូវចន្លោះខ្វះខាតសិទ្ធិ ​និងការ​ទទួល​បាន​សេវា​ដែល​ពួកគាត់មាន​សិទ្ធិ​ទទួល​បាន​នោះ​ទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទីutes មុន

លោក ស៊ាន បូរ៉ាត និងលោក ស ថាវី ត្រូវបានតុលាការកោះហៅចូលបំភ្លឺលើសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា

សន្តិសុខសង្គម៥៤ នាទីutes មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

ព័ត៌មានជាតិ១ ម៉ោង មុន

សហជីព និងពលរដ្ឋឈប់ជឿ អ៊ុំ សំអាន ព្រោះជាមនុស្សធ្លាប់ជាប់គុកដោយសារនិយាយកុហករឿងព្រំដែន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ប៊ុន រ៉ានី អំពាវនាវឱ្យគ្រប់ភាគីរួមគ្នាជាមួយរដ្ឋាភិបាលដើម្បីលុបបំបាត់ជំងឺអេដស៍

សេដ្ឋកិច្ច៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៧ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៦ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម