Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ប្រាប់ទៅ ហ្សេលេនស្គី ថា លោកមិនដូរចិត្តឡើយ លើបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

បានផុស

នៅ

ធ្លាប់តែប៉ះសម្តីគ្នាច្រើនលើកច្រើនសា ពេលនេះបេក្ខជនគណបក្សសាធារណរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានជួបតទល់ជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី ហើយ នៅអគារ Trump Tower ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃសុក្រទី២៧ខែកញ្ញាឆ្នាំ២០២៤ ហើយក្នុងជំនួបនោះ អតីតប្រធានាធិបតីអាមេរិក បានបញ្ជាក់យ៉ាងច្បាស់ថា គាត់មិនដូរចិត្តឡើយទាក់ទិនបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

លោក ហ្សេលេនស្គី ជាមួយលោក ត្រាំ នៅញូវយ៉ក (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ ត្រូវគេស្គាល់ច្បាស់ថាជា បុគ្គលមិនពេញចិត្តអ៊ុយក្រែនទាល់តែសោះ ហើយថែមទាំងប្រឆាំងការផ្តល់ជំនួយរបស់អាមេរិក ទៅឲ្យទីក្រុងកៀវផងដែរ។ ជាក់ស្តែង នៅឯការជួបជុំអ្នកគាំទ្រក្នុងរដ្ឋ North Carolina កាលពីថ្ងៃព្រហស្បតិ៍ លោកបានចោទប្រធានាធិបតីអ៊ុយក្រែន ថានិយាយអាក្រក់ពីគាត់ ហើយជាបុរសម្នាក់ដែលមិនចង់មានកិច្ចព្រមព្រៀង។

យ៉ាងណា ថ្លែងប្រាប់អ្នកសារព័ត៌មានមុនជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក ត្រាំ អះអាងថា គាត់មានទំនាក់ទំនងល្អខ្លាំងណាស់ទាំងជាមួយលោក ហ្សេលេនស្គី និងជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ហើយសន្យាថានឹងដោះស្រាយជម្លោះអ៊ុយក្រែនឲ្យបានចប់យ៉ាងឆាប់រហ័សជាទីបំផុត ប្រសិនបើគាត់ឈ្នះការបោះឆ្នោតខែវិច្ឆិកា។ ប៉ុន្តែក្រោយមក ពេលជួយលោក ហ្សេលេនស្គី លោកត្រាំនិយាយថា “ខ្ញុំរៀនសូត្របានច្រើនណាស់ ប៉ុន្តែខ្ញុំគិតថា ខ្ញុំមិនផ្លាស់ប្តូរទស្សនៈនៃការបញ្ចប់សង្គ្រាមឡើយ ហើយយើងទាំងពីរចង់ឃើញកិច្ចព្រមព្រៀងដែលធ្វើឡើងដោយយុត្តិធម៌”។

នៅពេលសួរថាតើគាត់នឹងសម្រេចបានដំណោះស្រាយនេះដោយរបៀបណា លោក ត្រាំ ឆ្លើយតបថា «វាដូចជាលឿនពេកក្នុងការនិយាយរឿងនេះ។ ​ខ្ញុំ​មាន​គំនិត​ផ្ទាល់​ខ្លួន ហើយ​ខ្ញុំ​ប្រាកដ​ថា​ប្រធានាធិបតីអ៊ុយក្រែន ក៏​មាន​គំនិត​ផ្ទាល់​ខ្លួនដែរ​»។

សូមបញ្ជាក់ជាថ្មី លោក ត្រាំ បានអះអាងម្តងហើយម្តងទៀតថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នឹងមិនកើតឡើងឡើយប្រសិនបើគាត់កាន់តំណែងជាប្រធានាធិបតីនៅឆ្នាំ២០២២ ហើយគាត់លើកឡើងដដែលៗថា គាត់អាចបង្ខំលោក ហ្សេលេនស្គីនិងពូទីន ឲ្យចូលរួមក្នុងកិច្ចពិភាក្សារកដំណោះស្រាយការទូតក្នុងរយៈពេលត្រឹម២៤ម៉ោងប៉ុណ្ណោះ ក្រោយជាប់ឆ្នោត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ Zelenskyy៖ យោធា​អ៊ុយក្រែន​បាន​កាត់បន្ថយ​សក្ដានុពល​រុស្ស៊ី​ក្នុង​ការ​វាយលុក​ភាគ​ខាង​កើត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ពលករខ្មែរ ២៥៩ នាក់ ត្រូវបានអាជ្ញាធរថៃរកឃើញធ្វើការដោយខុសច្បាប់

សេដ្ឋកិច្ច៣ នាទី មុន

ក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន សិក្សាលទ្ធភាពវិនិយោគនៅកម្ពុជា លើវិស័យថាមពល និងកសិកម្ម

ព័ត៌មានជាតិ៣២ នាទី មុន

ក្រសួងអប់រំ ចេញការណែនាំដល់បេក្ខជនប្រឡងបាក់ឌុប នូវទង្វើដែលមិនត្រូវប្រព្រឹត្តអំឡុងពេលប្រឡង

ព័ត៌មានជាតិ៤១ នាទី មុន

មន្ត្រីជាន់ខ្ពស់កម្ពុជា បង្ហាញជំហរគាំទ្រច្បាប់ «សិទ្ធិទទួលព័ត៌មាន» និងសង្ឃឹមថានឹងត្រូវបានអនុមត័ក្នុងអាណត្តិនេះ

ព័ត៌មានអន្ដរជាតិ៥៣ នាទី មុន

ឥណ្ឌូណេស៊ី ត្រៀម​បង្កើត​គម្រោង​ពិនិត្យ​សុខភាព​មិន​យក​លុយ ចាប់​ពី​ឆ្នាំ​២០២៥

ចរាចរណ៍១៨ ម៉ោង មុន

ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ទៅដល់រដ្ឋ Florida ភ្លាម ព្យុះសង្ឃរាកំណាច Helene បណ្តាលឲ្យមានមនុស្សស្លាប់ភ្លែត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

លើកដំបូង! រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ៣គ្រាប់ វាយប្រហារ អ៊ុយក្រែន

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អតីតតារាកំប្លែង តា ចេក ត្អូញត្អែរថារកស៊ីអ្វីក៏មិនកាក់កប ខណ:គ្មានសង្ឃឹមជួបជុំសាច់ញាតិនារដូវភ្ជុំ

សន្តិសុខសង្គម១៨ ម៉ោង មុន

បុរសម្នាក់ចូលព្រៃកាប់ឈើ ក្នុង​តំបន់​ហាមឃាត់ជាន់មុីន​បណ្តាល​ឲ្យដាច់ជើង​ម្ខាងរបួសធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម