Connect with us

សេដ្ឋកិច្ច

ក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន សិក្សាលទ្ធភាពវិនិយោគនៅកម្ពុជា លើវិស័យថាមពល និងកសិកម្ម

បានផុស

នៅ

ក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន (CABC) ចាប់អារម្មណ៍ពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជាលើវិស័យ ថាមពល និងកសិកម្ម។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ បានជួបពិភាក្សាតុមូលស្ដីពីបរិយាកាសវិនិយោគនៅកម្ពុជា ដែលមានការចូលរួមពីសមាជិក សមាជិការ នៃក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន (Canada-ASEAN Business Council-CABC) ដឹកនាំដោយលោក Louis Vachon ជាសហប្រធានប្រចាំកាណាដានៃ CABC។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧបនាយករដ្ឋមន្ត្រី បានចែករំលែកព័ត៌មានជាមូលដ្ឋានជូនដល់អង្គប្រជំុបានជ្រាប និងចូលរួមផ្សព្វផ្សាយបន្ត អំពីវឌ្ឍនភាពថ្មីៗ របស់កម្ពុជាលើគ្រប់វិស័យ ពិសេសគោលនយោបាយលើការកសាងមូលធនមនុស្ស, ការលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទទាំងរឹង និងទន់, ព្រមទាំងការពង្រឹងវិស័យឯកជន និងធុរកិច្ច ក្នុងវិស័យមានសក្តា​នុពលនានា វិស័យកសិកម្ម កសិ-ឧស្សាហកម្ម ការជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងឧស្សាហូបនីយកម្មជាដើម។

កម្ពុជាជាប្រទេសតូចដែលបើកចំហរទទួលការវិនិយោគពីគ្រប់ទិសទីស្របតាមច្បាប់ស្ដីពីវិនិយោគកម្ពុជាដោយពុំមានការរើសអើង ឬការបែងចែកណាមួយសម្រាប់ប្រទេសផ្សេងៗគ្នាឡើយ។

ជាមួយគ្នានេះដែរ ក្រៅអំពីទីផ្សាររបស់កម្ពុជាក្នុងតំបន់អាស៊ាន, ទីផ្សារពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ​តំបន់(RCEP), និងពីកិច្ចព្រមព្រៀងផ្សេងៗជាច្រើនទៀត កម្ពុជាក៏បានទទួលអត្ថប្រយោជន៍បន្ថែមផងដែរពីប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាម៉េរិក និងប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប។

របៀបវារៈថ្មីមួយដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំឱ្យក្លាយទៅជាយន្តការកិច្ចសន្ទនាផ្លូវការរវាងរដ្ឋ និងឯកជន សម្រាប់ជួបពិភាក្សាស្ដាប់ និងដោះស្រាយបញ្ហាប្រឈមនានារបស់វិនិយោគិន ហើយបច្ចុប្បន្នកម្ពុជាកំពុងអនុវត្តយន្តការនេះ ជាមួយប្រទេសជប៉ុន សហភាពអឺរ៉ុប សហរដ្ឋអាម៉េរិក ហើយគ្រោងនឹងរៀបចំជាមួយប្រទេសផ្សេងៗជាបន្តបន្ទាប់ទៀតផងដែរ។

លោក Stephane Achard អនុប្រធានប្រតិបត្តិ ផ្នែកអន្តរជាតិ នៃធនាគារជាតិកាណាដា ក៏បានលើកបង្ហាញអំពីលទ្ធផលដ៏ល្អប្រសើរដែលធនាគារជាតិកាណាដាបានសម្រេចផ្ដល់ទុនវិនិយោគជូនដល់សមាជិក សមាជិកររបស់ក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ានទៅកាន់ប្រទេសផ្សេងៗក្នុងតំបន់អាស៊ាន ហើយធនាគារជាតិកាណាដានឹងបន្តមានសុទិដ្ឋនិយមខ្ពស់សម្រាប់កិច្ចការងារនេះ។

ជាលទ្ធផលនៃអង្គប្រជុំ សមាជិក សមាជិការរបស់ក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន ក៏រំលេចលើកឡើងអំពីចំណាប់អារម្មណ៍ខ្ពស់នឹងពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជាលើវិស័យមានជាអាទិ៍ ថាមពល និងកសិកម្ម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

នាយករដ្ឋមន្ត្រី រម្លឹកមន្ត្រីឱ្យចងចាំអភិក្រមទាំង៥ ធានាអភិបាលកិច្ចល្អ បញ្ចៀសអំពើពុករលួយ

សេដ្ឋកិច្ច១២ នាទីutes មុន

តម្លៃមាស មាននិន្នាការកើនឡើង នៅឆ្នាំ ២០២៥

ព័ត៌មានជាតិ២០ នាទីutes មុន

អាជ្ញាធរខេត្តសៀមរាប ស្នើភាគីពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ប្រភេទ

ព័ត៌មានជាតិ២៦ នាទីutes មុន

ប.ស.ស ផ្សព្វផ្សាយស្ដីពី“នីតិវិធីអនុវត្តថវិកាសម្រាប់កម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម

ព័ត៌មានជាតិ២៩ នាទីutes មុន

អាជ្ញាធរជាតិអប្សរា ដាក់ឱ្យប្រើប្រាស់ផ្លូវថ្មើរជើងថ្មី នៅខាងត្បូងផ្លូវចូលខាងកើតប្រាសាទអង្គរវត្ត ខណៈការជួសជុលប្រាសាទឥដ្ឋ នឹងបញ្ចប់ចុងឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម