Connect with us

ព័ត៌មានជាតិ

ពលករខ្មែរ ២៥៩ នាក់ ត្រូវបានអាជ្ញាធរថៃរកឃើញធ្វើការដោយខុសច្បាប់

បានផុស

នៅ

ក្រសួងការងារប្រទេសថៃ បានរកឃើញពលករខ្មែរចំនួន ២៥៩ នាក់ ក្នុងចំណោមពលករបរទេសសរុប ២៥៦ ២១៣ នាក់ ដែលបានចូលធ្វើការនៅប្រទេសនេះដោយពុំមានការឯកសារច្បាប់គ្រប់គ្រាន់។

ជុំវិញរឿងនេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន បានពន្យល់ថា ការឃាត់ខ្លួន (មិនមែនចាប់ខ្លួន) ពលរដ្ឋបរទេសចំនួន ២៥៦ ២១៣ នាក់ពីសំណាក់អាជ្ញាធរថៃដើម្បីត្រួតពិនិត្យឯកសារស្របច្បាប់ក្នុងការបំពេញការងារក្នុងប្រទេសថៃ គឺជាការអនុវត្តយុទ្ធនាការ១២០ថ្ងៃរបស់អាជ្ញាធរថៃប្រចាំឆ្នាំលើជនបរទេសក្នុងនោះរួមមាន មីយ៉ាន់ម៉ា កម្ពុជា ឡាវ វៀតណាម និងប្រទេសផ្សេងៗទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី ២៨​ ខែ កញ្ញានេះថា ៖«ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃបានតាមដាន និងសហការជាមួយភាគីថៃដើម្បីសម្របសម្រួលឯកសារ និងជំនួយផ្នែកច្បាប់ដល់ពលរដ្ឋយើង»។

ជាមួយគ្នានេះ លោកអំពាវនាវដ៏ទទូចដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមានបំណងទៅធ្វើការនៅបរទេសជាពិសេសប្រទេសថៃ សូមទៅធ្វើការងារដោយស្របច្បាប់តាមរយៈភ្នាក់ងារជ្រើសរើសពលករឯកជនដែលបានចុះបញ្ជិកានៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាវៈ។ បងប្អូនអាចទាក់ទងផ្ទាល់មកក្រសួង ឬមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី ខេត្ត ឬ ទូរសព្ទមកលេខ ១២៩៧ ឬ ១២៨៦ ដើម្បីសួរនាំព័ត៌មាន។

ទន្ទឹមនឹងនេះ លោកឱ្យបងប្អូនឈប់ជាបន្ទាន់ក្នុងការចេញទៅធ្វើការងារនៅក្រៅប្រទេសដោយខុសច្បាប់។ ក្នុងករណីមានការបបួល ឬលួងលោមពីសំណាក់មេខ្យល់ដើម្បីចេញទៅធ្វើការដោយខុសច្បាប់ សូមរាយការណ៍ជូនសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានជាបន្ទាន់ដើម្បីមានវិធានការច្បាប់ចំពោះជនល្មើសទាំងនោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម