Connect with us

ព័ត៌មានជាតិ

ស.ស.យ.ក ខេត្តសៀមរាប រៀបចំកម្មវិធីវេចនំអន្សមមហាគ្រួសារខ្មែរលើទឹកដីអង្គរ

បានផុស

នៅ

នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤នេះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប (ស.ស.យ.ក) បានសហការជាមួយសមាគមចុងភៅកម្ពុជា ក្រោមការដឹកនាំរបស់លោក ប្រាក់ សោភ័ណ ប្រធាន ស.ស.យ.ក ខេត្ត និងជាអភិបាលខេត្តសៀមរាប បានរៀបចំកម្មវិធីវេចនំអន្សមមហាគ្រួសារ នៅសួនច្បារព្រះអង្គចេកព្រះអង្គចម ក្នុងក្រុងសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីវេចនំអន្សមមហាគ្រួសារនេះ មានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព កងកម្លាំងទាំងបី មន្ត្រីរាជការ និងសមាជិកសមាជិកាសហភាពសហព័ន្ធកម្ពុជាខេត្តសៀមរាបជាច្រើនរូប។

នំអន្សម ជានំដែលប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់ក្រុមគ្រួសារ តែងតែរៀបចំវេចនំអន្សមជារៀងរាល់ឆ្នាំ មិនដែលខានក្នុងរដូវបុណ្យចូលឆ្នាំខ្មែរ ក៏ដូចជារដូវបុណ្យភ្ជុំបិណ្ឌ ក្រៅពីពិធីបុណ្យទាំងពីរនេះ ក៏មានពិធីមង្គលការក៏គេតែងឃើញមានវេចនំអន្សមផងដែរ។ តាមការកត់សម្គាល់ មុនថ្ងៃភ្ជុំបិណ្ឌ មួយ ឬពីរថ្ងៃ ប្រជាពលរដ្ឋខ្មែរតែងញាប់ដៃញាប់ជើង រៀបចំវេចនំអន្សម ដើម្បីទុកចូលរួមក្នុងឱកាសភ្ជុំបិណ្ឌ។

តាមការបញ្ជាក់របស់លោក សំកុល សុចិត្រា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងជាអភិបាលរងខេត្ត ការវេចអន្សម មហាគ្រួសារមន្ត្រីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជា នាំគ្នាវេចនោះមាននំអន្សមជ្រូក នំអន្សមចេក , នំបត់ និងនំគម ជាដើម។ ម៉្យាងទៀត ការវេចនំអន្សមនៅថ្ងៃនេះ គឺបានបង្ហាញនូវភាពសាមគ្គីគ្នានៃមហាគ្រួសារខ្មែរយើង ព្រមទាំងទាក់ទាញដល់ភ្ញៀវទេសចរណ៍ ដែលបានចូលមកកម្សាន្តនៅលើទឹកដីប្រវត្តិសាស្ត្រអង្គរនេះ បានភ្លក់នូវរសជាតិ នូវនំអន្សមកូនខ្មែរខេត្តសៀមរាប។

លោក បានបន្តថា ការវេចនំអន្សមនេះ គឺជារដូវកាលដែលប្រជាពុទ្ធបរិស័ទខ្មែរកាន់សាសនាព្រះពុទ្ធ តែងបានគោរពប្រតិបត្តិនៅពេលរដូវបុណ្យភ្ជុំបិណ្ឌ ក៏ដូចជាពិធីបុណ្យចូលឆ្នាំខ្មែរផងដែរ។ ចំពោះអន្សមដែលបានពីការចូលរួមគ្នាវេចនៅពេលនេះ និងយកទៅធ្វើការឧបត្ថម្ភដល់មណ្ឌលកុមារកំព្រា និងមន្ទីរពេទ្យកុមារជាដើម។ 

ចំពោះអត្ថន័យរបស់នំអន្សម «អន្សម» តាមវចនានុក្រមសម្ដេចសង្ឃ ជួន ណាត បានពន្យល់ថា ជាឈ្មោះ នំធ្វើដោយអង្ករដំណើបខ្ចប់ដោយស្លឹកស្រស់ (តាមធម្មតាច្រើនប្រើស្លឹកចេក) មានរាងមូលស្មើចុងស្មើដើម ចម្អិនដោយស្ងោរ ឬអាំងក៏មាន គឺអន្សមចេក អន្សមជ្រូក អន្សមដូង អន្សមអាំង។ យោងតាមឯកសារមួយចំនួនបានឲ្យដឹងថា សម័យព្រះបាទ ជ័យវរន្ម័ទី៧ ប្រទេសកម្ពុជាប្រកាន់សាសនាព្រាហ្មណ៍ ហើយរបស់ប្រើប្រាស់ និងសម្ភារភាគច្រើនមានទំនាក់ទំនងនឹងសាសនា តួយ៉ាងនំអន្សមនេះជាដើម ដែលជាស្បៀងបម្រុងនៅពេលចេញទៅធ្វើសឹកសង្គ្រាម។

ម៉្យាងវិញទៀត ក្នុងសាសនាព្រាហ្មណ៍ នំអន្សម គឺតំណាងឲ្យលិង្គព្រះឥសូរ ចំណែកឯនំគមវិញ គឺតំណាងយោនីនាង ឧមា ដែលជាព្រះមហេសីរបស់ព្រះឥសូរ។ ម៉្លេះហើយទើបយើងតែងតែឃើញនំប្រភេទនេះក្នុងពិធីបុណ្យទានអមជាមួយ នឹង «នំគម» ដែលជានំប្រពៃណីខ្មែរផងដែរ។ «នំអន្សម» មានដើមកំណើតតាំងពីបរមបុរាណកាលក្នុងប្រវត្តិនំប្រពៃណីខ្មែរ និងត្រូវបានគេឃើញវត្តមាននំមួយប្រភេទនេះនៅក្នុងពិធីបុណ្យប្រពៃណីខ្មែរ ដូចជាបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ ក្នុងពិធីរៀបអាពាហ៍ពិពាហ៍ និងពិធីបុណ្យសាសនាមួយចំនួនទៀត៕

អត្ថបទ៖ គឿន វេត

                                                                                        

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រឹត្តិការណ៍ “សាទរកម្ពុជា” នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៣១ ខែធ្នូ ដែលមានអ្នកចូលរួមប្រមាណ ៣០០០នាក់ នៅមុខព្រះបរមរាជវាំង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រុម​ស៊ើប​​អង្កេត​ចម្រុះ ពង្រីក​ការ​ចាប់ខ្លួន​មន្ត្រី​យោធា​​ជាប់​ពាក់​ព័ន្ធ​​អនុវត្ត​ច្បាប់​អាជ្ញាសឹក​​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ គ្រោង​នឹងដាក់ឱ្យ​ដំណើរការ បញ្ជរ​សេវាសាធារណៈ​ចល័ត​១០០គ្រឿង សម្រាប់ប្រើប្រាស់ជំហានទី១ ដើមឆ្នាំ២០២៥

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សភា​​តៃ​វ៉ាន់​វាយ​ប្រតប់​គ្នា​​ក្នុងកិច្ច​ប្រជុំ​​​​នៅ​ថ្ងៃ​សុក្រ​

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា-ជប៉ុន​ នឹងបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

លោក ពូទីន ថា ចង់​ផឹកទឹក​តែ​ជាមួយ​អតីត​មេ​ដឹក​នាំពិភពលោក​៣​រូប ដែល​បាត់បង់​ជីវិត

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

លោក ពូទីន «ខ្ញុំគួរវាយលុកអ៊ុយក្រែន ឲ្យបានឆាប់ជាងនេះ»

ព័ត៌មានជាតិ១១ ម៉ោង មុន

អាកាសយានដ្ឋានតារាសាគរនឹងបើកការហោះហើរសាកល្បងជាមួយនិង ការស្វាគមជើងហោះហើរ ឆាតទើរដំបូងនៅថ្ងៃទី២៦ខែធ្នូ​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អ្នកស្លាប់​ដោយសារ​ព្យុះស៊ីក្លូន Chido នៅ​ម៉ូសំប៊ិកកើនឡើងដល់៧៣នាក់

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរសៀមរាប ព្រមានឈ្មោះ សេក ដារ៉ា ត្រូវបញ្ឈប់ជាបន្ទាន់ការព្យាបាលជំងឺគ្រប់ប្រភេទដោយចាក់ម្ជុលវិទ្យាសាស្ត្រ

Sokha Hotels

ព័ត៌មានពេញនិយម