ព័ត៌មានជាតិ
ថ្ងៃនេះខេត្តកណ្តាល មានអ្នកឆ្លងកូវីដ១៩ថ្មីច្រើនជាងគេ រហូតដល់២៩នាក់
យោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថាថ្ងៃនេះ អ្នកឆ្លងកូវីដ១៩ថ្មី នៅខេត្តកណ្តាលមានចំនួនរហូតដល់២៩នាក់ ដែលធ្វើឲ្យខេត្តនេះ មានអ្នកឆ្លងច្រើនជាងគេក្នុងចំណោមអ្នកឆ្លងសរុប៦៤នាក់។

បើតាមក្រសួងសុខាភិបាល គឺត្រឹមព្រឹកថ្ងៃទី១០មីនានេះ មានអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦៤នាក់ ក្នុងនោះនៅរាជធានីភ្នំពេញមានចំនួន២៧នាក់ ខេត្តសៀមរាបចំនួន១នាក់ ខេត្តព្រះសីហនុដែលធ្លាប់មានឆ្លងច្រើនបានធ្លាក់មកត្រឹម២នាក់ ខេត្តកណ្តាលមានចំនួន២៩ និងខេត្តព្រៃវែង មានចំនួន៥នាក់។ ការឆ្លងថ្មី២៩នាក់បន្ថែមទៀតនេះ បានធ្វើឲ្យខេត្តមួយនេះមានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងដល់៣៥នាក់ភាគច្រើននិងមានអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមានចំនួន៧១៨៤ នាក់និងបានយកសំណាកទៅពិនិត្យចំនួន ៦៥១៣ នាក់អ្នកធ្វើចត្តាឡីស័កនៅមណ្ឌលមានចំនួន ១២១៧ នាក់និងអ្នកធ្វើចត្តាឡីស័កនៅផ្ទះមានចំនួន ៥៨២២ នាក់។


ដើម្បីទប់ស្កាត់ការចម្លងកូវីដ១៩ ចូលទៅក្នុងសហគមន៍រដ្ឋបាលខេត្តកណ្តាល បានសម្រេចបិទជាបណ្ដោះអាសន្នចំពោះកាស៊ីណូនិងសណ្ឋាគារជាសាកុងហ្វូកាស៊ីណូព្រីន កាស៊ីណូក្រោន កាស៊ីណូហ្គ្រេន កាស៊ីណូកាឡាក់ស៊ីនិងកាស៊ីណូយុងយ័ន។ បិទជាបណ្ដោះអាសន្នមិនឲ្យជនបរទេសធ្វើដំណើរចេញចូលទីប្រជុំជនជ្រៃធំឃុំសំពៅពូនស្រុកកោះធំ។ ត្រូវសហការអនុវត្តជាបន្ទាន់ ក្នុងការប្រមូលជនបរទេសនឹងមុខសញ្ញាពាក់ព័ន្ធធ្វើតេស្តយកសំណាកឲ្យបានត្រឹមត្រូវនិងរៀបចំប៉ុស្តិ៍ប្រចាំការ ដើម្បីគ្រប់គ្រងមណ្ឌលចត្តាឡីស័កឲ្យបានម៉ឺងម៉ាត់និងត្រូវយកចិត្តទុកដាក់ខ្ពស់ណែនាំបន្ថែមលើការងារការបង្ការការការពារការឆ្លងទប់ស្កាត់ជំងឺកូវីដ១៩ ដែលអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ក្តៅៗមុននេះ អធិការស្រុកល្វាឯមចុះបិទភូមិវាលធំហ៊ុមព័ទ្ធផ្ទះ ៣០០ ខ្នង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ