ព័ត៌មានជាតិ
សម្ដេចតេជោ សាទរលោក Shigeru Ishiba ដែលជាប់ឆ្នោតជាប្រធានបក្សប្រជាធិបតេយ្យសេរីរបស់ជប៉ុន
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្ញើលិខិតអបអរសាទរចំពោះលោក Shigeru Ishiba ដែលបានជាប់ឆ្នោតជាប្រធានគណបក្សប្រជាធិបតេយ្យសេរីរបស់ជប៉ុន (LDP)។

ក្នុងនាមគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចូលរួមអបអរសាទរដោយក្តីសោមនស្សរីករាយ និងដោយស្មោះជូនចំពោះលោក Shigeru Ishiba ដែលបានជាប់ឆ្នោតជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) កាលពីពេលថ្មីៗនេះ។ សារលិខិតរបស់សម្ដេចតេជោ នៅថ្ងៃទី២៨ ខែកញ្ញានេះ បានលើកឡើងថា ជោគជ័យរបស់លោក គឺជាសក្ខីភាពនៃសមត្ថភាពដឹកនាំពិសេស ជាពិសេសក្នុងពេលមានបញ្ហាប្រឈម និងការលះបង់ដ៏ធំធេងចំពោះមាតុភូមិ និងប្រជាជនរបស់លោក Shigeru Ishiba។
សម្ដេចតេជោ មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់លោក Shigeru Ishiba គណបក្សប្រជាធិបតេយ្យសេរី នឹងបន្តពង្រឹងរីកចម្រើនលូតលាស់ និងជម្នះរាល់បញ្ហាប្រឈម និងឧបសគ្គរបស់ប្រទេសជប៉ុនសម្រាប់ផលប្រយោជន៍របស់ប្រជាជនជប៉ុន។ សម្រាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាប្រវត្តិសាស្ត្រយូរអង្វែងរវាងប្រទេសកម្ពុជា និងជប៉ុន សម្ដេចតេជោ ជឿថា នឹងត្រូវបានបន្តពង្រឹងនិងពង្រីកបន្ថែមទៀត ដោយផ្អែកលើស្មារតីគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នា និងប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សន្តិភាព និងវិបុលភាពក្នុងប្រជាជាតិយើងទាំងពីរ និងតំបន់ ពិសេស តាមរយៈក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនៃគណបក្សទាំងពីរ។

ទន្ទឹមនេះ សម្ដេចតេជោ មានជំនឿយ៉ាងមុតមាំថា ក្នុងតួនាទីថ្មីជានាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba នឹងបន្តពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរលើគ្រប់វិស័យរវាងកម្ពុជានិងជប៉ុន។
សម្ដេចតេជោ ក៏បង្ហាញការទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយមេដឹកនាំថ្មីជប៉ុនរូបនេះ និងគណបក្សរបស់លោក ដើម្បីពង្រឹងបន្ថែមទៀតនូវភាពជាដៃគូ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេស និងគណបក្សយើងទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន និងប្រទេសយើងទាំងពីរ៕


-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា