Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល និងវិស័យឯកជនរួមគ្នាបើកយុទ្ធនាការលើកកម្ពស់ និងផ្សព្វផ្សាយការយល់ដឹងអំពីការពិសាគ្រឿងស្រវឹង

បានផុស

នៅ

រាជរដ្ឋាភិបាលសហការជាមួយវិស័យឯកជន​ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានប្រកាសភាពជាដៃគូក្នុងយុទ្ធនាការថ្នាក់តំបន់លើការលើកកម្ពស់ និងផ្សព្វផ្សាយការយល់ដឹងអំពីការពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវដល់អ្នក
ប្រើប្រាស់ ដែលផ្តួចផ្តើមឡើងដោយកាសស្ប៊ែរប្រចាំតំបន់អាស៊ីក្រោមអធិបតីភាពលោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នេត្រ ភក្រ្តា បានមានប្រសាសន៍ថា «ការបើកយុទ្ធនាការនៅថ្ងៃនេះ ជាការបោះជំហានថ្មីមួយក្នុងការលើកកម្ពស់ការយល់ដឹងរបស់សាធារណជនចំពោះផលប៉ះពាល់នៃការពិសាគ្រឿងស្រវឹង និងវិធានការបង្ការ និងការពារតាមរយៈការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងការលើកកម្ពស់ការយល់ដឹងអំពីការពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ។ ជំហានថ្មីនេះ បង្ហាញពីការបន្តការយកចិត្តទុកដាក់មួយកម្រិតទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនចំពោះសុខសុវត្ថិភាព និងសុខភាពរបស់អ្នកប្រើប្រាស់ដែលជាផ្នែកដ៏សំខាន់មួយក្នុងការទទួលបានសុខុមាលភាពសង្គម និងនិរន្តរភាពនៃឧស្សាហកម្មគ្រឿងស្រវឹងនៅកម្ពុជាប្រកបដោយភាពវិជ្ជមាន»។

ក្រោមភាពជាដៃគូនេះក្រុមហ៊ុន Carlsberg និង Grab Cambodia នឹងប្រើប្រាស់វិសាលភាពនៃម៉ាកយីហោ
និងយុទ្ធសាស្រ្តពាណិជ្ជកម្មរបស់ពួកគេរួមបញ្ចូលគ្នាដើម្បីចូលរួមទប់ស្កាត់ការបើកបរក្នុងស្ថានភាពស្រវឹង និងបង្កើតវប្បធម៌ពិសាគ្រឿងស្រវឹងប្រកបដោយសុវត្ថិភាព និងបរិយាកាសដ៏មានគុណភាព។

តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យារបស់ Grab, Carlsberg លើកទឹកចិត្តអ្នកប្រើប្រាស់ និងអ្នកគាំទ្របាល់ទាត់ទាំងអស់ឱ្យកក់មធ្យោបាយធ្វើដំណើរជាមួយ Grab បន្ទាប់ពីពិសាគ្រឿងស្រវឹងដើម្បីសុវត្ថិភាព និងដើរតួភាពជាគំរូអំពីការពិសាដោយទំនួលខុសត្រូវ។ ជាផ្នែកមួយនៃយុទ្ធនាការថ្នាក់តំបន់មួយនេះ អ្នកប្រើប្រាស់អាចរីករាយជាមួយនឹងការបញ្ចុះតម្លៃលើធម្យោបាយធ្វើដំណើរទៅកាន់ហាងដៃគូរបស់ Carlsberg ក្នុងរាជធានីភ្នំពេញ។

លោក Vladimir Vava អគ្គនាយកគ្រប់គ្រងក្រុមហ៊ុន Cambrew Ltd (Carlsberg Cambodia) បានមានប្រសាសន៍ថា «ភាពជាដៃគូនេះគឺជាបោះជំហានដ៏សំខាន់មួយទៀតនៅក្នុងការប្តេជ្ញាចិត្តរបស់យើងចំពោះ ZERO
Irresponsible Drinking និង International Alliance for Responsible Drinking (IARD)»។

លោកបានបន្តទៀតថា «ការចាប់ដៃគូសហការ គឺជាវិធីសាស្រ្តដ៏សំខាន់មួយចំពោះការបង្កើតវប្បធម៌ពិសាគ្រឿងស្រវឹងដោយរីករាយនិងសុវត្ថិភាព។ ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក និងដៃគូអាជីវកម្ម គឺជាដៃគូដ៏សំខាន់ក្នុងការបង្ហាញពីរបៀបដែលយើងអាចរួមគ្នាជំរុញការពិសាដោយទំនួលខុសត្រូវ ជាពិសេសនៅពេលនិយាយអំពីការបើកបរក្នុងស្ថានភាពស្រវឹងស្ត្រីមានផ្ទៃពោះ និងអនីតិជន។ ការណ៍នេះយើងគាំទ្រទាំងស្រុងឱ្យមានការកំណត់អាយុអប្បបរមាសម្រាប់អ្នកប្រើប្រាស់គ្រឿងស្រវឹងនៅកម្ពុជា ហើយយើងក៏បានសហការជាសម្ព័ន្ធឧស្សាហកម្មគ្រឿងស្រវឹង
រួមគ្នាបង្កើតក្រមប្រតិបត្តិស្តីពីការធ្វើទីផ្សារ និងប្រាស្រ័យទំនាក់ទំនងពាណិជ្ជកម្មដោយការទទួលខុសត្រូវលើផលិតផលគ្រឿងស្រវឹង សម្រាប់ជាគោលការណ៍ និងការអនុវត្តល្អបំផុតក្នុងឧស្សាហកម្មគ្រឿងស្រវឹងក្នុងព្រះរាជាណាចក្រកម្ពុជា»។

ក្រៅពីភាពជាដៃគូជាមួយ ហ្រ្គេប និងដៃគូអាជីវកម្មសំខាន់ៗរបស់ កាសស្ប៊ែរ Vladimir ក៏បានបង្ហើបអំពីទិសដៅថ្មីនៃការធ្វើទីផ្សាររបស់ខ្លួនស្របតាមការប្តេជ្ញាចំពោះការការពារអ្នកប្រើប្រាស់ តាមរយៈនវានុវត្តន៍ និងនិរន្តរភាព។ ពោលគឺ ក្រុមហ៊ុននឹងប្រើប្រាស់ម៉ាកសញ្ញាស្រាបៀរទាំងអស់របស់ខ្លួនធ្វើជាគំរូឧទាហរណ៍ឈានមុខគេមួយនៅក្នុងការផ្សព្វផ្សាយលើកកម្ពស់ការពិសាដោយការទទួលខុសត្រូវនៅក្នុងទីផ្សារ។

ដើម្បីបញ្ជាក់ពីគោលជំហរមិនគាំទ្រដល់ការជំរុញឱ្យមានការពិសាគ្រឿងស្រវឹងក្នុងបរិមាណលើសលប់ ម៉ាកសញ្ញា Carlsberg នឹងត្រូវប្រើប្រាស់ដើម្បីផ្សព្វផ្សាយអំពីអាកប្បកិរិយានៃការពិសាគ្រឿងស្រវឹងក្នុងបរិមាណសមស្រប។ យុទ្ធនាការថ្មីរបស់ម៉ាកសញ្ញា Carlsberg នៅក្នុងខែកញ្ញានេះ គឺជាសក្ខីភាពបញ្ជាក់អំពីគោលដៅថ្មីនៃយុទ្ធសាស្ត្រទីផ្សារ និងជាគំរូភាពលើការឱ្យតម្លៃលើសុវត្ថិភាព និងពេលវេលាដ៏មានគុណភាពជៀសជាងបរិមាណដែលនឹងទទួលទាន ក្រោមសារ «ពិសាដោយរីករាយ ពិសាក្នុងបរិមាណសមស្រប»។

លោក កង សុវណ្ណារ៉ូត «Mike» នាយកគ្រប់គ្រងក្រុមហ៊ុន ហ្រ្គេប ខេមបូឌា (Grab Cambodia) បានមានប្រសាសន៍ថា «យើងពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំងក្នុងការប្រកាសភាពជាដៃគូជាមួយក្រុមហ៊ុន Cambrew Ltd (Carlsberg) ដើម្បីជំរុញការពិសាគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវក៏ដូចជាការកាត់បន្ថយគ្រោះថ្នាក់ដោយ​សារការបើកបរក្នុងស្ថានភាពស្រវឹងនៅក្នុងប្រទេសរបស់យើង។ យើងជឿជាក់ថា រាល់ការអបអរឬការប្រារព្ធកម្មវិធីនានាគួរតែបញ្ចប់ទៅដោយភាពរីករាយ និងមានសុវត្ថិភាព។

ជាមួយនឹងកិចុ្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងនេះ យើងសង្ឃឹមថា «ពិសាគ្រឿងស្រវឹង កុំបើកបរ សូមជិះហ្រ្គេប» ជាសារសម្រាប់យើងទាំងអស់គ្នា»៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ វិនាទី មុន

រដ្ឋាភិបាល និងវិស័យឯកជនរួមគ្នាបើកយុទ្ធនាការលើកកម្ពស់ និងផ្សព្វផ្សាយការយល់ដឹងអំពីការពិសាគ្រឿងស្រវឹង

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

អាជ្ញាធរ​សុខាភិបាល​អាមេរិកកំពុងតាមដាន​ករណីសង្ស័យ​​​​ឆ្លង​​ជំងឺផ្តាសាយបក្សីពីមនុស្សទៅមនុស្ស

ចរាចរណ៍៣៣ នាទី មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានជាតិ៤៦ នាទី មុន

ស​ម្ដេចតេជោ សាទរលោក Shigeru Ishiba ដែលជាប់ឆ្នោតជាប្រធានបក្សប្រជាធិបតេយ្យសេរីរបស់ជប៉ុន

ព័ត៌មានជាតិ៥៣ នាទី មុន

ស.ស.យ.ក ខេត្តសៀមរាប រៀបចំកម្មវិធីវេចនំអន្សមមហាគ្រួសារខ្មែរលើទឹកដីអង្គរ

ចរាចរណ៍២៣ ម៉ោង មុន

ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

លើកដំបូង! រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ៣គ្រាប់ វាយប្រហារ អ៊ុយក្រែន

សន្តិសុខសង្គម២៣ ម៉ោង មុន

បុរសម្នាក់ចូលព្រៃកាប់ឈើ ក្នុង​តំបន់​ហាមឃាត់ជាន់មុីន​បណ្តាល​ឲ្យដាច់ជើង​ម្ខាងរបួសធ្ងន់

សេដ្ឋកិច្ច២៣ ម៉ោង មុន

រថភ្លើងល្បឿនលឿនដែលទិញពីជប៉ុន បើកទទួលកក់សំបុត្រដឹកភ្ញៀវ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ប្រាប់ទៅ ហ្សេលេនស្គី ថា លោកមិនដូរចិត្តឡើយ លើបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម