Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តតាកែវ ដឹកនាំមន្ត្រីទស្សនកិច្ចនៅតំបន់អភិវឌ្ឍន៍តាមព្រំដែនខេត្តស្ទឹងត្រែង

បានផុស

នៅ

ស្របតាមការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរដ្ឋបាលខេត្តតាកែវ ដឹកនាំដោយលោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត បានធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់អភិវឌ្ឍន៍កម្ពុជា-ឡាវ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងតំបន់ភូមិភាគឦសាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូខេត្តតាកែវ ដឹកនាំដោយលោកអភិបាលខេត្ត ក្រោមកិច្ចសហការរបស់រដ្ឋបាលខេត្តស្ទឹងត្រែង បានអញ្ជើទៅទស្សនកិច្ចតំបន់ព្រំដែនកម្ពុជា-ឡាវ និងបានចុះពិនិត្យដោយផ្ទាល់នូវបង្គោលព្រំដែន​លេខ០៣៤ និងបង្គោលធំ១ បង្គោលទៀត ដែលបានបន្សល់ទុកតាំងពីសម័យបារាំងផងដែរ។

ឆ្លៀតក្នុងឱកាសនោះផងដែរលោក​ វ៉ី សំណាង ក៏បានចុះពិនិត្យ និងស្វែងយល់បន្ថែមនៅស្តូបព្រះបរមរូប របស់ព្រះករុណាព្រះបរមរតនកោដ្ឋ និងសំណេះដំណាល សួរសុខទុក្ខប្រជាពលរដ្ឋដែលប្រករបរលក់ដូរនៅក្បែរទីតាំងនោះ ដែលស្ថិតក្នុងឃុំ អូស្វាយសែនជ័យ ស្រុកអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

សូមបញ្ជាក់ថា ចំពោះដំណើរទស្សនកិច្ចទៅកាន់តំបន់អភិវឌ្ឍន៍នៅភូមិភាគឦសានក្នុងខេត្តស្ទឹងត្រែងនាពេលនេះ គឺដើម្បីឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តតាកែវ បានសិក្សារស្វែងយល់ជាក់ស្តែង និងកាន់តែច្បាស់ថែមទៀតពីស្ថានភាព និងទីតាំងភូមិសាស្រ្តនៅតាមព្រំដែន។

ឆ្លៀតក្នុងឱកាសនោះ ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការចំណុះឲ្យរដ្ឋបាលខេត្តទាំងមូល បានបង្ហាញនូវការគាំទ្រយ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍ តាមបណ្តោយព្រំដែន រវាងកម្ពុជា និងឡាវ និងតាមបណ្តាព្រំដែននៃខេត្តផ្សេងទៀត ឱ្យកាន់តែមានភាពរីកចម្រើនទៅមុខបន្តទៀត៕​

អត្ថបទ៖ វីរ:

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ វិនាទី មុន

រដ្ឋបាលខេត្តតាកែវ ដឹកនាំមន្ត្រីទស្សនកិច្ចនៅតំបន់អភិវឌ្ឍន៍តាមព្រំដែនខេត្តស្ទឹងត្រែង

ព័ត៌មានជាតិ៧ នាទី មុន

អគ្គស្នងការរង រម្លឹកនគរបាលប៉ុស្តិ៍ត្រូវធ្វើឥរិយាបទជាអ្នកបម្រើសេវាសាធារណៈជូនពលរដ្ឋឱ្យល្អ  

ព័ត៌មានជាតិ១១ នាទី មុន

រដ្ឋាភិបាល និងវិស័យឯកជនរួមគ្នាបើកយុទ្ធនាការលើកកម្ពស់ និងផ្សព្វផ្សាយការយល់ដឹងអំពីការពិសាគ្រឿងស្រវឹង

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

អាជ្ញាធរ​សុខាភិបាល​អាមេរិកកំពុងតាមដាន​ករណីសង្ស័យ​​​​ឆ្លង​​ជំងឺផ្តាសាយបក្សីពីមនុស្សទៅមនុស្ស

ចរាចរណ៍៤៤ នាទី មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ចរាចរណ៍២៣ ម៉ោង មុន

ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

លើកដំបូង! រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ៣គ្រាប់ វាយប្រហារ អ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ប្រាប់ទៅ ហ្សេលេនស្គី ថា លោកមិនដូរចិត្តឡើយ លើបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

សន្តិសុខសង្គម២៣ ម៉ោង មុន

បុរសម្នាក់ចូលព្រៃកាប់ឈើ ក្នុង​តំបន់​ហាមឃាត់ជាន់មុីន​បណ្តាល​ឲ្យដាច់ជើង​ម្ខាងរបួសធ្ងន់

សេដ្ឋកិច្ច២៣ ម៉ោង មុន

រថភ្លើងល្បឿនលឿនដែលទិញពីជប៉ុន បើកទទួលកក់សំបុត្រដឹកភ្ញៀវ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម