Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាលជាមួយនិវត្តជន តាមមន្ទីរអង្គភាពជុំវិញខេត្ត-ក្រុង-ស្រុក ខេត្តកំពង់ស្ពឺ

បានផុស

នៅ

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយចុះមូលដ្ឋានខេត្តកំពង់ស្ពឺ  នាថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៤ នេះ បានអញ្ជើញជាអធិបតីក្នុងកម្មវិធី សំណេះសំណាលជាមួយនិវត្តជន តាមមន្ទីរអង្គភាពជុំវិញខេត្ត-ក្រុង-ស្រុក នៅបរិវេណសាលាខេត្តកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អញ្ជើញចូលរួមនាឱកាសនោះរួមឯកឧត្តម អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ  លោក លោកស្រី ប្រធានក្រុមការងារចុះជួយក្រុងស្រុក សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលក្រុងស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងនិវត្តជន សរុប៧៥២ នាក់។

លោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គណៈអធិបតី និងអ្នកចូលរួមទាំងអស់នាឱកាសនោះ។ លោកអភិបាលខេត្ត បានថ្លែងអំណរគុណដល់ ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចំណាយធនធាន និងពេលវេលា ដើម្បីរៀបចំកម្មវិធីពិសារអាហារសាមគ្គីជាមួយពូមីងនិវត្តជនជាអតីតមន្រ្តីរាជការសុីវិលនាឱកាសនោះ។  ទន្ទឹមនឹងនេះ លោក ជាម ច័ន្ទសោភ័ណ បានជូនពរដល់ឯកឧត្តម ហ៊ុន ម៉ានី គណៈអធិបតី និវត្តជនទាំងអស់ ឱ្យជួបប្រទះនូវពុទ្ធិពរទាំង ៤ ប្រការផងដែរ។

មានមតិទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានជួបជុំ និវត្តជនជាអតីតមន្រ្តីរាជការសុីវិល តាមមន្ទីរអង្គភាពជុំវិញខេត្តកំពង់ស្ពឺទាំងអស់គ្នា។ ឯកឧត្តមបានបន្តថា ជំនួបនេះនឹងត្រូវថែរក្សាតទៅមុនបន្ថែមទៀត ដើម្បីបន្តទំនាក់ទំនងរវាងគ្នានិងគ្នា និងបង្កើតនូវអនុស្សាវរិយ៍ជាមួយគ្នាផងដែរ។

 ជាមួយគ្នានោះ ឯកឧត្តមបានថ្លែងអំណរគុណចំពោះ និវត្តជនទាំងអស់ ដែលបានចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល  ហើយនាំឱ្យប្រទេសកម្ពុជាមកដល់ថ្ងៃនេះ និងបានផ្តល់ឱកាសឱ្យក្មេងជំនាន់ក្រោយបន្ថែមទៀត។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា មន្រ្តីរាជការដែលជាឆ្អឹងខ្នងក្នុងការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល គឺជាប្រតិបត្តិករយ៉ាងសំខាន់ក្នុងការនាំប្រទេសកម្ពុជាឱ្យមានការអភិវឌ្ឍមកដល់សព្វថ្ងៃនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៣ វិនាទី មុន

រដ្ឋមន្ត្រី ឡាំ​ ជា ថា ភាពរីកចម្រើនរបស់ស្រ្ដីកម្ពុជា គឺកើតចេញពីម្លប់សុខសន្ដិភាព

ព័ត៌មានជាតិ៣៦ នាទីutes មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ៥២ នាទីutes មុន

ច្រាំងស្ទឹងសង្កែ ក្លាយជាចំការបន្លែគ្រប់ប្រភេទនារដូវទឹកស្រក

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្តល់ម៉ូតូ២២គ្រឿងដល់អាជ្ញាធរ គ្រូពេទ្យ គ្រូបង្រៀន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

Sokha Hotels

ព័ត៌មានពេញនិយម