ព័ត៌មានអន្ដរជាតិ
ជារឿងកម្របំផុត ស្រ្តីចិនម្នាក់មានស្បូនពីរ សម្រាលបានកូនភ្លោះ
ស្ត្រីម្នាក់ឈ្មោះ Li នៅខេត្ត Shaanxi ប្រទេសចិន មានស្បូនពីរហើយទើបសម្រាលបានកូនពីរនាក់ ប្រុសម្នាក់និងស្រីម្នាក់ពីស្បូនពីរផ្សេងគ្នានៅក្នុងខ្លួន។ នេះគឺជាករណីដ៏កម្រមួយដែលត្រូវបានគេប៉ាន់ប្រមាណថា កើតមានតែក្នុងស្ត្រីប្រហែល ០.៣% ប៉ុណ្ណោះនៅទូទាំងពិភពលោក។
នៅពេលដែលទារកទាំងពីរមានអាយុលើសពី ៨ខែ គ្រូពេទ្យបានណែនាំស្រ្តីចិនធ្វើការវះកាត់។ ទារកទាំងនោះកើតមកមានសុខភាពល្អនៅមន្ទីរពេទ្យលេខ៤ Xi’an ខេត្ត Shaanxi។ ក្មេងប្រុសមានទម្ងន់ ៣.៣ គីឡូក្រាម និងក្មេងស្រីមានទម្ងន់ ២.៤ គីឡូក្រាម។ Li និងកូនពីរនាក់របស់នាងបានចាកចេញពីមន្ទីរពេទ្យ ៤ថ្ងៃ បន្ទាប់ពីការសម្រាល។
យ៉ាងណា Cai Ying ពេទ្យសម្ភពជាន់ខ្ពស់នៅមន្ទីរពេទ្យបានចែករំលែកថា «ការមានគភ៌នៅក្នុងស្បូននីមួយៗតាមរយៈការមានគភ៌ដោយធម្មជាតិគឺកម្រណាស់។ យើងធ្លាប់លឺតែករណីបែបនេះមួយចំនួននៅក្នុងប្រទេសចិន និងបរទេសតែប៉ុណ្ណោះ។ វាកាន់តែកម្រដែលស្ត្រីក្នុងស្ថានភាពនេះអាចសម្រាលកូនដោយជោគជ័យបន្ទាប់ពី ៣៧ សប្តាហ៍ នេះគឺជាករណីដ៏កម្រមួយ ក្នុងចំណោមមួយលានប៉ុណ្ណោះ» ។
ជាធម្មតា ស្ត្រីដែលមានស្បូនពីរ មិនមានរោគសញ្ញាអ្វីប្លែកនោះទេ រហូតដល់ពួកគេមានផ្ទៃពោះ។ អំឡុងពេលមានផ្ទៃពោះ ពួកគេមានហានិភ័យខ្ពស់នៃការរលូតកូនច្រើនដង ការកើតមិនគ្រប់ខែ ការលូតលាស់គភ៌មិនល្អ និងការធ្លាក់ឈាមក្រោយសម្រាល។ Li មានផ្ទៃពោះពីមុនមក ប៉ុន្តែបានរលូតកូននៅអាយុ ២៧ សប្តាហ៍ ដោយសារតែមិនដឹងមូលហេតុ។ បន្ទាប់ពី Li ដឹងថានាងមានផ្ទៃពោះក្នុងខែមករា គ្រូពេទ្យនៅមន្ទីរពេទ្យ Xi’an បានរៀបចំផែនការយ៉ាងម៉ត់ចត់ ដើម្បីធានាសុវត្ថិភាពរបស់នាង និងទារកក្នុងផ្ទៃ។
ព័ត៌មានស្ត្រីម្នាក់សម្រាលបានកូនពីរនាក់ដោយជោគជ័យពីផ្ទៃពោះខុសគ្នា បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមចិន។ អ្នកប្រើប្រាស់អនឡាញម្នាក់បានបញ្ចេញមតិបែបកំប្លែងថា ទាំងនេះគឺជាទារកដែលរស់នៅក្នុងជីវិតដ៏ប្រណិតក្នុងផ្ទៃ ជំនួសឲ្យការរស់នៅផ្ទះតែមួយ ដូចកូនភ្លោះផ្សេងទៀត ពួកគេរស់នៅក្នុងវីឡាដាច់ដោយឡែកពីគ្នា។
ទោះជាយ៉ាងណាក៏ដោយ មនុស្សម្នាក់ទៀតបានសង្កត់ធ្ងន់ថា ការមានកូនភ្លោះនៅក្នុងស្បូនពីរនឹងពិបាកខ្លាំងណាស់ សហសេវិករបស់ខ្ញុំមានស្បូនពីរ។ នាងបានបាត់បង់កូនបីដងមុនពេលមានកូនប្រុស។ វាមិនងាយស្រួលទេសម្រាប់នាង!
គួររម្លឹកដែរថា ស្ថានីយ៍ទូរទស្សន៍ចិន CCTV បានរាយការណ៍កាលពីខែធ្នូ ឆ្នាំ ២០២៣ ថា ស្ត្រីម្នាក់នៅរដ្ឋ Alabama នៃសហរដ្ឋអាមេរិក បានផ្តល់កំណើតដល់កូនស្រីភ្លោះពីផ្ទៃពីរផ្សេងគ្នា។ ម្តាយម្នាក់នេះមានកូនបីនាក់ពីមុនមក ប៉ុន្តែពួកគេសុទ្ធសឹងជាស្ត្រីមានផ្ទៃពោះទោលដោយប្រើស្បូនមួយក្នុងចំណោមស្បូនទាំងពីរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖រូបភាពមួយសន្លឹករបស់ Zhao Liying ជួយភូមិនេសាទនៅចិនក្លាយជាអ្នកមាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ចរាចរណ៍១៨ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ