Connect with us

ព័ត៌មានជាតិ

លោក​ ហេងសួរ និងលោក​ ឃួង ស្រេង ​ជូន​ដំណើរ​បង​ប្អូន​កម្មករ​និយោជិត ​ប្រជាពលរដ្ឋ ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​កំណើត​តាម​រយៈ​រថយន្ត​ក្រុង​ដោយ​ជិះ​មិន​បង់​ប្រាក់​

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃ​ទី ២៩ ខែ​កញ្ញា ឆ្នាំ ២០២៤ នេះ លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ រួម​នឹង លោក ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជូន​ដំណើរ​កម្មករ​-​និយោជិត ប្រជាពលរដ្ឋ ធ្វើដំណើរ​ទៅ​កាន់​ស្រុកកំណើត តាមរយៈ​រថយន្ត​ក្រុង​របស់​សាលា​រាជធានី​ភ្នំពេញ (City Bus) ដោយ​ជិះ​មិន​បង់​ប្រាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​រថយន្តក្រុង ចំនួន ៦៥៣ គ្រឿង សម្រាប់​បម្រើ​សេវា​ដឹក​ជញ្ជូន​សាធារណៈ ដែល​មាន​រយៈពេល ០៦ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ២៩ ខែ​កញ្ញា ដល់​ថ្ងៃ​ទី ០៤ ខែ​តុលា ឆ្នាំ ២០២៤ “ដោយ​ជិះ​មិន​បង់​ប្រាក់” ទៅ​តាម​បណ្ដា​ខេត្ត​នានា និង​ធ្វើ​ដំណើរ​ទៅ​លេង​កម្សាន្ត​នៅ​តំបន់​ភូមិភាគ​ឦសាន ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ។

សូម​ជូនពរ​កម្មករ​-​និយោជិត និង​ប្រជាពលរដ្ឋ ធ្វើដំណើរ​ប្រកប​ដោយ​សុខ​សុវត្ថិភាព ទៅលេង​ស្រុក​កំណើត ជួបជុំ​បងប្អូន ក្រុម​គ្រួសារ ជាពិសេស​ទៅ​លេង​កម្សាន្ត​នៅ​តាម​បណ្តា​ខេត្ត​ភាគ​ឦសាន ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក ប្រទះ​ឃើញ​សាកសពក្នុងកន្លែងដាក់​កង់​យន្តហោះ​​​​ដ៏កម្រ​បំផុត​​

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

អ្នកនាង កាឆយ ទម្លាយរឿងឈឺចាប់ពីក្រោយសំណូមពរ “សុំកៅអី ១០” ទៅរាល់ម្ចាស់ដើមការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

រុស្ស៊ីបិទ​ព្រលានយន្តហោះ​៤កន្លែង​​នៅ​មូស្គូ​ដោយ​បញ្ហា​សន្តិសុខ​ ខណៈសង្គ្រាម​​​កាន់តែ​កញ្ជ្រោលខ្លាំង​

ព័ត៌មានជាតិ២៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ការងារ បន្តអំពាវនាវម្ចាស់ផ្ទះជួល និងអ្នកលក់ទំនិញ កុំតម្លើងថ្លៃតាមប្រាក់ឈ្នួលកម្មករ

Sokha Hotels

ព័ត៌មានពេញនិយម