Connect with us

ជីវិតកម្សាន្ដ

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

បានផុស

នៅ

បន្ទាប់ពីរឿងអាស្រូវរបស់ ស្ដេចតន្រ្តី Diddy ត្រូវបានលាតត្រដាងមក Justin Bieber គឺជាតារាដែលទទួលបានការចាប់អារម្មណ៍ពីសាធារណជនបំផុត។ ដោយសារតែគាត់ត្រូវបានគេនិយាយថាជាជនរងគ្រោះរបស់ Diddy កាលពីនៅវ័យជំទង់ ហើយបានផ្តល់សញ្ញាជាច្រើន ប៉ុន្តែគ្មាននរណាម្នាក់កត់សម្គាល់នោះទេ។ វាក៏ត្រូវបានគេនិយាយថាជាមូលហេតុនៃស្ថានភាពអស្ថិរភាពផ្លូវចិត្តធ្ងន់ធ្ងររយៈពេលវែងរបស់ Justin ។

នៅពេលនេះ ភរិយារបស់ Justin គឺ Hailey កាន់តែទទួលបានក្តីស្រលាញ់ និងការគោរពកាន់តែខ្លាំងឡើង ដោយសារតែនាងជាអ្នកដែលបានជួយឲ្យតារាចម្រៀងរូបនេះ ជម្នះពេលវេលាដ៏ខ្មៅងងឹតបំផុតក្នុងជីវិតរបស់គាត់។ ស្នេហារបស់ Hailey ត្រូវបានគេសរសើរថាជាអ្នកព្យាបាលសម្រាប់ Justin ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្ទុយទៅវិញ ក៏មានការចង់ដឹងចង់ឃើញជាច្រើនចំពោះ Selena Gomez ដែលជាអតីតគូស្នេហ៍របស់ Justin Bieber ខណៈពេលដែលអតីតមិត្តប្រុសរបស់នាងគឺជាចំណាប់អារម្មណ៍របស់សាធារណៈជន Selena បានរក្សាភាពស្ងៀមស្ងាត់ទាំងស្រុងហើយមិនមានព័ត៌មានថ្មីៗនៅលើបណ្តាញសង្គមទេ។ ការបង្ហោះថ្មីបំផុតនៅលើគណនី Instagram របស់នាងគឺជាផ្ទាំងរូបភាពផ្សព្វផ្សាយភាពយន្តដែលនឹងមកដល់ ដែលបង្ហោះកាលពី ៣ ថ្ងៃមុន។

ថ្មីៗនេះ Selena Gomez ក៏បន្តទទួលបានភាពជោគជ័យជាច្រើនផងដែរ។ នាងបានចូលរួមជាផ្លូវការក្នុងជួរមហាសេដ្ឋីអាមេរិក ដោយក្លាយជាមហាសេដ្ឋីវ័យក្មេងបំផុតម្នាក់ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ១.៣ ពាន់លានដុល្លារ។ ទ្រព្យសម្បត្តិរបស់នាងបានមកពីការច្រៀង ការសម្តែង និងសហការជាមួយម៉ាកនានា ប៉ុន្តែភាគច្រើនអរគុណដល់ម៉ាកគ្រឿងសំអាង Rare Beauty ដែលនាងបានបង្កើតឡើងក្នុងខែកុម្ភៈ ឆ្នាំ ២០១៩។

លើសពីនេះ Selena Gomez ក៏ត្រូវបានគេនិយាយថាកំពុងរៀបចំរៀបការជាមួយមិត្តប្រុស​ ដែលជាផលិតករតន្ត្រី Benny Blanco ។ អ្នក​គាំទ្រ​បាន​រក​ឃើញ​ថា តារា​ចម្រៀង​ស្រី​រូប​នេះ​ដើរ​តាម​គណនី​មួយ​ដែល​មាន​ជំនាញ​ក្នុង​ការ​រៀប​ចំ​ពិធី​មង្គលការ​ដ៏​ប្រណីត​នៅ​អាមេរិក។ Selena ក៏បានបង្ហោះរូបថតមួយសន្លឹក និងដោយចេតនាបិទម្រាមដៃនាង បង្កឲ្យមានពាក្យចចាមអារ៉ាមថា នាងទទួលយកសំណើររបស់មិត្តប្រុសនាង។ ទោះ​យ៉ាង​ណា​សម្រស់​មិន​បាន​បញ្ជាក់​ពី​ព័ត៌មាន​នេះ​ទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖សុខភាព Justin កាន់តែព្រួយបារម្ភ ក្រោយតារារ៉េប Diddy ចាប់ខ្លួនបទល្មើសផ្លូវភេទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

​​តួលេខអ្នកស្លាប់​​​ពី​ការ​រលំ​បាក់​អគារ​នៅ​បាងកក​កើន​ដល់​៤៤​នាក់ ខណៈ៥០​នាក់​បាត់ខ្លួន​

ព័ត៌មានជាតិ១ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​មេដឹកនាំ​ចិន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ធ្វើ​ការជាមួយ​វៀតណាម ​ក្នុងដំណើរ​ទស្សនកិច្ច​ដែលហ៊ុំព័ទ្ធ​ដោយសង្គ្រាម​ពាណិជ្ជកម្ម​​​ដ៏ស្រួចស្រាល​

ព័ត៌មានជាតិ៤ ម៉ោង មុន

ថ្ងៃទី ១ ពិធីបុណ្យចូលឆ្នាំ ​ទេសចរ​មក​លេង​ខេត្តបាត់ដំបងកើនឡើង​ ទាំង​ទេសចរជាតិ​និង​អន្តរជាតិ

ព័ត៌មានជាតិ៤ ម៉ោង មុន

ថ្ងៃដំបូង «សង្ក្រាន្ដវត្តភ្នំ»មានពលរដ្ឋជិត៥០ម៉ឺននាក់ទៅលេងបាញ់ទឹក លាបម្សៅ នៅវត្តភ្នំ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

ព័ត៌មានជាតិ១ ម៉ោង មុន

នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​អាមេរិករៀបចំ​ផែនការ​​ដកខ្លួន​ពីអង្គការ​អន្តរ​ជាតិ​​ស្ទើរទាំងអស់​​នៅឆ្នាំ​ក្រោយ​ និងកាត់បន្ថយ​ការចំណាយ​ដ៏សម្បើម​ពីក្រសួងការបរទេស​

ព័ត៌មានជាតិ២២ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានជាតិ៦ ម៉ោង មុន

តំបន់​ទេសចរណ៍ទឹកជួរកាំពី​​ ថ្ងៃទីមួយ​ចូលឆ្នាំថ្មី ទទួល​ទេសចរទៅកម្សាន្ត​​ប្រមាណ ៣,៣៥៣ នាក់

Sokha Hotels

ព័ត៌មានពេញនិយម