Connect with us

ព័ត៌មានជាតិ

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរដ្ឋបាលរាជធានីភ្នំពេញ បិត Sticker QR Code App NoDrug ឲ្យពលរដ្ឋទាញយកប្រើប្រាស់

បានផុស

នៅ

នៅ​យប់​ថ្ងៃ​ទី ២៨-២៩ ខែ​កញ្ញា ឆ្នាំ ២០២៤ នេះ អនុ​គណៈកម្មការ​ជំរុញ​ការ​ប្រើប្រាស់ និង​បង្កើត​មាតិកា App NoDrug សហការ​ជាមួយ​អភិបាល​រដ្ឋាករ​ស្វយ័ត​រថយន្តក្រុង​រដ្ឋបាល​រាជធានី​ភ្នំពេញ ធ្វើការ​បិត​ផ្សាយ​នូវ Sticker QR Code App NoDrug ដើម្បី​ផ្សព្វផ្សាយ​ជំរុញ​ដល់​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​សេវា​រថយន្តក្រុង​ជាង ៦០០ គ្រឿង របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ទៅ​លេង​ស្រុកកំណើត និង​ទស្សនា​ខេត្ត​ភាគ​ឦសាន ទាញ​យក App NoDrug មក​ប្រើប្រាស់ និង​ខិត្តប័ណ្ណ​ប្រឆាំង​គ្រឿង​ញៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧត្ដមសេនីយ៍​ឯក លឹម តុងហួត ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ អប់រំ និង​ទំនាក់ទំនង​សាធារណៈ នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន តែង​ទទួល​បាន​នូវ​កិច្ចសហការ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​រាជធានី​ភ្នំពេញ ធ្វើការ​ផ្សព្វផ្សាយ​ពី​បញ្ហា​គ្រឿងញៀន​ដល់​ប្រជាពលរដ្ឋ​ទៅ​លេង​ស្រុកកំណើត​តាមរយៈ​ការ​ប្រើប្រាស់​សេវា​រថយន្តក្រុង​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ ក៏ដូចជា​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ ក្នុង​គោលបំណង​ជា​ការ​ដាស់តឿន​ក្រើនរំលឹក​ទៅដល់​ប្រជាពលរដ្ឋ​ឲ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន ទប់ស្កាត់​ការ​រីក​រាលដាល​បញ្ហា​គ្រឿងញៀន​នៅ​ក្នុង​សហគមន៍។ សម្រាប់​ឆ្នាំ ២០២៤ នេះ ក្រោម​ការ​ដឹកនាំ​របស់ លោក​សន្តិ​បណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿងញៀន បាន​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​តាម​ប្រព័ន្ធ digital គឺ​បាន​បង្កើត​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​កម្មវិធី App NoDrug :https://nodrugsnacd.com/download សម្រាប់​ផ្ដល់​ចំណេះដឹង​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន ក៏ដូចជា​ការ​រាយការណ៍​រក្សា​ការ​សំងាត់​រាល់​ករណី​គ្រឿងញៀន ដើម្បី​ពង្រឹង​បាន​នូវ​ប្រសិទ្ធភាព​ដោះស្រាយ​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ​ពី​បញ្ហា​គ្រឿងញៀន។

ជាមួយ​នេះ ក្នុងនាម លោក​ឧត្ដមសេនីយ៍​ឯក នាក់ យុទ្ធា អគ្គលេខាធិការ​ស្ដីទី លោក​ឧត្ដមសេនីយ៍​ឯក លឹម តុងហួត សូម​ថ្លែងអំណរគុណ​ដល់ លោក ឃួង ស្រេង អភិបាល ប្រធាន​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​រាជធានី​ភ្នំពេញ ដែល​បាន​ផ្ដល់​នូវ​ការ​អនុញ្ញាត​សហការ​រដ្ឋាករ​ស្វយ័ត​រថយន្ត​ក្រុង និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ អិល​អូ​អិល​ស៊ី LOLC ដែល​បាន​ឧបត្ថម្ភ​ដល់​ការ​បោះពុម្ព​ផ្សាយ QR Code App NoDrug និង​ខិត្តប័ណ្ណ​ប្រឆាំង​គ្រឿងញៀន​ផ្សព្វផ្សាយ​ពី​បញ្ហា​គ្រឿងញៀន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៣០ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៤៧ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម