ព័ត៌មានជាតិ
មន្រ្តីជំនាញសាធារណការឆ្លើយតបបញ្ជាក់ ផ្លូវខូចបង្កើតចង្ហូររលកនៅរង្វង់មូលព្រះថោងនាងនាគ
មន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ក៏ដូចជាឆ្លើយតបពាក់ព័ន្ធកំណាត់ផ្លូវខូចពីរង្វង់មូលព្រះថោងនាងនាគទៅខ្មែរធ្វើបានបង្កើតជាចង្ហូរទឹករលក រហូតមានការផុសរិះគន់ពីមហាជនលើបណ្តាញសង្គម។
ខណៈកាលពីពេលថ្មីៗនេះ មានម្ចាស់អាខោន Facebook ឈ្មោះ “Reth Mony” បានផុសផ្សព្វផ្សាយករណីផ្លូវខូចនៅខេត្តព្រះសីហនុ ដោយរិះគន់មន្រ្តីពាក់ព័ន្ធលើការស្ថាបនាកំណាត់ផ្លូវគ្មានគុណភាព។
យ៉ាងណាមិញ មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានបញ្ជាក់ជូនសាធារណជនថា រូបភាពដែលមហាជនបានផុសផ្សាយជារូបភាពចាស់។ លោកបញ្ជាក់បន្ថែមថា កំណាត់ផ្លូវដែលខូចក៏មិនមែនជាផ្លូវបំបែកពីផ្លូវជាតិលេខ ៤ ទៅរាមដែរ។ កំណាត់នេះគឺពីរង្វង់មូលព្រះថោងនាងនាគ ទៅខ្មែរធ្វើបាន។
ជាមួយការឆ្លើយតបអមដោយភ្ជាប់រូបភាពកំណាត់ផ្លូវថ្មីជួសជុលរួចហើយ លោក ផន រឹម បញ្ជាក់ថា កំណាត់ផ្លូវដែលខូចខាត ត្រូវបានក្រុមបច្ចេកទេសបានជួសជុលរួចរាល់ហើយ (ដូចរូប) និងបានដាក់ឲ្យប្រជាពលរដ្ឋធ្វើដំណើរជាប្រក្រតី៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ចរាចរណ៍២០ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ