Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ កូនៗ ចៅៗ​ នៅ​អង្គការ​អាហ្វេស៊ីប ត្រូវ​សិក្សា​​យ៉ាង​ហោចចប់​បរិញ្ញាបត្រ​រង

បានផុស

នៅ

ថ្លែងនៅក្នុងឱកាសចុះសួរសុខទុក្ខដល់កុមារី/យុវតីកំព្រា និងរងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) នៅព្រឹកមិញនេះ សម្ដេចតេជោ ហ៊ុន សែន បាន​ប្រកាស​ដាក់​ចេញជា​កាតព្វកិច្ច​ទាក់ទង​ការ​ផ្តល់​ការ​អប់រំ​ដល់​កុមារ ដែលកំពុង​ស្នាក់នៅ​មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប ត្រូវ​តែ​ទទួល​បាន​ការអប់រំយ៉ាង​ហោច​ណាស់ចប់​​ថ្នាក់​បរិញ្ញាបត្ររង។

​នៅព្រឹកថ្ងៃអាទិត្យនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ស្ត្រីទី ១ នៃកម្ពុជា បាន​ចុះសួរសុខទុក្ខដល់កុមារី/យុវតី កំព្រា និងរងគ្រោះនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងឱកាសចុះ​សួរ​សុខទុក្ខ​កុមារដែល​រង​ការ​រំលោភបំពាន​ផ្លូវ​ភេទ ដែល​កំពុងស្នាក់នៅ​មជ្ឈមណ្ឌលបណ្ដុះបណ្ដាល​វិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប សម្តេច​តេជោ​បាន​បញ្ជាក់យ៉ាងដូច្នេះ​ថា «ទាក់ទងទៅនឹងការអប់រំដល់ចៅៗ កូនៗទាំងអស់នៅទីនេះ គឺត្រូវតែទទួលការបណ្ដុះបណ្ដាលការអប់រំឲ្យបានត្រឹមត្រូវ យ៉ាងហោចណាស់ត្រឹមបរិញ្ញាបត្ររង។

សម្តេចបន្តទៀត​ថា «ចៅៗណាដែល​ប្រឡងមិនជាប់បាក់ឌុប ត្រូវតែបន្តរៀននៅថ្នាក់បរិញ្ញាប័ត្រ​រង ហើយបន្ទាប់មកត្រូវបន្តឡើងបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់បន្តទៀត ពីព្រោះសម្ដេចមិនចង់ឲ្យកូនៗ ចៅៗ ជួបជីវិតអភ័ព្វហើយ ខ្វះចំណេះដឹងទៀតនោះទេ»។

ក្នុង​ឱកាស​នោះ ​សម្ដេចតេជោបាន​​ប្រកាស​សន្យានឹងនៅតែបន្តគាំទ្រ ដល់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) បន្តទៀត។

«បើអត់ពីសម្ដេចទៅ មជ្ឈមណ្ឌលនេះក៏នឹងបន្តការគាំទ្របន្តទៀត ពីសំណាក់នាយករដ្ឋមន្ត្រី គឺសម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលត្រូវបន្តយកចិត្តទុកដាក់ និងផ្គត់ផ្គង់មជ្ឈមណ្ឌលនេះតទៅទៀតមិនឱ្យក្មួយៗ ចៅៗ អស់សង្ឃឹមនោះទេនៅថ្ងៃខាងមុខ»។ សម្តេចតេជោ បញ្ជាក់បន្ថែម។

ជាមួយគ្នានេះ សម្ដេចតេជោក៏បានឱ្យអ្នកគ្រប់គ្រងមជ្ឈមណ្ឌល តាមដានពិនិត្យមើលនៅពេលកូនៗ ចៅៗ ពេលមានគ្រួសារ ត្រូវបានគ្រួសារយកចេញពីមជ្ឈមណ្ឌល គឺមិនត្រូវឱ្យមានការរំលោភបំពាន ដោយអំពើហិង្សានិងការធ្វើបាបដោយប្រការអ្វីមួយនោះទេ ពីព្រោះពួកគាត់អភ័ព្វពីតូចទៅហើយ មិនត្រូវ​ឲ្យ​ពួកគាត់អភ័ព្វទៀតទេពេលដែលមានគ្រួសារ។

ជាថ្មីម្ដងទៀតនៅក្នុងឱកាសនេះ សម្ដេចតេជោប្រធានព្រឹទ្ធសភា នៅតែទទូចអង្វរករដល់ជនដែលប្រព្រឹត្តអំពើអាណាចារ្យ​មកលើក្មេងស្រី សូមមេត្តាបញ្ឈប់ជាបន្ទាន់ព្រោះវាជាទង្វើអាក្រក់ដ៏ជូរជាតិបំផុត ដែលសង្គមមិនអាចទទួលយកបាននោះទេ។

ជាការ​ផ្តល់ការអាណិតស្រឡាញ់ ផ្តល់ភាពកក់ក្តៅទាំងស្មារតី និងកម្លាំងចិត្តជូនយុវនារី និងកុមារីរងគ្រោះនៅអង្គការអាហ្វេស៊ីបកម្ពុជា សម្តេចតេជោ​ ហ៊ុន សែន​ តែងតែឧបត្ថម្ភសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាជាប្រចាំខែសម្រាប់មជ្ឈមណ្ឌលដោយក្នុងនោះ ឧបត្ថម្ភជាអង្ករជាប្រចាំខែ ក្នុងមួយខែៗចំនួន ១,២០០ គីឡូក្រាម ថវិកាសម្រាប់ផ្គត់ផ្គង់ម្ហូបអាហារក្នុងមួយខែ ២០ លានរៀល និងថវិកាសម្រាប់យុវនារី/កុមារីម្នាក់ ១០ ម៉ឺនរៀលក្នុងមួយខែ និងថវិកាសម្រាប់មជ្ឈមណ្ឌល ៥ ម៉ឺនដុល្លារ ក្នុង១ឆ្នាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

ស ស​ យ ក នឹងរៀបចំកម្មវិធីបង្ហាញវប្បធម៌ខ្មែរដ៏ធំមួយនៅមុខព្រះបរមរាជវាំង នៅចុងខែធ្នូ ឆ្នាំ២០២៤ខាងមុននេះ

សេដ្ឋកិច្ច១២ នាទី មុន

សមាគមឧកញ៉ាកម្ពុជាចុះ MOU ពង្រឹងការវិនិយោគទ្វេភាគីជាមួយកាណាដា

ជីវិតកម្សាន្ដ១២ នាទី មុន

សាយ សៀរ៉ា ទម្លាយរឿងថតហើយមិនបានលុយ និងផ្តាំអ្នកសិល្បៈជំនាន់ក្រោយ ត្រូវធ្វើកិច្ចសន្យាឲ្យច្បាស់មុនថត

ព័ត៌មានជាតិ២៦ នាទី មុន

អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ ពិនិត្យស្ថានភាព​ទឹកជំនន់ទន្លេមេគង្គ នៅស្រុកកំពង់សៀម និងស្រុកស្ទឹងត្រង់

ព័ត៌មានជាតិ២៨ នាទី មុន

IMF៖ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៤នឹងមានកំណើនខ្ពស់ជាងឆ្នាំមុន ប៉ុន្តែបន្តប្រឈមនឹងបញ្ហាខាងក្រៅ

ចរាចរណ៍១៦ ម៉ោង មុន

ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុក​បង្គោលភ្លើងរលំ ០២ ដើម

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

បទ «រំលស់ប្រពន្ធ» របស់ តន់ ចន្ទសីម៉ា កំពុងផ្ទុះ Viral ខ្លាំង ជាប់ Treding លេខ ១

ព័ត៌មានជាតិ១ ម៉ោង មុន

ព្យុះចំនួន២ នឹងជះឥទ្ធិពលលើកម្ពុជាក្នុងពេលតែមួយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២តុលា

ព័ត៌មានជាតិ១៩ ម៉ោង មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

សន្តិសុខសង្គម១៧ ម៉ោង មុន

Update ៖ អគ្គិភ័យឆាបឆេះផ្ទះ ០៨ ខ្នង និង​រង​របួស​ក្រុម​ពន្លត់​អគ្គិភ័យ​កាណូត​ម្នាក់ នៅ​ខណ្ឌឫស្សីកែវ

Sokha Hotels

ព័ត៌មានពេញនិយម