Connect with us

វប្បធម៌ ជំនឿ

សញ្ញាទាំង ៩ បង្ហាញថា មានផ្លូវក្នុងតាមការពារ ថែរក្សាអ្នក

បានផុស

នៅ

នៅពេលមានអ្វីប្លែកនៅជុំវិញរាងកាយ ឬមា​នអ្វីមួយដែលដំណាលប្រាប់យើងមុនឲ្យដឹងហេតុភេទប្រុងនឹងកើតឡើង នោះហើយដែលមនុស្សមួយចំនួនជឿថាជាប្រផ្នូល។ តើ​អ្នក​គិត​ថា ​នេះ​ជាពិតឬ​គ្រាន់​តែ​ជា​ការ​ស្រមៃផ្ទាល់លើខ្លួន? ​ប៉ុន្តែមែនទែនទៅយោងតាមជំនឿខ្មែរ កាលដែលមានអារម្មណ៍ថាដឹងហេតុការណ៍មុន ឬជាសញ្ញាណាមួយក៏ដោយ នោះប្រាកដណាស់ថា អ្នកកំពុងមានមនុស្សតាមថែរក្សារដែលគេហៅថាផ្លូវក្នុង។

១ មានអារម្មណ៍កក់ក្តៅ៖ អារម្មណ៍នៃថាមពលវិជ្ជមាន មិនត្រជាក់ពេកឬក្ដៅពេក ដែលអាចថាភាពកក់ក្តៅដូចជាឈាមដែលបូមពេញរាងកាយ។ នៅពេលដែលអ្នកនៅម្នាក់ឯង ឬនៅកន្លែងជាក់លាក់មួយ ដូចជាប្រាសាទចាស់ ព្រះវិហារបុរាណ និងកន្លែងប្រវត្តិសាស្ត្រផ្សេងៗ សាលធំស្ងប់ស្ងាត់ ឬសូម្បីតែបន្ទប់គេង និងការិយាល័យរបស់អ្នកជាដើម។​ ដែលទីកន្លែងដែលរៀបរាប់នេះ ស្រាប់តែមានអារម្មណ៍ចម្លែកខុសសព្វដង នោះហើយជាសញ្ញាមានមនុស្សតាមថែរក្សារ។

២ សុបិនដូចជាការពិតច្រើនដង៖ សុបិនគឺជាការមើលឃើញយ៉ាងរស់រវើកនៃព្រឹត្តិការណ៍ដែលមានអត្ថន័យ ឬសារមួយចំនួនចង់ប្រាដល់យើង។ ការយល់សប្តិដែលស្រដៀងនឹងហេតុការណ៍ដែលធ្លាប់ឃើញពីមុន ឬមិនធ្លាប់សោះទាំងអស់នោះសុទ្ធសឹងតែជាដំណឹងមួយចង់បញ្ចាក់ពីអំពីព្រឹត្តិការណ៍នានាប្រុងនឹងកើតឡើង។

៣ លេខដដែលៗ៖ ឃើញលេខដដែលៗ ឬនិមិត្តសញ្ញាដូចជា ១១១, ២២២, ៣៣៣។ វាអាចមានអត្ថន័យពិសេសដូចជានៅពេលដែលអ្នកឃើញលេខនេះ នៅលើសញ្ញានៅទីនោះ។ ដើរ​ទៅ​កន្លែង​ផ្សេង​ក៏​ឃើញ​លេខ​នេះ ក្នុងមួយថ្ងៃ ឬ ២-៣ ថ្ងៃជាប់គ្នា អ្នកនឹងឃើញតែលេខដដែលៗប៉ុណ្ណោះ។ ​ទាំងនេះក៏ជាប្រផ្នូលដែលប្រាប់ពីហេតុការណ៍ដែលកើតឡើងដែរ។

៤ មានមនុស្សមកខ្សឹប៖ មិនថាជាសំឡេង ឬសារក្នុងចិត្ត ដែលអ្នកមិនអាចពន្យល់បាន។ ជាឧទាហរណ៍ តើអ្នកធ្លាប់អង្គុយនៅទីនោះ ហើយមានអារម្មណ៍ដូចជាអាចឮសំឡេងខ្សឹបក្នុងត្រចៀកដែរទេ? មនុស្សខ្លះប្រហែលជាមិនច្បាស់ទេមិន​អាច​ឮ​ពាក្យឬភាសា ប៉ុន្តែ​អាច​ទទួល​អារម្មណ៍​ថា​សំឡេង​ជិត​ត្រចៀក។ មនុស្សខ្លះឮពាក្យនេះច្បាស់ និយាយឲ្យសាមញ្ញទៅ វាជាញ្ញាណទី៦ដែលជាញាណឲ្យយើងដឹងហេតុកាណ៍ប្រុងនឹងកើតឡើង។

៥ ព្រឹត្តិការណ៍ចៃដន្យ៖ សុខៗអ្នកជួបប្រទះព្រឹត្តិការណ៍ ដែលហាក់ដូចជាការប្រាស្រ័យទាក់ទងគ្នាដោយចៃដន្យ ដូចជាការចូលមកក្នុងសារ ឬពាក្យដែលឆ្លុះបញ្ចាំងពីគំនិតរបស់អ្នក ឬអ្វីមួយដែលអ្នកទើបតែបានអំពីវា?

៦ អារម្មណ៍មានវត្តមាននរណាម្នាក់៖ មានអារម្មណ៍ថាមាននរណាម្នាក់នៅក្បែរ ទោះបីជាគ្មានអ្នកផ្សេងក៏ដោយ។ មនុស្សយើងមានថាមពលនៅក្នុងខ្លួនដូចជាពេលដែលមិត្តម្នាក់នៅក្បែរ។ វា​ដូច​ជា​ការ​ព្រមាន​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន។ ត្រូវដឹងខ្លួនជានិច្ចរាល់គ្រប់សកម្មភាពដែលបានធ្វើ។

៧ ការផ្លាស់ប្តូរក្នុងជីវិត៖ មានការផ្លាស់ប្តូរច្បាស់លាស់ ឬធំនៅក្នុងជីវិត ទាំងវិជ្ជមាន និងអវិជ្ជមាន រឿងដែលមិនធ្លាប់មានពីមុនមកកើតឡើងចំពោះអ្នកក្នុងរយៈពេល ១-៣ ខែ រហូតដល់អ្នកមានអារម្មណ៍ថាអ្វីៗនៅជុំវិញអ្នកខុសពីធម្មតា។ អ្នកត្រូវតែថែរក្សាអ្វីមួយ។

៨ អារម្មណ៍ចម្លែក មិនអាចពន្យល់បាន៖ មានអារម្មណ៍សោកសៅ បាក់ទឹកចិត្ត រំភើប ឬរីករាយដោយគ្មានហេតុផល។ (មិនមែនជាអារម្មណ៍នៃការអស់រដូវទេ ឬវដ្តរដូវ) ប៉ុន្តែវានឹងក្លាយជាអារម្មណ៍ភ្លាមៗ វា​ដូចជា​ការ​មាន​អារម្មណ៍​អ្នក​ផ្សេង​ក្រៅ​ពី​ខ្លួន​ឯង​នៅ​ក្នុង​ខ្លួន​អ្នក។ ទាំងនេះហាក់ជាសារមួយ ចង់បង្ហាញខ្លួនឯងតាមរយៈអ្នកឲ្យមានការស្ងប់ចិត្តប្រសិនបើមានរឿងណាមូយបានកើតឡើង។

៩ ការមើលឃើញនិមិត្តសញ្ញា៖ ការមើលឃើញនិមិត្តសញ្ញា ឬវត្ថុដែលមានអត្ថន័យនៅពេលដ៏សំខាន់។ តើអ្នកធ្លាប់ឃើញឡានក្រុង ឬឡានដែលមានផ្ទាំងប៉ាណូឆ្លងកាត់អ្នកទេ? ហើយមួយសន្ទុះ វាដូចជាឡានដដែល ឬសញ្ញាដូចគ្នាឆ្លងកាត់ភ្នែករបស់អ្នកញឹកញាប់? ទាំងនេះវាកំពុងតែព្យាយាមបកស្រាយអ្វីដែលអ្នកឃើញ គ្រាន់តែមិនទាន់ច្បាស់ប៉ុណ្ណោះ៕

រូបតំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រូ ណុប

ចុចអាន៖មនុស្សស្រីមានប្រជ្រុយ៥កន្លែងលើរាងកាយ គេចាត់ទុកថានាំលុយ ពូកែគ្រប់គ្រងទ្រព្យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម