ព័ត៌មានអន្ដរជាតិ
មនុស្ស១៤៨នាក់ ស្លាប់នៅនេប៉ាល់ ដោយសារទឹកជំនន់និងបំណាក់ដី ដ៏ធ្ងន់ធ្ងរ
គ្រោះធម្មជាតិនៅប្រទេសនេប៉ាល់ កំពុងធ្វើទុក្ខបុកម្នេញខ្លាំងដល់ប្រជាពលរដ្ឋ ដោយបើតាមការចុះផ្សាយរបស់ BBC, គិតត្រឹមថ្ងៃអាទិត្យទី២៩ខែកញ្ញាឆ្នាំ២០២៤ ចំនួនមនុស្សស្លាប់ព្រោះទឹកជំនន់និងបំណាក់ដី បានកើនឡើងដល់១៤៨នាក់ហើយ។
ក្រៅពីមនុស្សស្លាប់ នៅមានអ្នករបួសជាង១០០នាក់ទៀតទូទាំងប្រទេស ខណៈជាង៥០នាក់ កំពុងបាត់ខ្លួននៅឡើយ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងដូចហែកមេឃរយៈពេល២ថ្ងៃ បានបង្កការជន់លិចតំបន់នានានៅជុំវិញរដ្ឋធានី កដ្ឋមណ្ឌូ។
តាមការបញ្ជាក់ពីក្រុមមន្ត្រី, ផ្លូវថ្នល់ធំៗជាច្រើនដែលតភ្ជាប់រដ្ឋធានី ទៅកាន់កន្លែងផ្សេងៗទូទាំងប្រទេស ត្រូវដីបាក់ពាំងផ្លូវមិនអាចធ្វើដំណើរបាន ហើយគ្រោះទឹកជំនន់ បានជន់លិចផ្ទះប្រជាជពលរដ្ឋលិចដល់ដំបូលឯណោះ។
ចំពោះហេតុការណ៍ដ៏រន្ធត់បំផុតគឺថា កីឡាករបាល់ទាត់ចំនួន៦នាក់ ត្រូវសម្លាប់នៅពេលដីបាក់សង្កត់លើទីលានហ្វឹកហាត់ក្នុងទីក្រុង Makwanpur ភាគនិរតីរដ្ឋធានី។
ទាក់ទិនគ្រោះធម្មជាតិនេះ អ្នកនាំពាក្យរដ្ឋាភិបាលលោក Prithvi Subba Gurung បានប្រាប់ទូរទស្សន៍រដ្ឋនេប៉ាល់ថា ទឹកជំនន់បានផ្តាច់ប្រព័ន្ធទឹកស្អាត ថែមទាំងប៉ះពាល់ដល់បណ្តាញទូរស័ព្ទនិងចរន្តអគ្គិសនីទៀតផង។
លើសពីនេះ ការធ្វើដំណើរតាមផ្លូវអាកាសក៏រងផលប៉ះពាល់ផងដែរកាលពីថ្ងៃសុក្រនិងថ្ងៃសៅរ៍ ដោយជើងហោះហើរក្នុងស្រុកជាច្រើន ត្រូវពន្យារពេល ឬលុបចោល។
ត្បិតតែឥឡូវស្ថានភាពហាក់ធូរស្រាលបន្តិចមែន ប៉ុន្តែគេព្យាករថា ភ្លៀងនឹងបន្តធ្លាក់រហូតដល់ថ្ងៃអង្គារ ដូច្នេះប្រជាជននេប៉ាល់ នៅតែត្រូវរក្សាការប្រុងប្រយ័ត្នជានិច្ច៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មនុស្សជិត ២០០នាក់បានស្លាប់នៅនេប៉ាល់ ដោយមហន្តរាយទឹកជំនន់និងបំណាក់ដី
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន