ព័ត៌មានអន្ដរជាតិ
ថៃ ជួបព្យុះផ្គររន្ទះនិងខ្យល់កន្ត្រាក់ ដល់ថ្ងៃព្រហស្បតិ៍
តាមការចុះផ្សាយរបស់ Bangkok Post, មន្ត្រីថៃបានចេញការព្រមានអំពីព្យុះផ្គររន្ទះនិងខ្យល់កន្ត្រាក់នៅខេត្តភាគខាងជើង ខាងត្បូងនិងកណ្តាលដោយរួមទាំងទីក្រុងបាងកកផងដែរ រហូតដល់ថ្ងៃព្រហស្បតិ៍។
តាមការបញ្ជាក់ពីនាយកដ្ឋានឧតុនិយម, ប្រព័ន្ធវិសម្ពាធពីប្រទេសចិន នឹងមកដល់សមុទ្រចិនខាងត្បូង ហើយឥទ្ធពិលខ្យល់មូសុងនឹងគ្របដណ្តប់លើភាគខាងជើងភាគ ដល់កណ្តាលប្រទេសថៃ។ ដូច្នេះហើយ វានឹងបង្កជាបាតុភូតគ្រោះធម្មជាតិ ដូចជាព្យុះ ផ្គររន្ទះនិងខ្យល់កន្ត្រាក់ វាយប្រហារប្រទេសថៃ ដល់ពាក់កណ្តាលសប្តាហ៍នេះ។
លោក Chaiwat Jultirapong អគ្គនាយកនៃនាយកដ្ឋានបង្ការនិងកាត់បន្ថយគ្រោះមហន្តរាយ បាននិយាយកាលពីថ្ងៃអាទិត្យទី២៩ខែកញ្ញាឆ្នាំ២០២៤ថា លោកបានបញ្ជាឲ្យមន្ត្រីក្រោមឱវាទនៅតាមបណ្តាខេត្ត ត្រូវត្រៀមលក្ខណៈសម្រាប់ផលប៉ះពាល់ដែលអាចកើតមាន ហើយព្រមានដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា។
សូមបញ្ជាក់ថា ព្យុះថ្មីនេះនឹងវាយប្រហារប្រទេសថៃ ស្របពេលទឹកជំនន់នៅខេត្តភាគច្រើន ទើបតែចាប់ផ្តើមស្រកចុះបានបន្តិចប៉ុណ្ណោះ។
យោងតាមនាយកដ្ឋាន, ចាប់ពីថ្ងៃទី១៦ខែសីហាមក ទឹកជំនន់បានប៉ះពាល់ដល់មនុស្សប្រហែល១៨១ ១០០០គ្រួសារ, សម្លាប់មនុស្ស៤៩នាក់ និង២៨នាក់ទៀត រងរបួសនៅក្នុងខេត្តចំនួន៣៧៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃប្រាប់ឲ្យអ្នកនៅបាងកក និងខេត្តចំនួន១០ ត្រៀមប្រឈមនឹងគ្រោះទឹកជំនន់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ចរាចរណ៍១៥ ម៉ោង ago
ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុកបង្គោលភ្លើងរលំ ០២ ដើម
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព