Connect with us

ព័ត៌មានអន្ដរជាតិ

អាហ្វ្រិកខាងត្បូង​ស៊ើបអង្កេត​ប្រឆាំង​ការ​លក់​បង្ខូច​តម្លៃ​របស់​វៀតណាម​ លើ​សំបកកង់រថយន្ត ​

បានផុស

នៅ

អាជ្ញាធរសំណងពាណិជ្ជកម្មវៀតណាម ​ចំណុះឱ្យ​ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បាន​ឱ្យ​ដឹង​ថា​ ប្រទេស​អាហ្រ្វិកខាងត្បូងបានចាប់ផ្តើមការស៊ើបអង្កេតជាផ្លូវការ ប្រឆាំង​នឹង​ការគេចពន្ធដែល​អាច​កើតមាន​ និងការ​​លក់​បង្ខូច​តម្លៃ​ លើ​ផលិត​ផល​សំបកកង់រថយន្ត ឡានក្រុង និងឡានដឹកទំនិញ ដែលនាំចូលពីប្រទេស​វៀតណាម ថៃ និងកម្ពុជា។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Viet Nam News។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចាត់​វិធានការ​យ៉ាង​ដូច្នេះ​របស់​អាហ្វ្រិកខាង​ត្បូង​ ធ្វើ​ឡើង​ដោយ​​ផ្អែកលើការចោទប្រកាន់ថា ផលិតផលទាំងនេះកំពុង​គេច​ពន្ធប្រឆាំង​ការ​លក់​បង្ខូច​តម្លៃ​ ដែលអាហ្វ្រិកខាងត្បូងបានដាក់រួចហើយទៅលើប្រភេទ​ទំនិញស្រដៀងគ្នា ​​នាំ​ចូល​ពីប្រទេសចិន។

ផលិតផលដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតរួមមានសំបកកង់រថយន្ត ឡានក្រុង និងឡានដឹកទំនិញ។ ដើមបណ្តឹងក្នុងករណីនេះ គឺសមាគម​ក្រុមហ៊ុនផលិតសំបកកង់អាហ្រ្វិកខាងត្បូង ដែលបានផ្តួចផ្តើមការស៊ើបអង្កេតនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៤​ ដោយចោទប្រកាន់ថា ក្រុម​ហ៊ុន​វៀតណាម​រួច​ចំណែក​លើ​ការ​លក់​បង្ខូច​តម្លៃ​គិត​ជា​ទឹក​ប្រាក់​ រហូត​ដល់​ ៨៤ ភាគរយ​។ ​

ជុំ​វិញ​បញ្ហានេះ អាជ្ញាធរ​ពាណិជ្ជកម្ម​វៀតណាម​បាន​ស្នើ​ថា សមាគម និងអ្នកផលិត និងអ្នកនាំចេញដែលពាក់ព័ន្ធ ត្រូវ​តែ​ ពិនិត្យឱ្យបានហ្មត់ចត់លើពាក្យសុំស៊ើបអង្កេត ការជូនដំណឹង​ផ្សេង​ៗ​ និងគោលការណ៍ណែនាំ និងបទប្បញ្ញត្តិដែលផ្តល់ដោយអាហ្វ្រិកខាងត្បូង។

លើសពីនេះទៀត អាជីវកម្មគួរតែពិចារណាលើការធ្វើពិពិធកម្មទីផ្សារនាំចេញរបស់ពួកគេ ​ព្រោះ​ប្រសិនបើអាហ្រ្វិកខាងត្បូងដាក់ពន្ធប្រឆាំងការ​លក់​បង្ខូច​តម្លៃ​នោះ​ នោះប្រទេសសមាជិកផ្សេងទៀតនៃសហភាពគយអាហ្វ្រិកខាងត្បូង (រួមទាំងប្រទេស បុតស្វាណា ឡេសូថូ ណាមីប៊ី អាហ្វ្រិកខាងត្បូង​ និង​អេស្វាទីនី)​ អាច​នឹង​ចាត់​វិធានការ​ដូចគ្នា​៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម