ព័ត៌មានជាតិ
មណ្ឌលសុខភាពអូរម៉ាល់ មានអ្នកជំងឺទៅទទួលសេវា កើនឡើងដល់ជាង ១ ពាន់នាក់ក្នុងមួយខែៗ
បើតាមការបញ្ជាក់ពីលោក ម៉ៅ មុនីស៊ីណារិន្ទ ប្រធានមណ្ឌលសុខភាពអូម៉ាល់ ក្រុងបាត់ដំបង បានឱ្យដឹងថា បច្ចុប្បន្នជាមធ្យមក្នុងមួយថ្ងៃ មណ្ឌលសុខភាពអូម៉ាល់មានប្រជាពលរដ្ឋជាង ៤០ នាក់មកទទួលសេវាសុខភាពសរុបជាង ១ពាន់នាក់ ក្នុងមួយខែៗ។

ការកើនឡើងចំនួនប្រជាពលរដ្ឋ ដែលបានមកទទួលសេវាពិគ្រោះ និងព្យាបាលជំងឺ នៅមណ្ឌលសុខភាពនេះ ក្រោយពីមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល បានណែនាំដល់មន្ត្រីសុខាភិបាលទាំងអស់ ឲ្យយកចិត្តទុកដាក់ទៅលើសុខុមាលភាពរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននីមួយៗ ជាពិសេស ក្រុមគ្រូពេទ្យយកចិត្តទុកដាក់ទៅលើពលរដ្ឋ ទើបធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្តខ្ពស់។ នេះបើតាមលោក ម៉ៅ មុនីស៊ីណារិន្ទ។
លោក ម៉ៅ មុនីស៊ីណារិន្ទ បានបន្តថា សន្ទស្សន៍នៃការកើនឡើងអ្នកជំងឺ គឺក្រោយពីមណ្ឌលសុខភាពបានពង្រីកការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋបន្ថែម ក្នុងនោះមានដូចជា ផ្តល់សេវាពិគ្រោះជំងឺទូទៅ មនុស្សចាស់ និងកុមារ មានវះកាត់ ពិនិត្យផ្ទៃពោះមុន និងក្រោយពេលសម្រាល មានចាក់វ៉ាក់សាំង ១១ មុខ ដល់កុមារ ក្នុងនោះក៏បានពង្រីកការព្យាបាល ជំងឺឆ្លងដូចជា របេង ឃ្លង់ អេដស៍ និងសេវាជំងឺមិនឆ្លងដូចជា លើសសម្ពាធឈាម គ្រុនចាញ់ ជំងឺស្វាយ សេវាពន្យារកំណើតគ្រប់ប្រភេទជាដើមផង ។

ប្រធានមណ្ឌលសុខភាពរូបនេះបន្តថា អ្នកជំងឺដែលមកពិគ្រោះនិងព្យាបាល មណ្ឌលសុខភាពក៏មានការអនុគ្រោះដល់ពលរដ្ឋដែលមានវ័យចាស់ជរា ជនពិការ ព្រះសង្ឃ សិស្ស គឺមិនតម្រូវឱ្យបង់ប្រាក់ឡើយ ក្នុងនោះដែរសម្រាប់ពលរដ្ឋដែលមានប័ណ្ណសមធម៌ ប័ណ្ណក្រីក្រ និងប័ណ្ណបសស ក៏ទទួលបានសេវាព្យាបាលជំងឺមិនបង់ប្រាក់ដូចគ្នាដែរ។ បន្ថែមពីនេះ ប្រសិនបើមិនមានប័ណ្ណខាងលើទេ ចំណាយត្រឹមតែ ៤០០០រៀល ប៉ុណ្ណោះ ក្នុងការបង់សេវាពិគ្រោះ និងព្យាបាលក្នុងមួយលើក។

ជាមួយគ្នានេះដែរ លោក ម៉ៅ មុនីស៊ីណារិន្ទ ក៏បានស្នើសុំឱ្យពលរដ្ឋមកទទួលសេវានៅមណ្ឌលសុខភាពឱ្យបានច្រើនបន្ថែមទៀត ដោយក្រុមគ្រូពេទ្យនឹងបន្តបង្កើនការយកចិត្តទុកដាក់ផ្តល់សេវាសុខភាពដល់ប្រជាពលរដ្ឋទូទៅ ខណៈគ្រូពេទ្យនៅប្រចាំការជាប្រចាំដើម្បីផ្តល់ព័ត៌មានអំពីសេវាពីមណ្ឌលសុខភាពបន្ថែមគ្រប់ពេលវេលាជូនដល់ដល់ពលរដ្ឋ៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង