Connect with us

ព័ត៌មានជាតិ

ស្អែក ព្រះមហាក្សត្រ នឹងយាងទៅចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅបារាំង

បានផុស

នៅ

នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថនរោត្ដម សហមុនី ព្រះមហាក្សត្រនៃកម្ពុជា នឹងយាងទៅចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ ដែលប្រទេសបារាំងធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី០១ ខែតុលា រហូតដល់ថ្ងៃទី០៦ ខែតុលា។​ នេះបើតាមព្រះរាជសាររបស់ព្រះមហាក្សត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពេលដែលព្រះអង្គទ្រង់អវត្តមានពីមាតុប្រទេស ព្រះមហាក្សត្របានមានព្រះរាជបន្ទូលថា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងក្លាយជាប្រមុខរដ្ឋស្ដីទី។ ព្រះមហាក្សត្រមានព្រះរាជបន្ទូលនៅក្នុងព្រះរាជសារ៖«នៅក្នុងឱកាសអវត្តមានរបស់ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ខាងលើនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយក្នុងព្រះបរមនាមទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ ជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា។»។

គួរឱ្យដឹងថា ហ្រ្វង់កូហ្វូនីគឺអង្គការអន្តរជាតិមួយដែលមានរដ្ឋសមាជិកចំនួន ៨៨ និងរដ្ឋាភិបាល ជាសមាជិកពេញសិទ្ធិចំនួន ៥៤ និងសមាជិកសហការីចំនួន ៧ ព្រមទាំងរដ្ឋជាអ្នកសង្កេតការណ៍ ២៧ ដោយបានរីករាលដាលពាសពេញទ្វីបចំនួន ៥ និងមានអ្នកនិយាយភាសាបារាំង ចំនួន ៣២១លាននាក់ ហើយកម្ពុជាក៏ជាសមាជិករបស់អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ផងដែរ ក្នុងនាមជាប្រទេសនិយាយភាសាបារាំង ។ បេសកកម្មរបស់ហ្វ្រង់កូហ្វូនីគឺដើម្បីផ្សព្វផ្សាយភាសាបារាំង និងវប្បធម៌ និងភាពចម្រុះនៃភាសា, លើកកម្ពស់សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស, គាំទ្រការអប់រំ ការបណ្តុះបណ្តាល ការអប់រំឧត្តមសិក្សានិងស្រាវជ្រាវ និងអភិវឌ្ឍកិច្ចសហប្រតិបត្តិការក្នុងការបម្រើការអភិវឌ្ឍប្រកបដោយចីរភាព និង សាមគ្គីភាព។

(រូបថតឯកសារ៖កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៨ ដែលប្រទេសទុយនេស៊ី ធ្វើជាម្ចាស់ផ្ទះកាលពីខែវិច្ឆិកា ឆ្នាំ២០២២។ រូបថត AP។)

កិច្ចប្រជុំហ្វ្រង់កូហ្វូនី គឺជាកិច្ចប្រជុំក្រុមប្រទេសដែលនិយាយភាសាបារាំង កិច្ចប្រជុំនេះរៀបចំឡើងក្នុងរយៈពេល២ឆ្នាំម្ដង។

កម្ពុជា ក៏បានដាក់បេក្ខភាពធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅក្នុងឆ្នាំ២០២៦ បើទោះបីជានៅកម្ពុជាមិនសូវមានការប្រើប្រាស់ភាសាបារាំងពេញនិយមដូចកាលពីអំឡុងទសវត្សរ៍ឆ្នាំ៥០-៦០ក៏ដោយ។ តាមការកត់ សម្គាល់ ត្បិតនៅកម្ពុជានាពេលបច្ចុប្បន្ន មិនសូវពេញនិយមក្នុងការប្រើប្រាស់ភាសាបារាំងដូចកាលពីជំនាន់សង្គមរាស្ត្រ និយម ប៉ុន្តែសកម្មភាពរបស់ហ្វ្រង់កូហ្វូនីនៅតែមានភាពសកម្មល្អ ពិសេសនៅក្នុងចំណោមជួរមន្ត្រីជាន់ខ្ពស់ និងបញ្ញវន្ត ដូចជាសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី,លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, លោក ហ៊ុន​ ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ, លោក ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ ជាដើម៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

សេចក្ដីជូនដំណឹង លើកទី២ ស្ដីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃ គម្រោងជួលក្រុមហ៊ុនសវនកម្មឯករាជ្យ ធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០២៤ របស់ទូរគមនាគមន៍កម្ពុជា (ទ.ក.)

សន្តិសុខសង្គម១១ ម៉ោង មុន

អភិបាលរាជធានី អំពាវនាវឱ្យកងកម្លាំងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ឱ្យល្អប្រសើរ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ចិន បាញ់​បង្ហោះ​ផ្កាយរណប អាច​តាម​ដាន​ដឹង​ពី​ភាព​ប្រៃ​នៃ​សមុទ្រ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

WMO៖ ពិភពលោក​កំពុង​កើន​ឡើង​កម្ដៅ​ខ្លាំង ឈាន​ដល់​ចំណុច​គ្រោះថ្នាក់

ព័ត៌មានជាតិ១៣ ម៉ោង មុន

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៖ សំណុំរឿងកាត់ទោសជនជាតិចិនលាងលុយកខ្វក់នៅអាម៉េរិកពុំមានសញ្ជាតិខ្មែរទេ

Sokha Hotels

ព័ត៌មានពេញនិយម