ព័ត៌មានជាតិ
ក្នុងមហាសន្និបាត UN កម្ពុជា បញ្ជាក់ថា ភាពស៊ាំឱសថ ជាការគំរាមកំហែងសុខភាពជាសកល
នៅក្នុង មហាសន្និបាតអង្គការសហប្រជាជាតិ (UN) លើកទី៧៩ កម្ពុជាបានទទួលស្គាល់ថា ភាពស៊ាំនឹងឱសថប្រឆាំងមេរោគ (AMR) គឺជាការគំរាមកំហែងផ្នែកសុខភាពជាសកល។ នេះបើតាមការផ្ដល់ព័ត៌មានពី ក្រសួងសុខាភិបាល នេះថ្ងៃនេះ។
ដោយទទួលបានការចាត់តាំងពី សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អ្នកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៩ ក្រោមប្រធានបទ ស្តីពីភាពស៊ាំនឹងឱសថប្រឆាំងមេរោគ (AMR) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។
អង្គមហាសន្និបាតមានការចូលរួមពីប្រទេសជាសមាជិក ចំនួន ១៣១ ប្រទេស និងមានដៃគូអភិវឌ្ឍន៍ចំនួនសរុបប្រមាណ ១ ៣០០ នាក់។ រដ្ឋជាសមាជិកទាំងអស់ត្រូវធ្វើបទអន្តរគមន៍ ចំនួន ៣ នាទី រួមទាំងកម្ពុជា ដៃលតំណាងដោយ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួហសុខាភិបាល។
ការបេ្តជ្ញាចិត្ត របស់កម្ពុជាបានទទួលស្គាល់ថា ភាពស៊ាំនឹងឱសថប្រឆាំងមេរោគ (AMR) គឺជាការគំរាមកំហែងផ្នែកសុខភាពជាសកលដែលប៉ះពាល់ដល់សមត្ថភាពក្នុងការព្យាបាលការឆ្លងមេរោគ និងការអនុវត្តនីតិវិធីវេជ្ជសាស្រ្តសំខាន់ៗ។ AMR មិនគ្រាន់តែជាវិបត្តិសុខភាពប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាប្រឈមក្នុងការអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សេដ្ឋកិច្ច សន្តិសុខស្បៀង និងសុខុមាលភាពទូទៅដែលទាមទារឱ្យមានការឆ្លើយតបរួម និងជាបន្ទាន់។
ដើម្បីគាំទ្រការប្តេជ្ញាចិត្តនេះ កម្ពុជាបានឈានមុខ ក្នុងការបង្កើតគណៈកម្មាធិការសម្របសម្រួលពហុវិស័យសម្រាប់សុខភាពតែមួយ ដែល AMR ជាការងារអាទិភាពសំខាន់ និងបានធ្វើបច្ចុប្បន្នភាពផែនការសកម្មភាពពហុវិស័យសម្រាប់ AMR (២០២៤ –២០២៨)។
គួរបញ្ជាក់ថា នាថ្ងៃទី៣ នៃអង្គមហាសន្និបាតអង្គការសហប្រជាជាតិ បានបន្តចូលដល់ប្រធានបទ ស្តីពី ភាពស៊ាំនឹងឱសថប្រឆាំងមេរោគ ( AMR) ដោយអំពាវនាវដល់ប្រទេសជាសមាជិក គាំទ្រការវិនិយោគខ្ពស់ និងធានាបាននូវសុវត្ថិភាពសម្រាប់អនាគត រួមគ្នាដោយបង្កេីនកិច្ចសហប្រតិបត្តិការរួមគ្នា ថ្នាក់សកល ថ្នាក់តំបន់ ថ្នាក់ជាតិ ដោយត្រូវរៀបចំផែនការយុទ្ធសាស្ត្រ ដើម្បីឆ្លើយតបទៅនឹង AMR “Investing in the present and securing our future together: Accelerating multi-sectoral global, regional and national action plan to address Antimicrobial Resistance(AMR)” នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ