Connect with us

ព័ត៌មានជាតិ

ផ្សោតបម្លាស់ទីពីអន្លង់ទឹកជ្រៅ ទៅតាមទីវាល មន្ត្រីអំពាវនាវឱ្យប្រជា​នេសាទ ​សង្គ្រោះផ្សោតឱ្យទាន់ពេលវេលា

បានផុស

នៅ

លោក ផៃ សុមានី អនុប្រធាននាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផល បានអំពាវ​នាវ​ដល់ប្រជានេសាទទាំអស់តាមដាន ការពារ និងសង្គ្រោះសត្វផ្សោត​ទន្លេមេគង្គរបស់កម្ពុជា ឱ្យ​បានទាន់ពេលវេលា នៅអំឡុងរដូវវស្សា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្រ្តីជំនាញអភិរក្សជលផលរូបនេះ មានប្រសាសន៍បន្ថែមថា នៅអំឡុងរដូវទឹកទន្លេជន់ឡើង គឺជាពេល​ដែលសត្វផ្សោតចេញពីទីជម្រកសុវត្ថិភាពរបស់វា ដែលជាអន្លង់ទឹកជ្រៅៗ ទៅតាមខ្សែទឹក​ដើម្បីរកចំណីនៅតាមទីវាល ដែលនាំឱ្យសត្វផ្សោតអាចប្រឈមហានិភ័យ​ដោយការជាប់មង ឬឧបករណ៍នេសាទរជាយថាហេតុ នៅតាមដងព្រែក និងដៃទន្លេ ដែលទាមទារឱ្យគ្រប់គ្នា ជាពិសេសបងប្អូនប្រជានេសាទ យកចិត្តទុកដាក់តាមដាន និងប្រុងប្រយ័ត្ន។

លោក ផៃ សុមានី ថ្លែងថា៖ «យើងធ្វើការជាមួយខណ្ឌរដ្ឋបាលជលផល​តាមដងទន្លេមេគង្គ​ទាំង​អស់ ដោយសូមឱ្យ​គាត់សហការជាមួយប្រជានេសាទតាមមូលដ្ឋាន អប់រំផ្សព្វផ្សាយឱ្យដឹងថា សត្វ​ផ្សោតបាន​បម្លាស់ទីទៅចចរន្តទឹកខាងក្រោម ហើយណែនាំឱ្យគាត់ដឹងពីវិធីសាស្ត្រ​ក្នុងការ​ជួយ​សង្គ្រោះ​​សត្វផ្សោត ប្រសិនបើផ្សោតជាប់មង»។

លោក ផៃ សុមានីបន្ថែមថា៖ «ផ្សោតរស់ក្នុងទឹកមិនបានយូរទេ ប្រមាណ ១២-១៥ នាទី នៅ​ពេល​ឃើញ​ផ្សោតជាប់មង វិធីដ៏ល្អ គឺត្រូវកាត់មង ហើយដោះសត្វផ្សោត​ចេញពីមង​របស់គាត់»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ វិនាទី មុន

ផ្សោតបម្លាស់ទីពីអន្លង់ទឹកជ្រៅ ទៅតាមទីវាល មន្ត្រីអំពាវនាវឱ្យប្រជា​នេសាទ ​សង្គ្រោះផ្សោតឱ្យទាន់ពេលវេលា

សន្តិសុខសង្គម៣ នាទី មុន

Breaking News៖ អគ្គិភ័យកំពុងឆេះសិប្បកម្មផលិតពូកនៅខណ្ឌកំបូល

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

ព្យុះ Helene នៅ​អាមេរិក បណ្ដាល​ឲ្យ​ស្លាប់​៩០​នាក់ និង​ការ​ខូចខាតអាច​ដល់​១០០​ពាន់​លានដុល្លារ

ព័ត៌មានជាតិ៩ នាទី មុន

អគ្គលេខាធិការ UN អរគុណកម្ពុជាដែលបានបញ្ជូនកម្លាំងរក្សាសន្តិភាពទៅតាមប្រទេសជាច្រើន

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

អាហ្វ្រិកខាងត្បូង​ស៊ើបអង្កេត​ប្រឆាំង​ការ​លក់​បង្ខូច​តម្លៃ​របស់​វៀតណាម​ លើ​សំបកកង់រថយន្ត ​

Sokha Hotels

ព័ត៌មានពេញនិយម