ព័ត៌មានជាតិ
ក្រសួងកសិកម្ម បើកសម្ពោធពិព័រណ៍ត្រីចិញ្ចឹមក្នុងស្រុក នៅខេត្តសៀមរាប
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយដៃគូពាក់ព័ន្ធ បានបើកកម្មវិធីសម្ពោធពិព័រណ៌ត្រីចិញ្ចឹមក្នុងស្រុកមានគុណភាព និងសុវត្តិភាព ដែលរៀបចំឡើងដោយគម្រោងអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តភាពពាណិជ្ជកម្មនៅកម្ពុជា ឬហៅកាត់ថា ខាស់ (Cast Cambodia)។ ពិធីនេះ ធ្វើឡើងនៅសួនច្បារព្រះរាជដំណាក់ ក្រុងសៀមរាប នាថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២៤។
លោក ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ការរៀបចំតាំងពិព័រណ៍នេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយក្នុងការរួមចំណែកក្នុងការជំរុញ សេដ្ឋកិច្ចកម្ពុជា និងចូលរួមចំណែកជួយការងារកសិកម្ម ជាពិសេសផ្នែកវរីវប្បកម្ម ហើយក៏ជាឱកាសដ៏សំខាន់សម្រាប់ការផ្សព្វផ្សាយ និងបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ និងសាធារណជនអំពីផលិតផលវារីវប្បកម្មចិញ្ចឹមក្នុងស្រុក។ លោកបន្ដថា កម្មវិធីពិព័រណ៍ បានជួយផ្សព្វផ្សាយ ជំរុញការលក់ ផលិតផលត្រីចិញ្ចឹមក្នុងស្រុកមានគុណភាព និងសុវត្ថិភាព ព្រមទាំងផ្សព្វផ្សាយម៉ាកយីហោត្រីខ្មែរសុវត្ថិភាព ដែលបង្កើតដោយសហគ្រាសខ្នាតតូច និងមធ្យម គាំទ្រដោយគម្រោងខាស់ និងជាសមាជិកសមាគមវាវិប្បករ នៅកម្ពុជា។ ជាមួយគ្នានេះ ការតាំងពិព័រណ៍នេះនឹងបង្ហាញផលិតផលត្រីចិញ្ចឹមក្នុងស្រុកមានគុណភាពនិងសុវត្ថិភាព កើនឡើងថែមទៀត។ រីឯអ្នកបរិភោគ និងម្ចាស់អាជីវកម្មវារីវប្បកម្មស្គាល់និងជួយគាំទ្រត្រីខ្មែរសុវត្តិភាព ឲ្យបានច្រើនជាងមុនផងដែរ។
លោកបន្ដថា រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងរៀបចំកម្មវិធីតាំងពិព័រណ៍វារីវកម្មកម្ពុជាលើកទី១ នាខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ ដើម្បីផ្សព្វផ្សាយផលិតផលវារីវប្បកម្ម ឬការចិញ្ចឹមត្រីក្នុងស្រុកដល់មហាជនឲ្យបានស្គាល់កាន់តែច្បាស់នឹងមានទំនុកចិត្តក្នុងការបរិភោគព្រមទាំងក្នុងគោលដៅផ្សារភ្ជាប់ទនាក់ទំនងរវាងអ្នកផ្គត់ផ្គង់ធាតុចូលវារីវប្បកម្មសិករផលិតនិងអ្នកប្រើប្រាស់។ លោកបានស្នើរឲ្យគម្រោងខាស់សមាគមវារីវប្បករនៅកម្ពុជានិងដៃគូអភិវឌ្ឍន៍នានាបន្តកិច្ចសហប្រតិបត្តិការ និងផ្តល់ហិរញ្ញប្បទានគាំទ្រ និងជំរុញការងារវារីវប្បកម្មឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ចំណែកលោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ក្នុងនាមម្ចាស់ផ្ទះ សូមកោតសរសើរដល់គម្រោងខាស់ និងសមាគមវារីវប្បករនៅកម្ពុជា ដែលបានផ្តល់ហិរញ្ញប្បទានគាំទ្រដល់សមាជិក និងបានសហការយ៉ាងល្អជាជាមួយរដ្ឋបាលជលផល និងដៃគូអភិវឌ្ឍន៍នានាប្រកបដោយផលផ្លែជាទីពេញចិត្ត។ លោកបន្ដថា ការចូលរួមអនុវត្តកសិកម្មស្រាវជ្រាវដែលជាចំណុចគន្លឹះ ដើម្បីប្រមូលបាននូវទិន្នន័យ ព័ត៌មាន ចំណេះដឹង និងបទពិសោធន៍នានា ដើម្បីចែករំលែកនិងផ្សព្វផ្សាយឲ្យបានកាន់តែប្រសើរ សំដៅសម្រេចឲ្យបានសមិទ្ធិផលថ្មីៗថែមទៀត សមស្របតាមចក្ខុវិស័យដែលបានកំណត់ក្នុងយុទ្ធសាស្រ្ត បច្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ធានាសន្តិសុខស្បៀង ការកាត់បន្ថយភាពក្រីក្រ និងជំរុញផលិតកម្មក្នុងស្រុកដើម្បីការអភិវឌ្ឈសេដ្ឋកិច្ចនៅជនបទប្រកបដោយចីរភាព។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា នៅប្រទេសកម្ពុជា ត្រីគឺជាប្រភពអាហារដែលផ្តល់ប្រូតេអ៊ីនខ្ពស់បំផុតសម្រាប់ការបរិភោគរបស់ប្រជាពលរដ្ឋជាង៨០%ដែលតាមតួលេខប៉ានស្មានក្នុងឆ្នាំ២០១៩ ប្រជាពលរដ្ឋកម្ពុជាបរិភោគត្រីចំនួន៥៧,៣គីឡូក្រាម/១នាក់/ឆ្នាំ និងខ្ពស់បំផុតកាលពីឆ្នាំ២០១១ចំនួន៦៣,២គីឡូក្រាម/១នាក់/១ឆ្នាំបើធៀបទៅនឹងតួលេខបច្ចុប្បន្នក្នុងលោកដែល ទទួលទានត្រឹមតែ ២០.៥គីឡូក្រាម/នាក់/ឆ្នាំ។ ជាមួយគ្នានោះ ធនធានទឹកសាបនៅកម្ពុជា គឺសម្បូរបែប និងច្រើនសន្ធឹកសន្ធាប់ជាងគេនៅក្នុងពិភពលោក ខណៈដែលវារីវប្បកម្មហាក់ទើបរីកចម្រើនគួរឱ្យកត់សម្គាល់នាទសវត្សរ៍ចុងក្រោយនេះ។ របាយការណ៍របស់រដ្ឋបាលជលផល បង្ហាញថា ផលជលផលប្រចាំឆ្នាំជាមធ្យមមានចំនួនប្រមាណ ៩០ម៉ឺនតោនក្នុងនោះផលត្រីទឹកសាបមានចំនួន ប្រមាណពី ៤០% ទៅ ៥០% ផលនេសាទសមុទ្រចំនួនពី ១០% ទៅ ១៥% និងផលវារីរប្បកម្មចំនួនពី ៣០% ទៅ៣៥%៕
ដោយ៖ គឿនវេត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ចរាចរណ៍១៧ ម៉ោង ago
ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុកបង្គោលភ្លើងរលំ ០២ ដើម
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព