Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម គ្រោងរៀបចំពិធីប្រណាំងទូក ង នៅថ្ងៃចេញព្រះវស្សាខាងមុខនេះ

បានផុស

នៅ

រដ្ឋបាល​ខេត្ត​កំពង់ចាម មាន​គម្រោង​រៀបចំ​ពិធី​ប្រណាំង​ទូក ង បណ្ដែត​ប្រទីប អុច​កាំជ្រួច និង​តាំង​ពិព័រណ៍​សមិទ្ធផល​មន្ទីរ​អង្គភាព​ជុំវិញ និង​ពិព័រណ៍​ភូមិ​មួយ​ផលិតផល​មួយ នៅ​ថ្ងៃ​ចេញ​ព្រះវស្សា​ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្រី សុភ័ក្ត្រ អភិបាល​រង​ខេត្ត​កំពង់ចាម និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​កំពង់ចាម បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំនេះ រដ្ឋបាល​ខេត្ត​កំពង់ចាម លោក អ៊ុន ចាន់ដា អភិបាល​ខេត្ត​កំពង់ចាម មាន​គម្រោង​នឹង​រៀបចំ​ពិធី​ប្រណាំង​ទូក ង បណ្ដែត​ប្រទីប តាម​បែប​សាសនា អុច​កាំជ្រួច និង​តាំង​ពិព័រណ៍។ ក្នុង​នោះ គោលបំណង ដើម្បី​ថែរក្សា​ប្រពៃណី លើកស្ទួយ​វិស័យ​កីឡា​អុំទូក និង​បង្ក​បរិយាកាស​សប្បាយរីករាយ​ជូន​ប្រជាពលរដ្ឋ​ក្រោម​ម្លប់​សុខ​សន្តិភាព។

លោក ស្រី សុភ័ក្ត្រ បន្ថែម​ទៀត​ថា ឆ្នាំនេះ រដ្ឋបាល​ខេត្ត ប្រារព្ធ​មួយ​ថ្ងៃ​តែប៉ុណ្ណោះ នៃ​ការ​ប្រណាំង​ទូក ដោយឡែក​ការ​តាំង​ពិព័រណ៍​សមិទ្ធផល​មន្ទីរ​អង្គភាព​ជុំវិញ និង​ពិព័រណ៍​ភូមិ​មួយ​ផលិតផល​មួយ គឺ​ធ្វើ​ឡើង​រយៈពេល ០៧ ថ្ងៃ។

ទន្ទឹម​នេះ រដ្ឋបាល​ខេត្ត​កំពង់ចាម បាន​សម្រេច​យក ថ្ងៃ​ទី ១៧ ខែ​តុលា ឆ្នាំ ២០២៤ ដើម្បី​ប្រារព្ធ​ពិធី​ប្រណាំង​ទូក ង​, ទូក​ខ្នាត​អន្តរជាតិ បណ្ដែត​ប្រទីប អុច​កាំជ្រួច និង​តាំង​ពិព័រណ៍​សមិទ្ធផល​នានា ដើម្បី​អបអរសាទរ​បុណ្យ​ចេញ​ព្រះវស្សា​ខាងមុខនេះ។

ក្នុង​នោះ​ដែរ កាលពី​ថ្ងៃ​ទី ២៣ កញ្ញា កន្លង​ទៅ លោក អ៊ុន ចាន់ដា បាន​ដឹកនាំ​ប្រជុំ​ជំរុញ​ឲ្យ​ប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត និង​លោក​អភិបាលក្រុង​ស្រុក​ទាំង ១០ ធ្វើ​យ៉ាងណា​មួយ​អង្គភាព​មាន​ទូក និង​ផ្សព្វផ្សាយ​បន្ត​ឲ្យ​តាម​បណ្ដា​វត្ត​អារាម​ដែល​មាន​បំណង​ចង់​យក​ទូក​មក​ចូលរួម​គឺ​រដ្ឋបាល​ខេត្ត​ទទួល​ស្វាគមន៍​ជានិច្ច ពោល​ធ្វើ​យ៉ាងណា​ឲ្យ​ឆ្នាំនេះ​មាន​ទូកង​ចូលរួម​ច្រើន​ជាង​ឆ្នាំមុន​ផង​ដែរ៕

អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម