Connect with us

ព័ត៌មានអន្ដរជាតិ

កូឡុំប៊ី​ជួប​គ្រោះ​ថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រយោធា​ជាថ្មី​​សម្លាប់​យោធា​៨នាក់

បានផុស

នៅ

ទាហាន​កូឡុំប៊ី៨​នាក់បានស្លាប់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រដែលដឹកពួកគេក្នុងបេសកកម្មមនុស្សធម៌នៅជិតព្រំដែនជាមួយ​ប្រទេសវេណេស៊ុយអេឡា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ​CGTN នៅថ្ងៃទី៣០ខែកញ្ញានេះ។

(រូបភាព៖ X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានបង្ហោះនៅលើបណ្តាញ​សង្គម X ថា កងទ័ពអាកាសបានរកឃើញ​ឧទ្ធម្ភាគចក្រនេះ បន្ទាប់ពីការរុករកនៅតំបន់ជនបទមួយក្នុងក្រុង Cumaribo និងមិនមានអ្នកនៅរស់រានមានជីវិតក្នុងហេតុការណ៍នេះនោះទេ ខណៈរូបភាពចែកចាយដោយប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសកូឡុំប៊ី បង្ហាញពីបំណែកយន្ត​ហោះ​ដែលឆេះនៅកណ្តាលវាលស្មៅ។ គ្រួសារ​របស់​ជនរងគ្រោះ​កំពុង​ទទួល​បាន​ការ​គាំទ្រ ខណៈ​បេសកកម្ម​សង្គ្រោះ​កំពុង​ដំណើរការ។

គួរបញ្ជាក់ថា វាមិនមែនជាការធ្លាក់យន្តហោះយោធាលើកទីមួយទេនៅឆ្នាំនេះក្នុងប្រទេសកូឡុំប៊ី ដោយកាលពីកាលពីខែមេសា ទាហាន៩នាក់ត្រូវបានសម្លាប់នៅពេលដែលឧទ្ធម្ភាគចក្ររបស់ពួកគេបានធ្លាក់នៅភាគខាងជើងរបស់ប្រទេស ហើយ​នៅក្នុងខែកុម្ភៈមនុស្ស​​​៤​នាក់ផ្សេងទៀតបានស្លាប់នៅពេលដែលយន្តហោះចម្បាំង Black Hawk បានធ្លាក់នៅតាមផ្លូវទៅកាន់មូលដ្ឋានអាកាសមួយនៅព្រំដែនជាមួយប្រទេសប៉ាណាម៉ា។ លើសពីនេះ មន្ត្រីប៉ូលិស៥នាក់ក៏បានស្លាប់ផងដែរនៅក្នុងខែកុម្ភៈនៅក្នុងហេតុករណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅភាគពាយព្យនាយកដ្ឋាន Antioquia។

ទោះបីជាក្រុមប្រដាប់អាវុធកំពុងធ្វើសង្រ្គាមដណ្តើមយកទឹកដី និងអំណាចជាមួយយោធានៅក្នុងតំបន់ជាច្រើននៃប្រទេស កូឡុំប៊ី ប៉ុន្តែពួកគេមិនត្រូវបានគេស្តីបន្ទោសចំពោះការធ្លាក់យន្តហោះណាមួយពីមុននោះទេ ខណៈអ្នក​វិភាគ​មួយ​ចំនួនមានការសង្ស័យទៅលើ​ការ​ខូច​ខាត​សម្ភារៈ​យោធា ដែលទំនងជាបណ្ដាលមកពីក្រុមប្រដាប់អាវុធទាំងនោះ៕

(រូបភាព៖ X)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

​តើ​​អ្វីជាលក្ខណៈពិសេស​នៃ​នាវាចម្បាំង​ USS Savannah (LCS 28) ដែល​នឹង​ចូល​ចត​​នៅខេត្តព្រះសីហនុ​​ចាប់​ពីថ្ងៃចន្ទ​​​​​?​

ព័ត៌មានជាតិ៤២ នាទីutes មុន

មនុស្ស​ប្រមាណ២ពាន់នាក់ ចូល​គ្នា​រត់ប្រណាំង​ប្រមូល​ថវិកា​​ជូនអង្គការគ្រួសារថ្មី គាំទ្រការអប់​រំជន​មាន​ពិការភាព

នយោបាយ១ ម៉ោង មុន

អតីត​សហការី​ទណ្ឌិត ​សម រង្ស៊ី៖ ​ជន​ក្បត់​ជាតិ​បី​ជំនាន់ ​សម រង្ស៊ី​ មិន​ស័ក្តិសម​ជា​ធ្វើ​ជា​អ្នក​ដឹក​នាំ​ប្រទេស​ទេ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​ជំនាញ​យានយន្ត​ NPIC លើក​ទឹក​ចិត្ត​ឱ្យ​នារី​ចូល​សិក្សា​ជំនាញ​មេកានិកយាន​យន្ត​ឱ្យ​បាន​ច្រើន​ថែម​ទៀត ​ខណៈ​កំពុង​មាន​តម្រូវ​ការ​ទីផ្សារ​ខ្ពស់​

ព័ត៌មានជាតិ២ ម៉ោង មុន

​លោកសុខ​ ពេញវុធ​ ត្រូវ​បាន​ប្រកាស​តែង​តាំង​ជា​ប្រធាន​ក្រុមការងារយុវជន​គណបក្ស​រាជធានី​ភ្នំពេញ​ជំនួស​លោក នួន ផារ័ត្ន

Sokha Hotels

ព័ត៌មានពេញនិយម