ព័ត៌មានជាតិ
ខេត្តរតនគិរី មានរោងចក្រកែច្នៃម្សៅមីមួយកន្លែង អាចផលិត ១.២០០ តោន/២៤ម៉ោង
ក្រៅពីសហគ្រាសតូចធំជាង ២០០ កន្លែង ខេត្តរតនគិរីមានការវិនិយោគសាងសង់រោងចក្រកែច្នៃម្សៅមីសម្រាប់នាំចេញទៅក្រៅប្រទេស។
ស្ថិតនៅភាគឦសានមានចម្ងាយជាង ៥៨៨ គីឡូម៉ែត្រពីរាជធានីភ្នំពេញ សំបូរជនជាតិភាគតិចរស់នៅ ខេត្តរតនគិរីមានធនធានធម្មជាតិដ៏សំបូរបែប សម្រាប់ទាក់ទាញការវិនិយោគ។ ជាមួយរោងចក្រម្សៅមីដែលកំពុងដំណើរការផ្តល់ការងាររាប់រយកន្លែងដល់ពលរដ្ឋក្នុងស្រុក ខេត្តរតនគិរីក៏មានក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចជាច្រើនក្រុមហ៊ុនកំពុងវិនិយោគក្នុងខេត្ត។
ស្ថានភាពទូទៅនៃភូមិសាស្ត្រខេត្តរតនគិរី
ខេត្តរតនគិរីស្ថិតនៅភាគឦសាន្ត មានចម្ងាយពីរាជធានីភ្នំពេញ ៥៨៨ គីឡូម៉ែត្រ មានព្រំប្រទល់ខាងលិចជាប់នឹងខេត្តស្ទឹងត្រែង ខាងកើតជាប់នឹងខេត្តយ៉ាឡាយ និងខេត្តកន្ទុម នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រវែង ២១០គ.ម ខាងជើងជាប់នឹងខេត្តអត្តពឺនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រវែង ១៦៥គ.ម និងខាងត្បូងជាប់នឹងខេត្តមណ្ឌលគិរី។
ភូមិសាស្ត្រខេត្តជាតំបន់ ខ្ពង់រាបសម្បូរភ្នំ ជ្រោះជ្រលងដងអូរ និងព្រៃឈើគ្រប់ប្រភេទ ហើយមានទន្លេឆ្លងកាត់ចំនួន ០២ គឺទន្លេសេសាន និងទន្លេស្រែពក។ ខេត្តមានផ្ទៃដីសរុប ១០.៧៨២គីឡូម៉ែត្រក្រឡា។
រដ្ឋបាលដែនដីត្រូវបានចែកជា ០១ ក្រុង ០៨ស្រុក ៤៦ឃុំ ០៤ សង្កាត់ និង២៤៣ភូមិ មានច្រកទ្វារអន្តរជាតិមួយគឺច្រកទ្វារអូរយ៉ាដាវជាមួយប្រទេសវៀតណាម។
ស្ថានភាពប្រជាសាស្ត្រ
ផ្អែកតាមទិន្នន័យមូលដ្ឋានក្នុងឆ្នាំ២០២២. ប្រជាជនសរុបចំនួន ២២៧.២២៧នាក់ ស្ត្រីសរុប ១១១.៨៧៣ នាក់ ស្មើ៤៩,១៣% អត្រាកំណើនប្រជាជនប្រចាំឆ្នាំ ២,០៣% គ្រួសារសរុបចំនួន ៥៥.២៦៣ គ្រួសារ និងស្ត្រីជាមេគ្រួសារមាន ៨,៣៥% ទំហំគ្រួសារជាមធ្យម ៤នាក់/ គ្រួសារ និងដង់ស៊ីតេប្រជាពលរដ្ឋ ១៩នាក់/គម២។ ចំណែកជនជាតិដើមភាគតិចមាន ៨អម្បូរ ស្មើ ៥៦,៨៦% នៃប្រជាពលរដ្ឋសរុប។
អត្រាគ្រួសារមានមុខរបរធ្វើកសិកម្មជាចម្បងចំនួន ៨២,៤% គ្រួសារមានមុខរបរធ្វើសិប្បកម្មជាចម្បង ចំនួន ០,៧% គ្រួសារមានមុខរបរសេវាកម្មជាចម្បងចំនួន ១៦,៩%។
ផលិតផលក្នុងស្រុក(GDP) សរុបសម្រាប់មនុស្សម្នាក់ឆ្នាំ២០១៨ ចំនួន ១.២៣៨ ដុល្លា/នាក់ ដល់ឆ្នាំ ២០១៩ ចំនួន ១.៣៦៤ដុល្លា/នាក់ មានកំណើនប្រចាំឆ្នាំ៨%។
វិស័យហេដ្ឋារចនាសម្ព័ន្ធ៖
ផ្លូវជាតិពីភ្នំពេញទៅទីរួមខេត្តរតនគិរីមានប្រវែងសរុប ៥៨៨ គ.ម និងកំណាត់ផ្លូវជាតិក្នុងខេត្តមាន ផ្លូវជាតិលេខ ៧៦ (ប្រវែង ៦០.៧៣ គម) ផ្លូវជាតិលេខ ៧៨ (ប្រវែង ១២៥.៥៤ គម) ផ្លូវជាតិលេខ ៧៨-៥ (ប្រវែង ១៩១ គម) និងផ្លូវជាតិលេខ ៧៨សេ (ប្រវែង ៦០.៦៣ គម)។
វិស័យអភិវឌ្ឍន៍ជនបទ
ទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ឆ្នាំ២០២៥ ប្រជាពលរដ្ឋនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ និងរស់នៅក្នុងបរិស្ថានដែលមានអនាម័យ ប្រកបដោយនិរន្តរភាព” រួមមាន៖
-អត្រាគ្របដណ្ដប់ទឹកស្អាតទូទាំងខេត្តមានចំនួន ៧១,៧៦% កើនឡើង ១៤,១៦% ធៀបនឹងឆ្នាំ ២០១៨ មានត្រឹម ៥៧,៦០% អត្រាកំណើនក្នុងមួយឆ្នាំ ២,៨៣%។
– អត្រាអនាម័យជនបទ គ្របដណ្តប់ទូទាំងខេត្ត ៦០% កើនឡើង ២១% បើធៀបនឹងឆ្នាំ២០១៨ មានត្រឹម ៣៩% អត្រាកំណើនក្នុងមួយឆ្នាំ ៤,២%។
– ផ្ទះដែលមានបង្គន់អនាម័យប្រើប្រាស់សរុបចំនួន ២៣,៧៧៤ ខ្នងផ្ទះនៃខ្នងផ្ទះសរុបចំនួន ៤៥.៨៤ ០ខ្នង ស្មើនឹង ៥១,៨៦%។
– ភូមិដែលបានបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល (ODF) ចំនួន ៥៥ ភូមិ ស្មើនឹង ៧ឃុំ និង ១ស្រុក។
ថាមពលអគ្គិសនី
គិតត្រឹមឆ្នាំ២០២២ មានប្រភពអគ្គិសនីផ្គត់ផ្គង់ចំនួន ៤ (អនុស្ថានីយតាអង វារីអគ្គិសនីអូរជុំ វារីអគ្គិសនីសេសានក្រោម២ និងពីប្រទេសវៀតណាម)។ ភូមិមានអគ្គីសនីប្រើប្រាស់ចំនួន ២៣១/ ២៤៣ ភូមិ ស្មើនឹង ៩៥,៦% គ្រួសារមានអគ្គិសនីប្រើប្រាស់ចំនួន ២៤.០១៣ គ្រួសារ ស្មើនឹង ៥១,៧%។
អាកាសចរណ៍
ព្រលានយន្តហោះថ្នាក់ខេត្តបានផ្អាកដំណើរការ។
វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
វិស័យកសិកម្ម ត្រូវបានចាត់ទុកជាវិស័យអាទិភាព ក្នុងការលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ដោយអត្រាមុខរបរពឹងផ្អែកលើវិស័យកសិកម្មនៅក្នុងខេត្តមានចំនួន ៨១,១០% នៃប្រជាជនសរុប ហើយអត្រានេះមានការប្រែប្រួលតិចបំផុត។
ការវិនិយោគ
នៅក្នុងខេត្តមានរោងចក្រកែច្នៃម្សៅមី ១ កន្លែង មានសមត្ថភាពផលិត ១.២០០តោន/២៤ម៉ោង (គិតជាម្សៅពី ៣០០ តោន) ឆ្នាំ២០២២។ ក្រុមហ៊ុនបាននាំចេញម្សៅមីចំនួន ២.៦២២តោន តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។
ខេត្តក៏មានក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ចគិតត្រឹមឆ្នាំ ២០២២ មានចំនួន ២៧ ក្រុមហ៊ុន។
សហគសធុនតូច នឹងមធ្យម
សហគ្រាសធុនតូច និងមធ្យម (SME) ត្រូវបានចាត់ទុកថាជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ដោយបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើតការងារក្នុងមូលដ្ឋាន។
នៅឆ្នាំ២០១៨ នៅក្នុងខេត្តមានសហគ្រាសធុនតូច និងមធ្យម ចំនួន ១៧៧ មូលដ្ឋាន មានកម្លាំងពលកម្មចំនួន ៩៣១នាក់ ដើមទុនសរុប ៤.៨០៦.៨៩៤ លានដុល្លារអាមេរិច និងនៅឆ្នាំ២០២២ មានចំនួន ២០១ មូលដ្ឋាន (កើនឡើង ២៤ មូលដ្ឋាន) មានកម្លាំងពលកម្ម ចំនួន ១.០៤៧នាក់ ដើមទុនសរុប ៦.៦៨១.៣៩៨ដុល្លារអាមេរិច។
វិស័យទេសចរណ៍
រមណីយដ្ឋានទេសចរណ៍ក្នុងខេត្តរតនគិរីមានចំនួន ៣០ កន្លែង ក្នុងនោះរួមមាន រមណីយដ្ឋានធម្មជាតិចំនួន ២០ កន្លែង រមណីយដ្ឋានវប្បធម៌ធម្មជាតិចំនួន ០២ កន្លែង និងកែច្នៃចំនួន ០៨ កន្លែង និងសារមន្ទីរ ០១ កន្លែង។
រមណីយដ្ឋានធម្មជាតិមានដូចជា (បឹងយក្សឡោម,ទឹកជ្រោះអូរស៊ិនលែរ៍,ទឹកធ្លាក់កាទៀង, ទឹកធ្លាក់ចាអ៊ុង, បឹងលំកុដ, ទឹកជួរតាតតៃ, វាលរំប្លង់, បឹងយក្សអោមយក្សការ៉ា, ទឹកធ្លាក់កាចាញ, បឹងយក្សម៉ាយ,កោះសាំង, ទំនប់អូរភ្លង, អូរធម្មជាតិថ្មរអិល,កោះសំពៅ, ទឹកធ្លាក់អូរយ៉ាណាយ, ទឹកជួរទីង, កោះគ្រាំ, កោះកំប្រាច, ដែនជម្រកសត្វព្រៃលំផាត់, ឧទ្យានជាតិវីរៈជ័យ។
រមណីយដ្ឋានវប្បធម៌មាន (តំបន់វប្បធម៌ជនជាតិដើមភាគតិច វត្តឥសីបតមៈ និងភ្នំស្វាយ) និងរមណីយដ្ឋានកែឆ្នៃមាន (ភូមិខ្មែរ រីសត,គង់វារី រីសត, មល្លិកា រីសត,ចម្ការដូង រីសត, ជាងអេង រីសត)។
សណ្ឋាគារក្នុងខេត្តមាន ១៣ កន្លែង និងផ្ទះសំណាក់ ៣២ កន្លែង មានភោជនីយដ្ឋាន អាហារដ្ឋានចំនួន ៣៨ កន្លែង
ធនធានធម្មជាតិ
ធនធានរ៉ែ (រ៉ែមាស រ៉ែសំណ-ទង់ដែង-សង្កស៊ី រ៉ែត្បូងថ្ម) និងដែនជម្រកសត្វព្រៃលំផាត់។
វិស័យសក្ដានុពល និងអាទិភាពសម្រាប់ការអភិវឌ្ឍនាពេលអនាគត
១. ទេសចរណ៍ធម្មជាតិ
២. កសិ-ឧស្យានកម្ម
៣. ធ្វើអាជីវកម្មធនធានរ៉
៤. កសិកម្ម (កៅស៊ូ កាហ្វេ…)
៥. វារីអគ្គិសនី
វិស័យសេដ្ឋកិច្ច និងទីផ្សារ
ផ្សាររដ្ឋមាន ៤ កន្លែង និងផ្សារឯកជន មាន ០១ កន្លែង
វិស័យសាសនា
វត្តអារាមព្រះពុទ្ធសាសនាមានចំនួន ៤០ កន្លែង វិហារគ្រឹស្តសាសនាមានចំនួន ២១ កន្លែង និងវិហារឥស្លាមសាសនាមានចំនួន ១៨ កន្លែង៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៥ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៣ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ