Connect with us

ជីវិតកម្សាន្ដ

មហោស្រពរបាំបុរាណខ្មែរ បញ្ចប់ដោយជោគជ័យ ជាមួយការកោតសរសើរថា “ជាផ្ទាំងទស្សនីយភាពល្អឥតខ្ចោះ”

បានផុស

នៅ

កម្មវិធីមហោស្រពរបាំក្បាច់បុរាណខ្មែរ រឿង «ព្រះបាទជ័យវរ្ម័នទី៧» ដែលបានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ និងទើបនឹងបញ្ចប់ កាលរសៀលម្សិលមិញនេះ ទទួលបានជោគជ័យធំធេង ដោយមានការចូលរួមពីសាធារណជន និងសិល្បករសិល្បការិនីខ្មែរជាច្រើនទៅបង្ហាញការគាំទ្រ និងកោតសរសើរគ្រប់ៗគ្នាថា “ជាផ្ទាំងទស្សនីយភាពល្អឥតខ្ចោះ” ព្រមទាំងសំណូមពរឱ្យមានរៀបចំកាន់តែពិសេសជាងនេះ នៅឆ្នាំបន្ទាប់ៗទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មហោស្រពរបាំក្បាច់បុរាណខ្មែរ រឿង «ព្រះបាទជ័យវរ្ម័នទី៧» ដែលដកស្រង់ត្រង់ឈុតស្នាព្រះហស្ថ និងសមិទ្ធផលនៃមហាវីរៈក្សត្រទាំង ៣អង្គ ដែលប្រព្រឹត្តធ្វើកាលពីថ្ងៃទី២៨ និង ២៩ ខែកញ្ញានេះ បានចប់ហើយក៏ពិតមែន ប៉ុន្តែពលរដ្ឋខ្មែរ ដែលបានទិញសំបុត្រចូលរួមទស្សនា បានកោតស្ញប់ស្ញែងនូវការតំឡើងរឿងនេះ និងបញ្ជាក់ថា លើសពីការឱ្យចំណាត់ថ្នាក់ គឺពិតជាអស្ចារ្យ។

ត្រង់ឈុតខ្លះ អ្នកទស្សនាសារភាពថា ខ្លួនស្ដាប់ហើយមើលហើយ ឡើងព្រឺរោម ទឹកភ្នែកហូរដោយមិនដឹងខ្លួន។ លើសពីនេះ ថែមទាំងបានសរសើរថា “សាច់រឿងគ្រប់ឈុត មានភាពប្រទាក់ក្រឡា និងសម្តែងបានល្អ ហើយចង់ឱ្យមានរៀបចំបែបនេះរាល់ឆ្នាំ រួមបញ្ចូលជាមួយនឹងការតំឡើងឈុតថ្មីៗបន្ថែមទៀត បើអាច”។

គួរជម្រាបថា នេះមិនមែនជាលើកទី១ឡើយ សម្រាប់កម្មវិធី មហោស្រពរបាំក្បាច់បុរាណខ្មែរ រឿង «ព្រះបាទជ័យវរ្ម័នទី៧» ប៉ុន្តែព្រឹត្តិការណ៍មហោស្រពរបាំក្បាច់បុរាណខ្មែរលើកនេះ អស្ចារ្យជាងមុន និងធំជាងមុន ក្នុងន័យលើកតម្កើងវប្បធម៌ជាតិដ៏ថ្កុំថ្កើង ដោយរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ ដើម្បីផ្តល់ជូនផ្ទាំងទស្សនីយភាពកាន់តែពិសេសជូនអ្នកទស្សនា៕

ប្រភពរូបភាព៖ The Shutter
ប្រភពរូបភាព៖ The Shutter

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម