Connect with us

ព័ត៌មានជាតិ

កម្ពុជារកចំណូលបានជិត៥២៨​លានដុល្លារពីការនាំចេញសំបកកង់រថយន្តក្នុងរយៈពេល៨ខែ​​

បានផុស

នៅ

កម្ពុជារកចំណូលបានជិត ៥២៨​ លានដុល្លារពីការនាំចេញសំបកកង់រថយន្តក្នុងរយៈពេល៨ខែមកកើនឡើងជាង១៧៣ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានទឹកប្រាក់តែជាង១៩៣លានដុល្លារប៉ុណ្ណោះ ស្របពេលដែលមន្រ្តីនិងអ្នកជំនាញអះអាងថាកំណើននេះឆ្លុះបញ្ចាំងពីការធ្វើពិពិធកម្មនៃផលិតនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមស្ថិតិ​របស់​​​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ចាប់ពីខែមករាដល់ដំណាច់ខែសីហានៃ​ឆ្នាំ​២០២៤​នេះ​ ការ​នាំ​ចេញ​សំបក​កង់​រថយន្ត​កម្ពុជា​ គឺ​មាន​តម្លៃ​ជិត ៥២៨លានដុល្លារកើនឡើង​ពីជាង​១៩៣ លាន​​​រយៈពេលដូចគ្នានកាលពី​ឆ្នាំ​២០២៣​​ ។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យស្រួងពាណិជ្ជកម្មបានថ្លែងប្រាប់កម្ពុជាថ្មីកាលពីពេលថ្មីៗនេះថា ​ការនាំចេញសំបកកង់រថយន្តគឺជាផលិតផលថ្មីមួយរបស់កម្ពុជា ដែលការណ៍នេះ​ឆ្លុះបញ្ចាំងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជំរុញនិងពង្រីការនាំចេញទៅកាន់ទីផ្សារតំបន់ និងពិភពលោក។

លោកបានថ្លែងថា៖«​ការបើកទីផ្សារថ្មីសម្រាប់ផលិតផលសំបកកង់រថយន្ត​​​ គឺជាការបោះជំហានមួយរបស់យើងក្នុងការពង្រីកការនាំចេញ ខណៈដែរឧស្សាហកម្មផលិតសំបកកង់រថយន្តគឺជាឧស្សាហកម្មថ្មីមួយរបស់ប្រទេសកម្ពុជាយើង»។

លោក ម៉ែន សុភ័ក្រ ប្រធាន​សមាគម​អភិវឌ្ឍន៍​កៅស៊ូ​កម្ពុជា បាន​ប្រាប់​កន្លងមកថា ​​នាយក​ក្រុមហ៊ុននាំចេញ​កៅស៊ូ Sopheak Nika Investment Agro-Industrial Plants Co., Ltd ​ជាមួយការចាប់ផ្ដើម​ដំ​ណើ​រការ​ឡើងវិញ​នៃ​រោងចក្រ​ផលិត​សម្បក​កង់​រថយន្ត​នៅ​ខេត្ត​ព្រះសីហនុ ខេត្តក្រចេះ និង​ស្វាយរៀង នឹង​ជួយ​ស្រូបយក​ជ័រកៅស៊ូ​ក្នុងស្រុក​នាពេល​អនាគត​។​​

លោក ម៉ែន សុភ​ក្ដិ បានឱ្យដឹងថា វត្តមាន​រោងចក្រ​ផលិត​សម្បក​កង់​ដែលមាន​ស្រាប់​នៅ​កម្ពុជា​នឹង​ជួយ​ដល់​ឧស្សាហ​​កម្ម​កៅស៊ូ​នៅ​កម្ពុជា​។​

​​លោក​បន្ថែមថា នៅពេលដែល​ជ័រកៅស៊ូ​ក្នុងស្រុក​អាច​ផ្គត់ផ្គង់​បាន វា​នឹង​ជួយ​រក្សា​ស្ថិរភាព​តម្លៃ និង​កាត់បន្ថយ​ពេលវេលា​ដឹកជញ្ជូន និង​ថ្លៃដើម​ការដឹក​ជញ្ជូន​ទៅ​លក់​នៅក្រៅ​ប្រទេស​ផងដែរ​។​

កាលពីខែសីហា ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានអនុម័តគម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្តចំនួន ២ ដែលមាន​ទុនវិនិយោគប្រមាណជាង ៦៨៦ លានដុល្លារអាមេរិក ដែលជាឧស្សាហកម្មថ្មីដែលកំពុងតែទទួលការវិនិយោគជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

គម្រោងវិនិយោគរោងចក្រផលិតសំបកកង់រថយន្តទាំងពីរ ទី១ មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ក្នុងខេត្តក្រចេះ  មានទុនវិនិយោគប្រមាណ ៤៣០ លានដុល្លារ និងអាចបង្កើតការងារបាន ២.០០០ កន្លែង និងទី ២​ គម្រោងវិនិយោគបង្កើតរោងចក្រ សំបកកង់រថយន្ត ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត មានទុនវិនិយោគ ២៥៦ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥០០ កន្លែង។

​​បច្ចុប្បន្ន​នេះ នៅ​កម្ពុជាមាន​រោង​ចក្រ​ផលិត​សំបក​កង់​រថយន្ដ​ចំនួន ៣ ដូចជា ​ក្រុមហ៊ុន General Tires Technology (Cambodia) Co., Ltd ដែល​មានទីតាំង​​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​។​ ​​ ក្រុមហ៊ុន Sailun Group Co Ltd ប្រតិបត្តិការ​តាមរយៈ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ខ្លួន​គឺ​ក្រុមហ៊ុន Cart Tire Co Ltd ដែលមាន​ទីតាំងនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស Qi Lu (Cambodia) ក្រុង​បាវិត នៃខេត្តស្វាយរៀង​ និងក្រុមហ៊ុន​ផលិត​សំបក​កង់​ធំ​ទី​បី​គឺ Qingdao Doublestar Group មានទីតាំង​នៅ​ខេត្តក្រចេះ ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន UBE Development Co Ltd៕ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹត្តិការណ៍ “សាទរកម្ពុជា” នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៣១ ខែធ្នូ ដែលមានអ្នកចូលរួមប្រមាណ ៣០០០នាក់ នៅមុខព្រះបរមរាជវាំង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រុម​ស៊ើប​​អង្កេត​ចម្រុះ ពង្រីក​ការ​ចាប់ខ្លួន​មន្ត្រី​យោធា​​ជាប់​ពាក់​ព័ន្ធ​​អនុវត្ត​ច្បាប់​អាជ្ញាសឹក​​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ គ្រោង​នឹងដាក់ឱ្យ​ដំណើរការ បញ្ជរ​សេវាសាធារណៈ​ចល័ត​១០០គ្រឿង សម្រាប់ប្រើប្រាស់ជំហានទី១ ដើមឆ្នាំ២០២៥

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សភា​​តៃ​វ៉ាន់​វាយ​ប្រតប់​គ្នា​​ក្នុងកិច្ច​ប្រជុំ​​​​នៅ​ថ្ងៃ​សុក្រ​

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា-ជប៉ុន​ នឹងបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

លោក ពូទីន ថា ចង់​ផឹកទឹក​តែ​ជាមួយ​អតីត​មេ​ដឹក​នាំពិភពលោក​៣​រូប ដែល​បាត់បង់​ជីវិត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

លោក ពូទីន «ខ្ញុំគួរវាយលុកអ៊ុយក្រែន ឲ្យបានឆាប់ជាងនេះ»

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ្នកស្លាប់​ដោយសារ​ព្យុះស៊ីក្លូន Chido នៅ​ម៉ូសំប៊ិកកើនឡើងដល់៧៣នាក់

ព័ត៌មានជាតិ១៣ ម៉ោង មុន

អាកាសយានដ្ឋានតារាសាគរនឹងបើកការហោះហើរសាកល្បងជាមួយនិង ការស្វាគមជើងហោះហើរ ឆាតទើរដំបូងនៅថ្ងៃទី២៦ខែធ្នូ​

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរសៀមរាប ព្រមានឈ្មោះ សេក ដារ៉ា ត្រូវបញ្ឈប់ជាបន្ទាន់ការព្យាបាលជំងឺគ្រប់ប្រភេទដោយចាក់ម្ជុលវិទ្យាសាស្ត្រ

Sokha Hotels

ព័ត៌មានពេញនិយម