Connect with us

ព័ត៌មានជាតិ

អ្នកជំនាញ ជំរុញថ្នាក់ដឹកនាំខេត្តទេសចរណ៍ ដោះស្រាយបញ្ហាតម្លៃម្ហូបអាហារឡើងថ្លៃ

បានផុស

នៅ

អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងវិស័យទេសចរណ៍ ជំរុញឱ្យអាជ្ញាធរខេត្តនៅតំបន់ទេសចរណ៍ចាត់វិធានការជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាតម្លៃអាហារថ្លៃហួសហេតុនៅតាមកន្លែងកម្សាន្ត ជាពិសេសតំបន់ឆ្នេរ ដែលជាបញ្ហាបន្តកើតមានក្នុងប្រទេសកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើនេះ ខណៈក្នុងរដូវបុណ្យភ្ជុំបិណ្ឌ មានពលរដ្ឋខ្មែរបានធ្វើដំណើរនៅលេងកម្សាន្តខេត្តកែប និងបានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ដោយរិះគន់ទៅលើម្ហូបអាហារថ្លៃហួសហេតុ មិនសមជាមួយបរិមាណ។ ករណីនេះមិនមែនជារឿងថ្មីនោះទេ គឺតែងតែកើតឡើងជាងរឿយៗរៀងរាល់រដូវបុណ្យទានម្តងៗនៅតំបន់ទេសចរណ៍មួយចំនួន។​

លោក ធួន ស៊ីណាន

ជុំវិញបញ្ហាចាក់ស្រេះនេះ បើតាមលោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បញ្ហាតម្លៃម្ហូបអាហារថ្លៃហួសហេតុនៅតំបន់មាត់សមុទ្រខេត្តកែប គឺជា “ជម្ងឺមហារីក” ដែលត្រូវការដោះស្រាយជាបន្ទាន់ ដើម្បីស្តារមុខមាត់ខេត្ត និងឧស្សាហកម្មទេសចរណ៍ឡើងវិញ។ លោក​ក៏​កត់​សម្គាល់​ដែរ​ថា បញ្ហា​នេះ​មិនកើតឡើងតែ​ចំពោះ​ខេត្ត​កែប​មួយទេ ប៉ុន្តែ​អាច​រក​ឃើញ​នៅ​តាម​តំបន់​ទេសចរណ៍ និង​រមណីយដ្ឋាន​ផ្សេង​ទៀត​នៅ​ស្ទើរទូទាំង​ប្រទេស។ លោកថ្លែងថា៖«ខេត្តជាអត្តសញ្ញាណធំរបស់ខេត្តកែបគឺផ្សារក្តាម ដែលទាញឱ្យមនុស្សទៅលេង អ៊ីចឹង! កន្លែងដែលមានបញ្ហា ជាកន្លែងជម្ងឺមហារីក នៅបន្តបែបនេះ ហើយនៅតែជជែកគ្នា​អត់ព្រមទៅអនុវត្តវិធានការរដ្ឋបាល ខ្ញុំគិតថារឿងនេះនៅបន្តមួយឆ្នាំហើយមួយឆ្នាំទៀត»។

បើតាមលោក ធួន ស៊ីណាន បញ្ហាទំនិញឡើងថ្លៃនេះមិនក្រោម ១៧ ឆ្នាំដែលមិនទាន់បានដោះស្រាយ ហើយសម្បីតែលោកផ្ទាល់ក៏ជួបបញ្ហានេះមិនក្រោម ៥ ដងនោះទេ។

លោក គី សេរីវឌ្ឍន៍

ជាមួយគ្នានេះ លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ស្របថា ការឡើងថ្លៃទំនិញគឺជាបញ្ហាកើតឡើងដដែលៗនៅក្នុងតំបន់ទេសចរណ៍ ទោះបីជាមានការអំពាវនាវរបស់រដ្ឋាភិបាលឱ្យបញ្ឈប់ការដំឡើងថ្លៃក៏ដោយ។ លោកបានថ្លែងថា៖«ចំពោះបញ្ហាថ្លៃទំនិញនៅតំបន់ទេសចរណ៍នានា យើងឃើញថា ដោយសារជាទូទៅតំបន់ទេសចរណ៍នោះ ជាតំបន់ផ្តាច់មុខ​ អ៊ីចឹង!កាលណាមានលក់ផ្តាច់មុខ ហើយត្រូវបង់សេវាជូនរដ្ឋបាលនោះ ការលក់ត្រូវបានកំណត់ក្នុងថ្លៃមួយដែលគ្មានការប្រកួតប្រជែងខ»។

លោកបន្តថា៖«ក្រៅពីខេត្តកែបក៏កើតមានដែរធ្លាប់ល្បីល្បាញជាងគេនៅរមណីយដ្ឋានកៀនស្វាយ ហើយខេត្តព្រះសីហនុក៏ដូចគ្នា ទាំងថ្លៃថ្នាក់នៅ កន្លែងអង្គុយមាត់សមុទ្រ ខ្ចុះជាដើមសុទ្ធតែត្រូវបានឡើងថ្លៃទាំងអស់ ដូច្នេះរឿងនេះកើតឡើងដដែលៗធ្វើឱ្យប្រជាពលរដ្ឋរុញទ្រាន់ ចុងក្រោយម្នាក់ៗរារែកក្នុងទៅលេងកម្សាន្តនៅតំបន់ទាំងនោះ»។

ដើម្បីដោះស្រាយបញ្ហានេះ អ្នកជំនាញទាំងពីរ ស្នើថ្នាក់ដឹកនាំខេត្តចាត់វិធានការរដ្ឋបាលឱ្យបានម៉ឺងម៉ាត់ ដើម្បីធានាសណ្តាប់ធ្នាប់ និងទប់ស្កាត់ការឡើងថ្លៃ ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

អតីត​តំណាង​រាស្រ្ត​គណបក្សប្រឆាំង គាំទ្រ​ឱ្យ​មាន​ច្បាប់​ភេរវកម្ម ដើម្បី​ដាក់ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ជា​ភេរវករ

ព័ត៌មានជាតិ៥៩ នាទីutes មុន

ស្អែកនេះ អ្នកដឹកនាំស្ថាប័នសារព័ត៌មាន នឹងជួបជុំគ្នាជជែកពីបញ្ហាផ្សាយព័ត៌មានបែបណា ទើបគេចផុតពីការប្ដឹងផ្ដល់

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចធិបតី ហ៊ុន ម៉ាណែត គ្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន នៅឆ្នាំក្រោយ

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក គួច ខេវិន ចាត់ទុកការជួយបណ្តុះបណ្តាលធនធានមនុស្ស ឱ្យមានចំណេះវិជ្ជា ជាក្តីសង្ឃឹមដ៏មានគុណធម៌

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ប៉ូលិសថៃ ចាប់ខ្លួន បុរសអូទ្រីស ដែលបើកម៉ូតូទឹកបុកជនជាតិរុស្ស៊ី ស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម