Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុង​ចិន​ធំៗ​ បន្ធូរ​បន្ថយ​​គោលការណ៍​ទិញ​ផ្ទះ​ ដើម្បី​ជំរុញ​ទីផ្សារ​អចលនទ្រព្យ​

បានផុស

នៅ

ទីក្រុង​ធំ​ៗ​របស់​ប្រទេស​ចិន​ចំនួន​៣​ នៅ​ថ្ងៃ​ចន្ទ​នេះ​ បាន​ប្រកាស​ពី​ការ​បន្ធូរ​បន្ថយ​ការ​រឹត​បន្តឹង​លើ​គោលការណ៍​ទិញ​ផ្ទះ​ ខណៈ​​​ធនាគារកណ្តាលចិន​ បាន​ស្នើសុំឱ្យស្ថាប័នហិរញ្ញវត្ថុកាត់បន្ថយអត្រាការប្រាក់កម្ចីទិញផ្ទះ ​​ដើម្បី​ជំរុញ​ទីផ្សារ​អចលនទ្រព្យ​​។ នេះ​​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ The Business Times។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វា​គឺ​ជា​វិធានការ​ចុងក្រោយ​បង្អស់​​របស់​រដ្ឋាភិបាល​ចិន​ ​ក្នុង​គោល​បំណង​ជំរុញ​​​​សេដ្ឋកិច្ច​ដើម្បី​សម្រេច​បាន​គោលដៅ​កំណើន​ ៥ ភាគរយ​ ខណៈ​វិស័យអចលនទ្រព្យ ដែលរួម​ចំណែក​ប្រហែល​ប្រមាណ​ ១/៤ នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​ ​​បាន​ជាប់​គាំង​ក្នុង​វិបត្តិ​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​។

វិធានការ​បន្ថូរ​បន្ថយ​នឹង​ចាប់​ផ្ដើម​អនុវត្ត​ចាប់​ពី​ថ្ងៃ​ ៣០ កញ្ញា​នេះ​តទៅ​។ ទីក្រុងធំៗ​២​ នៅភាគខាងត្បូង​របស់​ចិន​ រួម​មាន​ទីក្រុងក្វាងចូវ និងក្រុងសេនជិន ដែល​មាន​ប្រជាជនរស់នៅ​​សរុប​ចូល​គ្នា​ ៣៧ លាន​នាក់​ បាន​និយាយ​ថា​ អ្នក​ទិញ​ផ្ទះ​នឹងមិន​រង​ការ​ត្រួតពិនិត្យ​ចំពោះ​សិទ្ធិផ្ទះ​របស់​ពួក​គេ​ទៀត​នោះទេ​។ ​ចំពោះ​​ទីក្រុង​ ក្វាងចូវ អាជ្ញាធរលែង​កំណត់​ឱ្យ​ប្រជាជន​ម្នាក់​អាច​មាន​ផ្ទះត្រឹម​​តែ​១​ខ្នង​ទៀត​ហើយ​ ដែល​នេះ​មាន​ន័យ​ថា​ ពួកគេ​អាច​ទិញ​ផ្ទះ​លើស​ពី​១​ខ្នង​បាន​។ ​

ចំណែក​ឯ​ទីក្រុង​សៀងហៃ​ ដែល​ជា​មជ្ឈមណ្ឌលសេដ្ឋកិច្ច​​ និង​ជា​ទីក្រុង​មាន​បំផុត​របស់​ប្រទេស​ចិនវិញ​ បាន​ប្រកាស​ថា​នឹង​កាត់បន្ថយការបង់រំលោះអប្បបរមាលើផ្ទះមួយ​ខ្នង​ មក​ត្រឹម​ ១៥ ភាគរយ​ ពី​ ២០ ភាគរយ​។ ​

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​ចិន​ ​Xinhua ​​ការ​បន្ធូរ​បន្ថយ​គោលការណ៍​របស់​បណ្ដា​ទីក្រុង​ធំ​ៗ​ទាំង​៣​ ធ្វើ​ឡើង​​ក្រោយ​ពេល​ដែល​ធនាគារកណ្តាលរបស់ប្រទេសចិន​កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​ប្រកាស​ថា​ ខ្លួន​​នឹងស្នើឱ្យស្ថាប័នហិរញ្ញវត្ថុកាត់បន្ថយអត្រាការប្រាក់លើប្រាក់កម្ចីទិញផ្ទះដែលមានស្រាប់ ក្នុងគោលបំណងដើម្បី «កាត់បន្ថយបន្ទុកហិរញ្ញវត្ថុលើម្ចាស់អចលនទ្រព្យ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤១ វិនាទី មុន

ទីក្រុង​ចិន​ធំៗ​ បន្ធូរ​បន្ថយ​​គោលការណ៍​ទិញ​ផ្ទះ​ ដើម្បី​ជំរុញ​ទីផ្សារ​អចលនទ្រព្យ​

ចរាចរណ៍២០ នាទី មុន

បញ្ហាចរាចរណ៍នៅកម្ពុជា នៅតែជាបញ្ហាគួរឱ្យព្រួយបារម្ភនិងយកចិត្តទុដាក់ជាអាទិភាព

ព័ត៌មានអន្ដរជាតិ២៤ នាទី មុន

អាមេរិក បើកការ​វាយ​ប្រហារ​នៅ​ស៊ីរី សម្លាប់​ភេរវករ​បាន​៣៧​នាក់

ព័ត៌មានជាតិ៣៦ នាទី មុន

សម្តេច ម៉ែន សំអន៖ ប្រទេសមានសុខសន្តិភាព ធ្វើឲ្យពលរដ្ឋមានសិទ្ធគោរពប្រណិប័តន៍សាសនា

ព័ត៌មានជាតិ៣៦ នាទី មុន

បញ្ហាតម្លៃម្ហូបអាហារនៅកែប៖ អភិបាលខេត្តថាធ្លាប់ណែនាំកុំឱ្យលក់ថ្លៃ តែមួយក្ដាប់តូចមិនស្ដាប់នៅតែលួចលក់ថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម