ព័ត៌មានអន្ដរជាតិ
ភ្នំមួយទៀតនៅវៀតណាម ប្រេះប្រវែង១០០ម៉ែត្រ បង្កការភ័យខ្លាច
ពេលនេះប្រទេសវៀតណាម បានរកឃើញករណីប្រេះភ្នំមួយទៀតហើយ ដោយលើកនេះគឺនៅក្នុងខេត្ត Nghe An ដែលជាហេតុបង្កការភ័យខ្លាចយ៉ាងខ្លាំង។
តាមសេចក្តីរាយការណ៍របស់ VN Express កាលពីថ្ងៃអាទិត្យទី២៩ខែកញ្ញាឆ្នាំ២០២៤, ភ្នំនេះមានឈ្មោះ Pu Meo ស្ថិតនៅក្នុងភូមិ Puc ឃុំ Nam Giai ស្រុក Que Phong ខេត្ត Nghe An ហើយគេឃើញភ្នំនេះប្រេះប្រវែង១០០ម៉ែត្រ ដូច្នេះមនុស្សចំនួន៤គ្រួសារត្រូវជម្លៀសចេញជាបន្ទាន់។
ក្រោយពិនិត្យនិងវាយតម្លៃកម្រិតគ្រោះថ្នាក់ រដ្ឋាភិបាលបានចល័តកម្លាំងប៉ូលិសទាហាន និងឆ្មាំព្រំដែន ដើម្បីជម្លៀសប្រជាពលរដ្ឋទាំងអស់ ទៅកាន់ទីទួលសុវត្ថិភាព។
តាមការបញ្ជាក់ពីមន្ត្រីមូលដ្ឋាន, ការប្រេះភ្នំនេះគឺបណ្តាលមកពីឥទ្ធិពលព្យុះជាបន្តបន្ទាប់ ដែលបង្កភ្លៀងធ្លាក់ឥតឈប់និងទឹកហូរខ្លាំងច្រោះដី។
សូមរម្លឹកថា កាលពីប៉ុន្មានសប្តាហ៍មុន ភ្នំនៅឃុំ Dac Pre នៃស្រុក Nam Giang ក្នុងខេត្ត Quảng Nam ក៏ប្រេះដែរ ជាហេតុបង្ខំឲ្យជម្លៀសមនុស្ស១១គ្រួសារ ចេញពីផ្ទះសម្បែងជាបន្ទាន់ទាំងយប់ ព្រោះហានិភ័យបាក់ដីនិងផ្ទាំងថ្ម។
ពេលនោះ លោក Bhat Chau លេខាបក្សឃុំ Dac Pre បានប្រាប់អ្នកសារព័ត៌មានថា ដោយសារព្យុះ ភ្នំនោះប្រេះប្រវែង១២០ម៉ែត្រ និងទទឹងជិតមួយម៉ែត្រ ជាមួយជម្រៅ១ទៅ៥ម៉ែត្រ។ ដូច្នេះ វាអាចបណ្តាលឲ្យមានគ្រោះមហន្តរាយបាក់ដីគ្រប់ពេលវេលា៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៦ ម៉ោង ago
ព្យុះចំនួន២ នឹងជះឥទ្ធិពលលើកម្ពុជាក្នុងពេលតែមួយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២តុលា
-
ចរាចរណ៍២២ ម៉ោង ago
ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុកបង្គោលភ្លើងរលំ ០២ ដើម
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan