Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន៖ ប្រទេសមានសុខសន្តិភាព ធ្វើឲ្យពលរដ្ឋមានសិទ្ធគោរពប្រណិប័តន៍សាសនា

បានផុស

នៅ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាង រាស្រ្តមណ្ឌលស្វាយរៀង បានថ្លែងថា ប្រទេសមានសុខសន្តិភាព ធ្វើឲ្យពលរដ្ឋមានសិទ្ធគោរព ប្រណិប័តតាមទំនៀមទំលាប់ព្រះពុទ្ធសាសនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះខណៈពេលអញ្ជើញក្នុងពិធីបុណ្យកាន់ បិណ្ឌវេនទី១៣ នៅវត្តជម្ពូព្រឹក្សា ហៅវត្តថ្មី ស្ថិតក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្ត ស្វាយរៀង ថ្ងៃចន្ទ ១៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ដែលពិធីនោះមាការចូលរួមពីសំណាក់ក្រុមការងារនិងអាជ្ញាធរដែនដីពាក់ព័ន្ធជាច្រើនរូបផងដែរ។

សម្តេចកិត្តិសង្គហបណ្ឌិត បាននាំមកនូវបណ្តាំផ្ញើរសួរសុខទុក្ខនឹករលឹក ពរជ័យពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តី និងលោជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះប្រជាពលរដ្ឋនៅខេត្តស្វាយរៀង។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការ អភិវឌ្ឍន៍លើគ្រប់វិស័យ រួមមាន ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង តភ្ជាប់ពីទីក្រុង ទីជនបទ និង តភ្ជាប់ពីខេត្តទៅកាន់ខេត្តមួយ ដែលបានបង្ករលក្ខណៈងាយស្រួលដល់ ប្រជាពលរដ្ឋក្នុង ការរស់នៅ និងការប្រកបរបចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ជាពិសេស ប្រជាពលរដ្ឋមានសិទ្ធិសេរីភាព ពេញលេញ ក្នុងការចូលរួមពិធីកាន់បិណ្ឌ និងឆ្លងបុណ្យភ្ជុំបិណ្ឌតាមបែប ប្រពៃណីព្រះពុទ្ធ សាសនា ដែលដូនតាបានគោរពប្រណិប័តជាយូរមកហើយ។

សម្តេចកិត្តិសង្គហបណ្ឌិតក៏បានលើកឡើងអំពីប្រវត្តនៃពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃ ១ ឮរោច ដល់ថ្ងៃ ១៤រោច គេហៅថា ថ្ងៃដាក់បិណ្ឌ ឬថ្ងៃកាន់បិណ្ឌ។ ចំណែកថ្ងៃ១៥រោច គេហៅថា ថ្ងៃភ្ជុំបិណ្ឌ ឬភ្ជុំធំ ដែលមានន័យថា ថ្ងៃជួបជុំគ្នាចុងក្រោយ នៃពីធីបុណ្យកាន់បិណ្ឌ។

បិណ្ឌ មានន័យថា ដុំបាយ ឬពំនូត បាយតូចៗ ដែលគេដាំពីអង្ករដំណើប ឬអង្ករខ្សាយ មានលាយសណ្តែកក្រហម សណ្តែក ស ឬសណ្តែកខ្មៅ ទៅតាមតំបន់ ឬអ្នកនិយមហើយគេពូតជាដុំតូចៗ សម្រាប់បោះនៅតាមកៀនព្រះវិហារនៅ ទៀបភ្លឺ ពេលដែលគេជឿថា ប្រេត ឬអសុរកាយ នឹងមកទទួលនៅទីនោះ។ ប្រជាពលរដ្ឋខ្មែរតែងប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ នេះ ជាប្រចាំរៀងរាល់ឆ្នាំតាំងពីបុរាណកាលមក។ ប៉ុន្តែពិធីបុណ្យនេះ ក៏ដូចជាពិធីបុណ្យដទៃទៀតដែរ មិនត្រូវបាន រដ្ឋាភិបាល នៃរបបកម្ពុជាប្រជាធិបតេយ្យ អនុញ្ញាតឲ្យប្រារព្ធឡើយចាប់ពីឆ្នាំ១៩៧៥ រហូតដល់ឆ្នាំ១៩៧៩។ ក្រោយពី របបខ្មែរក្រហម ដួលរលំទៅវិញ ទើបរដ្ឋាភិបាលថ្មីអនុញ្ញាតឲ្យប្រារព្ធធ្វើតាមទំនៀមទម្លាប់ប្រពៃណីឡើងវិញ។

ពីបុរាណកាលមកគេនិយមប្រារព្ធពិធីបុណ្យនេះរយៈពេល៣ខែ គឺចាប់ពីថ្ងៃចូលព្រះវស្សា រហូតដល់ថ្ងៃចេញព្រះវស្សាតែម្តង។ តែក្រោយមកបុព្វបុរសខ្មែរ ជាពិសេសព្រះបាទអង្គឌួង ដោយឈ្វេងយល់ថា ការរកចង្ហាន់របស់ប្រជារាស្ត្រមក ប្រគេនព្រះសង្ឃ មានការលំបាក និងមិនសូវបានល្អ ទើបព្រះអង្គបានកាត់បន្ថយមកត្រឹម១៥ថ្ងៃវិញ។

ជាមួយគ្នានោះ សម្តេចកិត្តិសង្គហបណ្ឌិត បានឧទ្ទិសនូវកុសលផលបុណ្យក្នុងឱកាសនោះ ជូនទៅដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតាជីដូនជីតា ញាតិកាទាំង៧សន្ដាន និងឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជន សូមឱ្យដួងវិញាណក្ខន្ធអស់លោកទាំងអស់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម