Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក បើកការ​វាយ​ប្រហារ​នៅ​ស៊ីរី សម្លាប់​ភេរវករ​បាន​៣៧​នាក់

បានផុស

នៅ

សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យបានធ្វើការវាយប្រហារយ៉ាង​ខ្លាំង​ក្លា​នៅក្នុងប្រទេសស៊ីរី ដោយបានសម្លាប់ក្រុមភេរវករចំនួន ៣៧​នាក់រួមទាំងមេដឹកនាំជាន់ខ្ពស់ក្រុម ISIS ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីថ្លែងការណ៍​របស់​​ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បាន​ឲ្យ​ដឹង​ថា៖ «កងកម្លាំង CENTCOM បានធ្វើការវាយប្រហារតាមគោលដៅចំនួនពីរក្នុងប្រទេសស៊ីរី ដោយបានសម្លាប់ក្រុមភេរវករចំនួន ៣៧នាក់ រួមទាំងមេដឹកនាំជាន់ខ្ពស់ជាច្រើននៃអង្គការភេរវករ ISIS និងក្រុម Hurras al-Din ដែលជាដៃជើង​របស់​ក្រុម​អាល់កៃដា»។

ក្នុង​សេចក្តីថ្លែងការណ៍​ដដែល បានបន្ថែមទៀតថា៖ «ការវាយប្រហារតាមអាកាសគឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តបន្តរបស់ CENTCOM រួមជាមួយនឹងដៃគូក្នុងតំបន់ ដើម្បីបង្អាក់ និង​ទប់ស្កាត់​កិច្ច​ប្រឹងប្រែង​របស់ពួកភេរវករក្នុងការរៀបចំផែនការ ចាត់ចែង និងធ្វើការវាយប្រហារប្រឆាំងនឹងជនស៊ីវិល និងបុគ្គលិកយោធាមកពីសហរដ្ឋអាមេរិក សម្ព័ន្ធមិត្តរបស់យើង និងដៃគូរបស់យើងនៅទូទាំងតំបន់ និងច្រើន​ពីនេះទៀត»។

គួរកត់សម្គាល់ថា នៅមុនថ្ងៃទី២៤​ខែកញ្ញា កងកម្លាំង CENTCOM បានធ្វើការវាយប្រហារតាមគោលដៅនៅភាគពាយព្យប្រទេសស៊ីរី ដែលនាំទៅដល់ការសម្លាប់​​ប្រតិបត្តិករភេរវករ​៩​នាក់ រួមទាំង​លោក Marwan Bassam ‘Abd-al-Ra’uf ដែលជាមេដឹកនាំជាន់ខ្ពស់ក្រុម Hurras al-Din ដែលទទួលខុសត្រូវក្នុងការត្រួតពិនិត្យប្រតិបត្តិការយោធាពីប្រទេសស៊ីរី។

CENTCOM បាន​បញ្ជាក់​ថា៖ «ក្រុម Hurras al-Din គឺជាអង្គការដែលមានសម្ព័ន្ធភាពជាមួយអាល់កៃដា ដែលមានមូលដ្ឋាននៅប្រទេសស៊ីរី ជាមួយនឹងមហិច្ឆតា​ជាសកលដើម្បីធ្វើការវាយប្រហារប្រឆាំងនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិក និងលោកខាងលិច។ ការវាយប្រហារដោយជោគជ័យប្រឆាំងនឹងលោក Marwan Bassam ‘Abd-al-Ra’uf កើតឡើងមួយខែបន្ទាប់ពីការវាយប្រហារដោយជោគជ័យដែលបានសម្លាប់មេដឹកនាំជាន់ខ្ពស់​ក្រុម Hurras al-Din ម្នាក់ទៀតគឺ​លោក Abu-‘Abd al-Rahman al Makki»៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

បញ្ញវន្ត និង សហជីព គាំទ្រ​ភាព​សាមញ្ញ​របស់​សម្តេច​ធិបតី ចុះទៅ​មើល​ការរៀបចំ​រថយន្ត​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​នៅ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ ដោយ​ឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាល​រាជធានី​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ច​​ប្រជុំ​ពេញអង្គ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង AIMF​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

សេចក្តីជូនដំណឹងស្តីពីការអញ្ជើញ​ចូលរួមដេញថ្លៃចំនួន២គម្រោង

ព័ត៌មានជាតិ៥ ម៉ោង មុន

ស​.​វ​.​ស រៀបចំ​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ដែល​ទើប​ជ្រើសរើស​ថ្មីជាង៤០០នាក់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ីរ៉ង់ថា​ខ្លួន​មិនខ្លាច​សង្គ្រាម​ទេ​​ ខណៈ​យោធា​ជាន់ខ្ពស់បាត់បង់ជីវិត​​​នៅលីបង់​

Sokha Hotels

ព័ត៌មានពេញនិយម