ជីវិតកម្សាន្ដ
Lisa ឲ្យតម្រុយស្នេហាជាមួយ Frédéric ក្នុងបទចម្រៀងមិនទាន់ចេញផ្សាយ
អស់រយៈពេលជាងមួយឆ្នាំ ពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងរបស់ Lisa ជាមួយនាយកប្រតិបត្តិ TAG Heuer លោក Frédéric Arnault បានសាយភាយ ដោយគ្រាន់តែជំរុញឲ្យមានភស្តុតាងកាន់តែច្រើន និងការមើលឃើញពីអ្នកទាំងពីរជាមួយគ្នា។ Arnault ត្រូវបានគេប្រទះឃើញក្នុងការប្រគំតន្ត្រីរបស់ BLACKPINK ហើយគេដឹងថាអ្នកទាំងពីរជាមិត្តនឹងគ្នាយ៉ាងហោចណាស់នៅពេលនោះ។
យ៉ាងណាក្ដី ទំនាក់ទំនងស្នេហានេះមិនត្រូវបានភាគីណាមួយបញ្ជាក់ជាផ្លូវការឡើយ ដោយទុកឲ្យអ្នកគាំទ្រស្មានអំពីស្ថានភាពរបស់ពួកគេប៉ុណ្ណោះ។ ដោយឡែក កាលពីថ្ងៃទី ២៨ ខែកញ្ញា ពិធីបុណ្យ Global Citizen Festival បានប្រព្រឹត្តទៅដោយមានសិល្បករជាច្រើនចូលរួមសម្តែង រួមទាំង Lisa ផងដែរ។ ក្នុងអំឡុងពេលឈុតរបស់នាង Lisa បានសម្តែងបទចម្រៀងថ្មីដែលមិនទាន់ចេញផ្សាយមានចំណងជើងថា “Moonlit Floor”។
ទោះយ៉ាងណាក៏ដោយ ក្នុងពេលដែលអ្នកគាំទ្ររំភើបចិត្តពេលបានស្តាប់បទចម្រៀងថ្មីមួយទៀតរបស់ Lisa មនុស្សជាច្រើនហាក់ចាប់អាររម្មណ៍ថា ចម្រៀងដែលមិនបានចេញផ្សាយរបស់សមាជិកក្រុម BLACKPINK ហាក់បង្កប់ន័យសារភាពស្នេហាដោយរៀបរាប់ពីបុរសជនជាតិបារាំងភ្នែកពណ៌បៃតង។ឮ
អ្នកខ្លះបានចាត់ទុករឿងនេះជាការបញ្ជាក់ដោយប្រយោលនៃទំនាក់ទំនងរបស់នាងជាមួយ Arnault ដែលមានជនជាតិបារាំងមានភ្នែកពណ៌បៃតងនៅក្នុងរូបថតមួយចំនួនតាមរយៈបទមច្រៀង។ អ្នកគាំទ្រមិនត្រឹមតែបញ្ចេញប្រតិកម្មចំពោះបទចម្រៀងថ្មីនេះប៉ុណ្ណោះទេ ប៉ុន្តែការចោទប្រកាន់ថា ការចាប់ផ្ដើមពិបាកនៃទំនាក់ទំនងរបស់នាងជាមួយកូនសេដ្ធីបារាំង៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Suga ត្រូវពិន័យជាលុយសុទ្ធ ពីបទល្មើសបើកបរស្រវឹងលើកមុន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព្យុះចំនួន២ នឹងជះឥទ្ធិពលលើកម្ពុជាក្នុងពេលតែមួយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២តុលា
-
ចរាចរណ៍២២ ម៉ោង ago
ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុកបង្គោលភ្លើងរលំ ០២ ដើម
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan