ព័ត៌មានជាតិ
ជនជាតិភាគតិចពូនងប្រាប់ថា ទឹកឃ្មុំធម្មជាតិល្អបំផុតគឺអំឡុងខែកុម្ភៈ តម្លៃមួយលីត្រហក់ដល់ ៨ ម៉ឺនរៀល
ជនជាតិភាគតិចពូនងនៅសហគមន៍ភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីមានទម្លាប់ចុះរកទឹកឃ្មុំតាមរដូវកាល សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃរួមទាំងប្រើជាឱសថព្យាបាលជំងឺមួយចំនួន។
ក្នុងដំណើរចុះទៅទស្សនកិច្ចនៅតំបន់ការពារធម្មជាតិកែវសីមា ក្នុងខេត្តមណ្ឌលគិរីកាលពីពេលថ្មីៗនេះ អ្នកស្រី សម សាមៀន ជនជាតិភាគតិចពូនងនៅភូមិពូព្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យបានប្រាប់បទពិសោធន៍នៃការរកទឹកឃ្មុំតាមព្រៃធម្មជាតិក្នុងខេត្តមណ្ឌលគិរី។
ស្រ្តីជនជាតិភាគតិចរូបនេះរៀបរាប់ឲ្យដឹងថា ទឹកឃ្មុំធម្មជាតិអាចរកបានតាមរដូវកាលប៉ុណ្ណោះ ប៉ុន្តែទឹកឃ្មុំដែលមានគុណភាពល្អលេខ១ គឺអំឡុងខែកុម្ភៈ ឬអាចនិយាយថាជារដូវកាលទឹកឃ្មុំល្អបំផុតហើយលក់ក៏បានថ្លៃខ្ពស់។
ខណៈទឹកឃ្មុំធម្មជាតិកាន់តែកម្រ និងមានតម្លៃថ្លៃ នៅពេលសាកសួរបន្ថែមតើការមើលទឹកឃ្មុំសុទ្ធឬមិនសុទ្ធមានវិធីបែបណា ស្រ្តីជនជាតិភាគតិចពូនងរូបនេះហាក់មានភាពស្ទាក់ស្ទើរបន្តិចក្នុងការបញ្ជាក់ឲ្យច្បាស់។ យ៉ាងណាស្រ្តីជនជាតិដើមពូនងរូបនេះ បានលើកយកជំនឿគឺការប្រកាន់ភ្ជាប់ភាពស្មោះត្រង់។ អ្នកស្រី សម សាមៀន ឲ្យដឹងថា ជនជាតិដើមភាគតិចមានជំនឿមិនអាចយកទឹកឃ្មុំលាយឬបន្លំយកមកលក់ នាំឲ្យប៉ះពាល់សុខភាពអ្នកដទៃនោះទេ ខណៈទឹកឃ្មុំធម្មជាតិត្រូវបានប្រើសម្រាប់ជាឱសថព្យាបាលជំងឺមួយចំនួនយ៉ាងស័កសិទ្ធិដូចជាផ្តាសាយ ឈឺពោះជាដើម៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព្យុះចំនួន២ នឹងជះឥទ្ធិពលលើកម្ពុជាក្នុងពេលតែមួយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២តុលា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ភ្នំមួយទៀតនៅវៀតណាម ប្រេះប្រវែង១០០ម៉ែត្រ បង្កការភ័យខ្លាច
-
ចរាចរណ៍២ ថ្ងៃ ago
ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុកបង្គោលភ្លើងរលំ ០២ ដើម
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍៣ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង