ព័ត៌មានអន្ដរជាតិ
មហាសេដ្ឋីឌូបៃចាយលុយ ៥០ លានដុល្លារទិញកោះដាច់តែឯង កុំឲ្យគេមើលប្រពន្ធស្លៀកប៊ីគីនី
រឿងរ៉ាវជីវិតដ៏ប្រណិតរបស់ភរិយាជនជាតិឌូបៃ បានបង្កឲ្យមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀតលើបណ្តាញសង្គម។ លើកនេះប្តីអ្នកមានមិនស្ទាក់ស្ទើរចំណាយលុយ៥០លានដុល្លារ ទិញកោះឯកជនឲ្យភរិយាជាទីស្រលាញ់បានបង្ហាញកាយដើរលើឆ្នេរនោះតែម្នាក់ឯងទេ។
កាលពីពេលថ្មីៗនេះ Soudi Al Nadak អាយុ ២៦ឆ្នាំ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម នៅពេលចែករំលែកវីដេអូអំពីកោះដែលស្វាមីរបស់នាងបានទិញជាអំណោយ។ នៅលើទំព័រ Instagram ផ្ទាល់ខ្លួន ដែលមានអ្នកតាមដាន ៣៣៦,០០០នាក់ នាងបានសរសេរថា «នៅពេលដែលអ្នកចង់ស្លៀកឈុតប៊ីគីនី ហើយប្តីមហាសេដ្ឋីរបស់អ្នកទិញកោះមួយឲ្យអ្នក»។
Soudi Al Nadak ជាជនជាតិអង់គ្លេស ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងទីក្រុងឌូបៃជាមួយស្វាមីអ្នកជំនួញ Jamal Al Nadak។ គូស្នេហ៍មួយគូនេះបានជួបគ្នាពេលពួកគេនៅជានិស្សិត ហើយបានរៀបការនៅឆ្នាំ២០២១ ។
យ៉ាងណា ចាប់តាំងពីរៀបការមក Soudi Al Nadak ត្រូវបានគេស្គាល់ថា មានជីវិតដ៏ប្រណិត និងឡូយឆាយជាមួយស្វាមីមហាសេដ្ឋីរបស់នាង។ នៅលើទំព័រ Instagram ផ្ទាល់ខ្លួនរ Soudi Al Nadak តែងតែបង្ហោះវីដេអូដែលមានចំណងជើងថា «តើប្តីមហាសេដ្ឋីរបស់ខ្ញុំចំណាយលើខ្ញុំប៉ុន្មានសប្តាហ៍នេះ»”? ដើម្បីកត់ត្រាអំណោយថ្លៃៗដែលនាងបានទទួលពីប្តី។ វីដេអូនីមួយៗមានអ្នកមើលច្រើនលើសលប់ជាមួយនឹងចំនួនដ៏ច្រើនចាប់ពី ៥០,០០០ដុល្លារ ដល់ ១លានដុល្លារ។
ចែករំលែកអំពីហេតុផលនៃការទិញកោះនេះ Soudi Al Nadak បាននិយាយថា នាងនិងស្វាមីមានគម្រោងវិនិយោគអស់រយៈពេលជាយូរមកហើយ។ យ៉ាងណាមិញ មូលហេតុចម្បងដែលធ្វើឲ្យស្វាមីសម្រេចចិត្តចំណាយលុយច្រើន ដោយសារតែចង់ឲ្យនាងមានសេរីភាព និងស្រួលស្លៀកប៊ីគីនី ដោយមិនខ្វល់ពីភ្នែកអ្នកដទៃ។ Soudi Al Nadak ចែករំលែកជាមួយកាសែត Hindustan Times ថា «វាជាអ្វីមួយដែលយើងកំពុងស្វែងរកការវិនិយោគមួយរយៈ ហើយប្តីរបស់ខ្ញុំចង់ឲ្យខ្ញុំមានអារម្មណ៍ថា មានសុវត្ថិភាពនៅលើឆ្នេរ នោះហើយជាមូលហេតុដែលគាត់បានទិញកោះមួយ »។
Soudi Al Nadak ក៏បានបង្ហាញផងដែរថា កោះនេះមានតម្លៃ ៥០លានដុល្លារអាមេរិក និងមានទីតាំងនៅអាស៊ី។ ទោះជាយ៉ាងណា សម្រាប់ហេតុផលផ្ទាល់ខ្លួន អ្នកមានឥទ្ធិពលរូបនេះបដិសេធមិនបង្ហាញពីទីតាំងពិតប្រាកដរបស់នាងឡើយ។ នៅខាងក្រោមការបង្ហោះនេះ មានមតិជាច្រើនបានសម្តែងមន្ទិលចំពោះអ្វីដែឡនាងបានបង្ហាញភ្នែកសាធារណៈ។ ក្រៅពីនេះក៏មានមតិជាច្រើនរិះគន់នាងថាបានបង្អួតទ្រព្យសម្បត្តិរបស់ខ្លួនហួសប្រមាណហើយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ជារឿងកម្របំផុត ស្រ្តីចិនម្នាក់មានស្បូនពីរ សម្រាលបានកូនភ្លោះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព្យុះចំនួន២ នឹងជះឥទ្ធិពលលើកម្ពុជាក្នុងពេលតែមួយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២តុលា
-
ចរាចរណ៍២៣ ម៉ោង ago
ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុកបង្គោលភ្លើងរលំ ០២ ដើម
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan