Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់ ប្រកាស​អាសន្ន ក្រោយ​ចិន​បាញ់​សាកល្បង​មីស៊ីល

បានផុស

នៅ

តៃវ៉ាន់​ បាន​ប្រកាស​កាលពី​ថ្ងៃអាទិត្យ​ថា ខ្លួន​ស្ថិតក្នុង​ការប្រុងប្រយ័ត្ន​ខ្ពស់​ បន្ទាប់ពី​អង្កេត​ឃើញ​ការបាញ់​មី​ស៊ី​ល​​ជា​ច្រើន​​​បន្ត​​កន្ទុយ​គ្នា​នៅក្នុង​ប្រទេស​ចិន ប៉ុន្មាន​ថ្ងៃ​​ក្រោយ​​ក្រុង​ប៉េកាំង​​បានប្រកាស​​អំពី​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​អន្តរទ្វីប​ដោយ​ជោគជ័យ​។

(រូបភាព៖ Xinhua)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការពារជាតិ​តៃវ៉ាន់ បាន​ប្រាប់​ថា ការ​បាញ់​​មីស៊ីល​នេះ ធ្វើ​ឡើង​ដោយកងកម្លាំងរ៉ុកកែត និងកងទ័ពរបស់ចិននៅក្នុង​តំបន់ Inner Mongolia, តំបន់ Xinjiang, ខេត្ត Gansu និង​ខេត្ត Qinghai ចាប់តាំង​ពី​ម៉ោង​៦និង​៥០​នាទី​ព្រឹក​ថ្ងៃ​សៅរ៍​មក​ម៉្លេះ។

សេចក្តីថ្លែងការណ៍​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់ បាន​រៀបរាប់​ថា៖ «យោធាបានត្រួតពិនិត្យជាបន្តបន្ទាប់នូវការវិវត្តដែលពាក់ព័ន្ធ ហើយកងកម្លាំងការពារដែនអាកាសរក្សាការប្រុងប្រយ័ត្នខ្ពស់ និងពង្រឹងការប្រុងប្រយ័ត្នរបស់ពួកគេ​ជា​និច្ច។ សន្តិសុខ និង​ភាព​រីក​ចម្រើន​នៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺទាក់ទងទៅនឹងការអភិវឌ្ឍសកល។ សកម្មភាពគំរាម​កំហែង និងបង្កហេតុណាមួយ នឹងធ្វើឲ្យ​ខូចដល់ស្ថិរភាពក្នុងតំបន់យ៉ាងធ្ងន់ធ្ងរ»។

ទីក្រុងប៉េកាំងបានអះអាង​ថា​តៃវ៉ាន់​ជាផ្នែក​មួយ​នៃទឹកដីរបស់ខ្លួន ហើយបានបង្កើនសម្ពាធផ្នែកយោធា និងនយោបាយលើកោះនេះក្នុងរយៈពេលប៉ុន្មានឆ្នាំចុង​ក្រោយ។

ការបាញ់កាលពីថ្ងៃអាទិត្យ បានកើតឡើងបន្ទាប់ពីប្រទេសចិនបាននិយាយថា ខ្លួនបានបាញ់សាកល្បងមីស៊ីលអន្តរទ្វីប​ដោយ​ជោគជ័យ​កាលពីថ្ងៃពុធ ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែល​ជា​​សមយុទ្ធលើកដំបូងក្នុងរយៈពេលជាច្រើនទសវត្សរ៍។

ការបាញ់មីស៊ីល​នេះ បានបង្កឲ្យមានការតវ៉ាពីបណ្តាប្រទេសក្នុងតំបន់ ដោយតៃវ៉ាន់បានថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពនេះ និងជំរុញឲ្យទីក្រុងប៉េកាំង «អនុវត្តការអត់ធ្មត់ និងបញ្ឈប់សមយុទ្ធយោធាយ៉ាង​​ព្រហើន​របស់ខ្លួនដែលបង្កឲ្យមានភាពតានតឹងក្នុងតំបន់»៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម