Connect with us

ព័ត៌មានអន្ដរជាតិ

បុរសកូរ៉េខាងជើង​ម្នាក់ត្រូវប៉ូលិស​វាយដំដល់ស្លាប់ដោយ​គ្រាន់តែ «រើសស្នៀត​ពោត​»

បានផុស

នៅ

បុរសម្នាក់នៅក្នុងស្រុក Musan ប្រទេសកូរ៉េខាងជើង បានស្លាប់ដោយសាប៉ូលិសវាយដំ បន្ទាប់ពីប្រមូលពោតដែល​សល់​ពីចម្ការដែលទើបនឹងប្រមូលផលថ្មីៗនេះ បង្កឱ្យមានការខឹងសម្បារពីប្រជាជនក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយរបស់ការសែត​ The Daily NK នៅថ្ងៃទី៣០​ខែកញ្ញានេះ។

(រូបភាព៖ NK)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពនៅក្នុងខេត្ត North Hamgyong បានប្រាប់កាសែត The Daily NK​ កន្លង​មក​ថា​ ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រហែល៨យប់កាលពីទី១៥ខែកញ្ញា។ បុរស​នោះ​មាន​អាយុ​៤០​ឆ្នាំ ជា​កម្មករ​នៅ​អណ្តូងរ៉ែ Musan។ ដោយសារតែគាត់មានសមាជិកគ្រួសារ៥នាក់ក្នុងបន្ទុក ហើយ​គាត់ក៏មិនបានទទួលអាហារទៀងទាត់ពីកន្លែងធ្វើការ ហើយ​ប្រពន្ធរបស់គាត់ក៏មិនមានប្រាក់ចំណូលគ្រប់គ្រាន់ពីការលក់បន្លែដើម្បីផ្គត់ផ្គង់គ្រួសារផងនោះ បានជុំរុញឲ្យពេល​ណា​​បុរស​​នោះ​មាន​ថ្ងៃ​ឈប់​សម្រាក គាត់​នឹង​ឡើង​លើ​ភ្នំ​ដើម្បី​ប្រមូល​អុស​លក់​ដើម្បី​រក​ចំណូល​បន្ថែម​បន្តិច​បន្តួច។

ដោយ​សារ​តែ​ភ្នំ​ដែល​នៅ​ក្បែរ​នោះ​គ្មាន​ដើមឈើ បុរស​នោះ​បាន​រើស​អុស​នៅ​លើ​ភ្នំ​មួយ​ដែល​មាន​ចម្ងាយ​ឆ្ងាយ​ពី​ផ្ទះ​របស់​គាត់។ នៅតាមផ្លូវចុះពីលើភ្នំ គាត់ដើរកាត់ចំការពោតដែលប្រមូលផល ពេលគាត់ឃើញស្នៀតពោតនៅលើដី គាត់ក៏​ចាប់​ផ្តើម​រើស​ពោត។ មិនយូរប៉ុន្មាន បុរសនោះត្រូវបានប៉ូលិសមួយក្រុមប្រទះឃើញ ដែលបញ្ជាឱ្យគាត់ចេញពីចំការពោតដោយសារគាត់​មិន​អើពើ ហើយ​បន្ត​រើស​ពោត ម្នាក់​ក្នុង​ចំណោមប៉ូលិសបាន​វាយ​គាត់​រហូត​ដល់​ស្លាប់។

យោងតាមគណៈកម្មាធិការបក្សរបស់ស្រុក Musan បានបញ្ជាឱ្យប៉ុស្តិ៍ប៉ូលិសនៅជុំវិញកសិដ្ឋានបញ្ជូនក្រុមទៅល្បាតក្នុងតំបន់។ គោល​ដៅ​គឺ​ដើម្បី​ធានា​ថា​ដំណាំ​ដែល​ប្រមូល​ផល​នៅ​ដើម​ខែ​ត្រូវ​បាន​រក្សា​ទុក​និង​គ្រប់​គ្រង​បាន​ត្រឹម​ត្រូវ​ ហើយ​មិន​មាន​គ្រាប់​ធញ្ញជាតិ​ត្រូវ​បាន​ខ្ជះខ្ជាយ​ឡើយ។ ប៉ូលិស​បាន​រៀបចំ​ក្រុម​បុរស​ធាត់​ពីរ​ឬ​បី​នាក់​ទៅ​ល្បាត​នៅ​កសិដ្ឋាន ឃ្លាំង និង​កន្លែង​បោក​ស្រូវ​ជុំវិញ​។

នៅ​ថ្ងៃ​កើតហេតុ ប៉ូលិស​ដែល​ដើរ​ល្បាត​ក្នុង​ចម្ការ​ពោត​ឃើញ​បាច់​ឈើ​ដែល​បុរស​នោះ​ទុក​ចោល​តាម​ផ្លូវ ។ ដោយគិតថាប្រហែលជាមានចោរនៅក្បែរនោះ ប៉ូលិសទំនងជាបានស្រែកជាច្រើនដងឱ្យបុរសនោះចេញពីចម្ការពោត​ ខណៈដែលបុរស​នោះ​មើល​ឃើញប៉ូលិស​ល្បាត​តែ​មិន​ឈប់​នៅតែបន្តរើសស្នៀតពោត ដែល​បាន​ធ្វើ​ឲ្យ​ប៉ូលិស​ម្នាក់​ដែល​ជា​អតីត​ទាហាន​បាន​ចោទ​ប្រកាន់​បុរស​នោះ និង​វាយ​គាត់​យ៉ាង​សាហាវ។ ប្រភព​ដដែល​បាន​បន្ត​ថា បុរស​រូប​នេះ​ត្រូវ​បាន​ដួល​បោក​ក្បាល​នឹង​ដី​គ្មាន​ឱកាស​ទប់ទល់ និង​ស្លាប់​ភ្លាម​ៗ។

(រូបភាព៖ NK)

ដោយសារតែហេតុការណ៍នេះ មានសាក្សីជាច្រើននាក់ហើយពាក្យសម្ដីបានរីករាលដាលយ៉ាងលឿនពេញសហគមន៍ថា បុរសម្នាក់ត្រូវបានវាយរហូតដល់ស្លាប់ ដោយសាររើសស្នៀតពោត ខណៈដែលការ​រើស​ស្នៀត​ពោត​មិន​មែន​ជា​រឿង​ធំ​ដុំ​ទេ។

តាមពិតទៅ វាជារឿងធម្មតាទេដែលឃើញមនុស្សមួយក្រុមទៅចម្ការពោតបន្ទាប់ពីច្រូតកាត់ដើម្បីរើសស្នៀតពោតដែលនៅសេសសល់ ប៉ុន្តែសព្វថ្ងៃនេះ សូម្បីតែចូលទៅវាលស្រែក្រោយច្រូតកាត់ក៏ត្រូវបានចាត់ទុកថារំលោភបំពាន និងត្រូវផ្តន្ទាទោសដោយការបង្ខំឱ្យធ្វើពលកម្ម ហើយការរើសស្នៀតពោតដែលនៅសល់គឺត្រូវចាត់ទុកថាជាទោសធ្ងន់ធ្ងរ។

អ្នកស្រុក Musan បានសម្តែងការខកចិត្តចំពោះការហាមប្រាមរបស់រដ្ឋាភិបាលក្នុងការប្រមូលពោតដែលសេសសល់ ដោយបានបរិហារថាជាការខ្ជះខ្ជាយ និងជារោគសញ្ញានៃកង្វះអាហារដែលបន្សល់ទុកឲ្យមនុស្សជាច្រើនជួបការលំបាកក្នុងការចិញ្ចឹមគ្រួសាររបស់ពួកគេ។ ទោះយ៉ាងណា អតីតទាហានដែលវាយបុរសនោះរហូតដល់ស្លាប់ដោយសារយកពោតនោះ បច្ចុប្បន្នកំពុងត្រូវបានសួរនាំដោយប៉ូលិសស្រុក Musan៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

បុរសកូរ៉េខាងជើង​ម្នាក់ត្រូវប៉ូលិស​វាយដំដល់ស្លាប់ដោយ​គ្រាន់តែ «រើសស្នៀត​ពោត​»

ព័ត៌មានអន្ដរជាតិ៤៤ នាទី មុន

ភ្លើង​ឆេះ​ព្រៃ​ដ៏សាហាវ​កំពុង​​បំផ្លាញ​ជីវៈចម្រុះ​នៅ​ជិត​​ឆ្នេរ​​នៅ​​ភាគ​ខាង​ត្បូង​ក្រិក

ព័ត៌មានអន្ដរជាតិ៥៤ នាទី មុន

ប៉ូលិសតាមប្រមាញ់ជនដៃដល់បាញ់សម្លាប់មនុស្ស ១៨នាក់នៅអាហ្វ្រិកខាងត្បូង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជន​ចំណាក​ស្រុកប្រមាណ​៤៨នាក់បាត់ខ្លួន​​​ព្រោះ​លិចទូក​​​​ក្នុងដំណើរ​ពី​អាហ្វ្រិក​ទៅ​អឺរ៉ុប​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កូឡុំប៊ី​ជួប​គ្រោះ​ថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រយោធា​ជាថ្មី​​សម្លាប់​យោធា​៨នាក់

Sokha Hotels

ព័ត៌មានពេញនិយម