Connect with us

ព័ត៌មានជាតិ

ស​.​វ​.​ស រៀបចំ​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ដែល​ទើប​ជ្រើសរើស​ថ្មីជាង៤០០នាក់

បានផុស

នៅ

សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាលដែលហៅកាត់ថា ​”​ស​.​វ​.​ស​” ​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២៤ បាន​រៀប​ចំ​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​សមាជិកា​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្ដម ហ៊ុន ម៉ា​នី ដែល​ទើប​ជ្រើសរើស​ថ្មី ប្រចាំ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ដោយមាន​ការចូលរួម​ពី​សំណាក់​ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក និង​និស្សិត​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ជិត​៤០០​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​នេះ​បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក លេង ផា​លី សមាជិក​គណៈ​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ទទួលបន្ទុក​ប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី ប្រធានកិត្តិយស​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី​។

លោក​សាស្ត្រាចារ្យ សា​ផុន វឌ្ឍនៈ ទីប្រឹក្សា​ក្រសួងសុខាភិបាល ជា​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល មានប្រសាសន៍ថា ​នេះ​គឺជា​ពិធី​លើក​ទី​៥ របស់​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ជិត​៤០០​នាក់​របស់ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រចាំ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ហើយ​គិត​មកដល់​ខែកញ្ញា ឆ្នាំ​២០២៤ នេះ ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី ប្រចាំ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល បាន​ចូលរួម​ចំណែក​ផ្តល់​សេវា​អប់រំ ថែទាំ ព្យាបាល​សុខភាព​ជូន​ប្រជាពលរដ្ឋ​ដោយ​មិន​គិត​កម្រៃ​បាន​ចំនួន​១៦​លើក ដោយមាន​ប្រជាពលរដ្ឋ​មក​ទទួល​សេវា​សរុប​ចំនួន​១៣៣,៦៥៥ នាក់ (​ស្ត្រី​ចំនួន​៨៦,១០០ នាក់​) ។

លោក លេង ផា​លី បាន​ថ្លែងថា​ក្នុងនាម​ជា​នីតិបុគ្គល​នៃ​ក្រុមគ្រួសារ ស​.​ស​.​យ​.​ក​. ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី បាន​ចូលរួមចំណែក​ក្នុង​ចលនា​រួម​របស់​សង្គមជាតិ ដោយ​រួបរួម​ជាមួយ​សកម្មភាព​សង្គម​របស់ ស​.​ស​.​យ​.​ក​. បន្ថែមទៀត​។ តាមរយៈ​ការ​លះបង់​នេះ បាន​សរ​បញ្ជាក់​ពី​ស្មារតី ២​ធ្នូ ដោយ​សមាជិក សមាជិកា ស​.​ស​.​យ​.​ក​. សមាជិក សមាជិកា ក្រុមការងារ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម​ហ៊ុន ម៉ា​នី មកពី​ប្រភព មាន​តួនាទី និង​មុខងារ​ផ្សេងៗ មក​រួមគ្នា ដាក់​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដោយឡែក មក​ធ្វើ​ការងារ​ជា​ក្រុម ដើម្បី​សម្រេច​គោលដៅ​រួមមួយ​សម្រាប់​ប្រទេសជាតិ និង​ផ្តល់​ជា​គំរូ​ដល់​សង្គមជាតិ​។

គួរ​ជម្រាប​ថា មន្ត្រី បុគ្គលិក និស្សិត​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល សរុប​ចំនួន ២,៣៤៨ នាក់ (​ស្ត្រី​ចំនួន​១៥៥៩ នាក់​) ដែល​ក្នុង​នោះ​សមាជិក​ជា​មន្ត្រីរាជការ បុគ្គលិក ចំនួន ៨២ នាក់ (​ស្ត្រី​ចំនួន​៣៤ នាក់​) និង និស្សិត​ចំនួន ២,២៦៦ នាក់ (​ស្ត្រី​ចំនួន​១៥២៥ នាក់​) បាន​ចូលរួម​ដោយ​ស្ម័គ្រ​ចិត្តជា​សមាជិក ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី​៕

​អត្ថបទ ​៖ ​សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ នាទីutes មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម