Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ច​​ប្រជុំ​ពេញអង្គ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង AIMF​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង

បានផុស

នៅ

​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​និង​ជា​អនុប្រធាន​អចិ​ន្ត្រៃ​យ៏​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​(AIMF) បាន​ដឹកនាំ​គណៈប្រតិភូ​សាលា​រាជធានី​ភ្នំពេញ​ចាកចេញ​ពី​រាជធានី​ភ្នំពេញ​នា​ល្ងាច​ថ្ងៃទី​៣០​កញ្ញា ឆ្នាំ​២០២៤ ដើម្បី​ចូលរួម​កិច្ចប្រជុំពេញអង្គ​នៃ​សមាជិក​ការិយាល័យ​អចិ​ន្ត្រៃ​យ៏​លើក​ទី​១០២​នៃ​សមាគម​អន្តរជាតិ​អភិបាលក្រុង ប្រើប្រាស់​ភាសា​បារាំង​(AIMF) នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នឹង​អញ្ជើញ ចូលរួម​កិច្ចប្រជុំ​ការិយាល័យ​អចិ​ន្ត្រៃ​យ៏​លើក​ទី​១០២​របស់​(AIMF)​ក្រោម​មតិ​ស្វាគមន៍​របស់លោក​ស្រី Anne HIDALGO អភិបាលក្រុង​ប៉ារីស​និង​ជា​ប្រធាន​សមាគម​AIMF ហើយ​នៅ​ថ្ងៃទី​៤​ខែតុលា លោក​អភិបាល​រាជធានី​ភ្នំពេញ​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី នៅ​ទីក្រុង​Villers.Cotterets ។

ក្នុង​កម្មវិធី​នោះ ក៏​មាន​សន្ទរកថា​ស្វា​គម​ន៏​ដោយ​ប្រធានាធិបតី​សាធារណៈរដ្ឋ​បារាំង​,​ប្រធានាធិបតី​សាធារណរដ្ឋ​ទុយ​នេ​ស៊ី និង​អគ្គលេខាធិការ​ហ្វ្រ​ង់​កូ​ហ្វូ​នី ផងដែរ​។ នា​ឧិ​កាស​នោះ ក៏មាន​រៀបចំ​ពិធី​ប្រគល់​សិទ្ធ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​ពី​សាធារណរដ្ឋ​ទុយ​នេ​ស៊ី ទៅ​សាធារណៈរដ្ឋ​បារាំង​។​កម្មវិធី​បន្ត​គឺ និយាយ​ពី​បញ្ហា​ប្រឈម​នៃ​ប្រជាពលរដ្ឋ​ហ្វ្រ​ង់​កូ​ហ្វូ​នី​ទៅកាន់​យុគ្គសម័យ​បច្ចេកវិទ្យា​,​ព័ត៌មាន​ពិត​, ព័ត៌មាន​មិន​ពិត​,​ការសម្របសម្រួល​,​ពហុ​ភាសា និង​បញ្ញា​សិប្បនិម្មិត​ផងដែរ៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ វិនាទី មុន

អភិបាល​រាជធានី​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ច​​ប្រជុំ​ពេញអង្គ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង AIMF​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង

សេចក្ដីជូនដំណឹង១២ នាទី មុន

សេចក្តីជូនដំណឹងស្តីពីការអញ្ជើញ​ចូលរួមដេញថ្លៃចំនួន២គម្រោង

ព័ត៌មានជាតិ២៦ នាទី មុន

ស​.​វ​.​ស រៀបចំ​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ដែល​ទើប​ជ្រើសរើស​ថ្មីជាង៤០០នាក់

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

អ៊ីរ៉ង់ថា​ខ្លួន​មិនខ្លាច​សង្គ្រាម​ទេ​​ ខណៈ​យោធា​ជាន់ខ្ពស់បាត់បង់ជីវិត​​​នៅលីបង់​

ព័ត៌មានអន្ដរជាតិ៣៦ នាទី មុន

បុរសកូរ៉េខាងជើង​ម្នាក់ត្រូវប៉ូលិស​វាយដំដល់ស្លាប់ដោយ​គ្រាន់តែ «រើសស្នៀត​ពោត​»

Sokha Hotels

ព័ត៌មានពេញនិយម