Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ប្រកាសដោះលែង​អ្នកទោស​ជិត ៣៨០០​នាក់

បានផុស

នៅ

រដ្ឋាភិបាលវៀតណាម បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​៣០​ខែ​កញ្ញា​ថា អ្នកទោសជិត ៣៨០០​នាក់ រួម​ទាំង​អ្នក​ទោស​បរទេស​ផង​ដែរ នឹង​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​មុន​កាល​កំណត់​ទោស នៅ​ថ្ងៃ​​អង្គារ​ទី​១​ខែ​តុលា។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារព័ត៌មាន AFP។

(រូបភាព៖ Saigoneer)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ទោស​ចំនួន ៣ ៧៦៥​នាក់ នឹងត្រូវបានដោះលែង រួមទាំងជនបរទេសប្រហែល ​២០​នាក់មកពីប្រទេសកម្ពុជា ចិន អ៊ីស្លង់ ឥណ្ឌា ឡាវ អាហ្វ្រិកខាងត្បូង និងសហរដ្ឋអាមេរិក។ កាលពីខែសីហា អាជ្ញាធ​រ​ ធ្លាប់​បាន​ប្រកាស​ថា ជនបរទេសប្រហែល ៦៤៣​នាក់កំពុងជាប់ពន្ធនាគារនៅក្នុងប្រទេសវៀតណាម។

យ៉ាង​ណា​មិញ អ្នកដែលត្រូវបានកាត់ទោសពីបទ «ប៉ុនប៉ងផ្តួលរំលំ» រដ្ឋាភិបាលកុម្មុយនិស្ត ឬ «អំពើភេរវកម្ម» មិនមានសិទ្ធិទទួលបានការដោះលែងនោះទេ។

សូម​បញ្ជាក់​ថា ប្រទេសវៀតណាម បានប្រកាសការលើកលែងទោសពិសេសចំនួន៩​លើក​ ចាប់តាំងពីឆ្នាំ២០០៩ ដោយបានដោះលែងអ្នកទោសជាង ៩២ ០០០នាក់ ប៉ុន្តែ​ជា​រឿយៗ​​មិន​មាន​ការ​លើកលែង​ទោស​សម្រាប់​សកម្មជននយោបាយ​ឡើយ។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ បាន​និយាយ​ថា នៅ​វៀតណាម មាន​អ្នក​ទោស​នយោបាយ​ជាង ១៦០​នាក់ដែល​កំពុង​ជាប់ឃុំ​ខ្លួន​៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

វៀតណាម ប្រកាសដោះលែង​អ្នកទោស​ជិត ៣៨០០​នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ពូទីន បញ្ជា​កេណ្ឌ​ទាហាន​ឲ្យ​បាន​ជាង​១៣​ម៉ឺន​នាក់​ថែម​ទៀត

ព័ត៌មានជាតិ១៥ ម៉ោង មុន

បញ្ញវន្ត និង សហជីព គាំទ្រ​ភាព​សាមញ្ញ​របស់​សម្តេច​ធិបតី ចុះទៅ​មើល​ការរៀបចំ​រថយន្ត​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​នៅ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ ដោយ​ឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាល​រាជធានី​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ច​​ប្រជុំ​ពេញអង្គ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង AIMF​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង

សេចក្ដីជូនដំណឹង១៥ ម៉ោង មុន

សេចក្តីជូនដំណឹងស្តីពីការអញ្ជើញ​ចូលរួមដេញថ្លៃចំនួន២គម្រោង

Sokha Hotels

ព័ត៌មានពេញនិយម