ជីវិតកម្សាន្ដ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរ កុយ អេណា MGC លំដាប់រងទី១ ក្រោយបញ្ចេញរូបភាព ព្រះម៉ែធម្មជាតិ
ក្រោយបង្ហោះរូបភាព “ព្រះម៉ែធម្មជាតិ” លើបណ្ដាញសង្គមហ្វេសប៊ុក កុយ អេណា អតីត Miss Grand Cambodia 2023 លំដាប់រងទី១ ត្រូវបានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរ និងអរគុណសម្រាប់ការខិតខំប្រឹងប្រែងលើកស្ទួយឲ្យប្រជាជនខិតខំថែរក្សា និងជួយការពារធម្មជាតិឲ្យបានច្រើន។
នេះបើតាមផេកផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដី្រកម្ពុជា បានលើកឡើងថា “សូមអរគុណប្អូនៗ ដែលបានខិតខំរៀបចំផលិតនូវទស្សនីយភាពទាំងនេះទ្បើង ក្នុងគោលបំណងដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋក្នុងការចូលរួមការពារធនធានធម្មជាតិ។ យើងរួមគ្នាការពារធនធានធម្មជាតិ ដើម្បីអនាគតកូនចៅជំនាន់ក្រោយរបស់យើង។”
ភ្លាមៗអតីតបវរកញ្ញារូបនេះ ក៏បានឆ្លើយតបទៅវិញថា “នាងខ្ញុំសូមអរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលពេញចិត្តនិងគាំទ្រក្រុមនាងខ្ញុំ ក្នុងការផលិតនៅ concept មួយនេះឡើង។ នាងខ្ញុំពិតជារំភើបហើយនិងសប្បាយចិត្តជាខ្លាំងក្រៃលែង ដោយការខិតខំប្រឹងប្រែងរបស់ក្រុមកាងារ បានក្តីស្ងោចសរសើរពីសម្ដេច”។ លើសពីនោះ ក្នុងការបំផុសគំនិតរូបភាព “ព្រះម៉ែធម្មជាតិ” បែបនេះ គឺមានការជ្រោមជ្រែងពីលោក តាន់ គីមសួរ ដែលគ្រប់គ្នាស្គាល់ថាជាអ្នកថែរក្សា និងអភិរក្ស ការពារព្រៃឈើផងដែរ។
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព្យុះចំនួន២ នឹងជះឥទ្ធិពលលើកម្ពុជាក្នុងពេលតែមួយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២តុលា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ភ្នំមួយទៀតនៅវៀតណាម ប្រេះប្រវែង១០០ម៉ែត្រ បង្កការភ័យខ្លាច
-
ចរាចរណ៍២ ថ្ងៃ ago
ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុកបង្គោលភ្លើងរលំ ០២ ដើម
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍៣ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង