Connect with us

ព័ត៌មានអន្ដរជាតិ

លោក Ishiba ក្លាយ​ជានាយករដ្ឋមន្ត្រី​ផ្លូវការ​របស់​ជប៉ុន

បានផុស

នៅ

លោក Shigeru Ishiba ត្រូវបានសភាប្រកាសថាជានាយករដ្ឋមន្ត្រី​ថ្មី​​ផ្លូវការ​របស់ប្រទេសជប៉ុន នៅថ្ងៃអង្គារនេះ បន្ទាប់​ពី​លោក​បាន​យក​ឈ្នះ​ការ​បោះឆ្នោត​ក្លាយ​ជា​​ប្រធាន​​​គណបក្ស​ប្រជាធិបតេយ្យសេរី​ (LDP) ​កាល​ពី​ថ្ងៃ​សុក្រ​​សប្ដាហ៍​មុន។

លោក Shigeru Ishiba (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អតីតរដ្ឋមន្ត្រីការពារជាតិអាយុ ៦៧ឆ្នាំរូបនេះ បាន​ឡើង​កាន់​​អំណាច​​បន្ត​ពី​លោក Fumio Kishida ដែល​​ប្រកាសពី​ការ​លាលែង​ពី​តំណែង​​កាល​ពី​​ខែសីហា​កន្លង​ទៅ។ ការ​សម្រេច​ចិត្ត​លាលែង​ពី​តំណែង​របស់​លោក Kishida ធ្វើ​ឡើង​បន្ទាប់​ពី​​បែកធ្លាយ​រឿង​អាស្រូវ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​នៅ​ក្នុង​គណបក្ស LDP ទាក់ទិន​នឹង​ការ​កឹបកេង​​លុយ​ដែល​រៃអង្គាស​បាន​​​របស់​បក្ស ហើយ​ឈាន​ដល់​ការ​ចាប់​ខ្លួន​មន្ត្រី​​ជាប់​ពាក់ព័ន្ធ​ប៉ុន្មាន​នាក់ កាល​ពី​ខែ​មករា។

លោក Ishiba នឹងប្រកាស​ពី​គណៈរដ្ឋមន្ត្រីថ្មីរបស់​លោក​នៅ​រសៀល​ថ្ងៃអង្គារ​។

គួរ​បញ្ជាក់​ថា នាយករដ្ឋមន្ត្រី​ថ្មី​​រូប​នេះ ​កាល​ពី​ថ្ងៃ​ចន្ទ​​បាន​កំណត់​យក​ថ្ងៃ​ទី​២៧​ខែ​តុលា​ខាង​មុខ​សម្រាប់​ការ​រៀបចំ​ការ​បោះឆ្នោត​​សភា​​នៅ​​ប្រទេស​ជប៉ុន។ លោក Ishiba ថា៖ «ខ្ញុំជឿថាវាមានសារៈសំខាន់ដើម្បីឲ្យរដ្ឋបាលថ្មីទទួលបានការវិនិច្ឆ័យរបស់សាធារណជនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។

លោក Ishiba នឹងត្រូវបង្រួបបង្រួម​ការ​បែកបាក់​​នៅ​ក្នុង​បក្ស ហើយដោះស្រាយបញ្ហាដែលទំនងជាកើនឡើងបន្ថែមទៀត​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​ជប៉ុន​សព្វ​ថ្ងៃ ព្រោះ​ការ​​ធ្លាក់​​​នៃ​លុយ​យ៉េន ក៏​ដូចជា​​ការកើនឡើងភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយប្រទេសចិន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹង លើកទី២ ស្ដីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃ គម្រោងជួលក្រុមហ៊ុនសវនកម្មឯករាជ្យ ធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០២៤ របស់ទូរគមនាគមន៍កម្ពុជា (ទ.ក.)

សន្តិសុខសង្គម៩ ម៉ោង មុន

អភិបាលរាជធានី អំពាវនាវឱ្យកងកម្លាំងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ឱ្យល្អប្រសើរ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ចិន បាញ់​បង្ហោះ​ផ្កាយរណប អាច​តាម​ដាន​ដឹង​ពី​ភាព​ប្រៃ​នៃ​សមុទ្រ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

WMO៖ ពិភពលោក​កំពុង​កើន​ឡើង​កម្ដៅ​ខ្លាំង ឈាន​ដល់​ចំណុច​គ្រោះថ្នាក់

ព័ត៌មានជាតិ១២ ម៉ោង មុន

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៖ សំណុំរឿងកាត់ទោសជនជាតិចិនលាងលុយកខ្វក់នៅអាម៉េរិកពុំមានសញ្ជាតិខ្មែរទេ

Sokha Hotels

ព័ត៌មានពេញនិយម