ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ធ្លាក់ចូលក្នុងជម្លោះកាន់តែធ្ងន់ធ្ងរជាមួយអ៊ីស្រាអែល
កងទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានគំរាមវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតប្រឆាំងនឹងអ៊ីស្រាអែល ប្រសិនបើ អ៊ីស្រាអែលតបតសងសឹកចំពោះការវាយប្រហារដោយកាំជ្រួចដោយសាធារណរដ្ឋអ៊ីស្លាមនៅថ្ងៃទី១ខែតុលា ខណៈពេលដែលអ៊ីស្រាអែលបានវាយប្រហារដោយថ្មើជើងចូលលីបង់ និង វាយប្រហារក្រុមហ៊ូទីដែលគាំទ្រដោយអ៊ីរ៉ង់។

អង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មាន Fars ថា ខ្លួននឹងវាយប្រហារឱ្យបានខ្លាំងកា្ល ប្រសិនបើរបប អ៊ីស្រាអែល មានប្រតិកម្មចំពោះប្រតិបត្តិការរបស់អ៊ីរ៉ង់។
IRGC បាននិយាយថា ការវាយប្រហារនេះគឺ«អនុលោមតាមធម្មនុញ្ញអង្គការសហប្រជាជាតិ»។
ខណៈពេលដែលអ៊ីស្រាអែលបង្កើតសមរភូមិនៅក្នុងទឹកដីលីបង់ប្រឆាំងសកម្មប្រយុទ្ធហេសបូឡាអស់រយៈពេលជាង២សប្តាហ៍ និងទើបសម្រេចលើកទឹកថ្មជើងចូលវាយលុកកាលពីថ្ងៃទី១ខែតុលា អ៊ីរ៉ង់បានបាត់បង់ការអត់ធ្មត់រហូតបាញ់មីស៊ីលចូលទឹកដីអ៊ីស្រាអែល។
អ៊ីរ៉ង់បាននិយាយថា ការបាញ់ប្រហារបានកើតឡើង បន្ទាប់ពីរយៈពេលនៃការអត់ធ្មត់ បន្ទាប់ពីការវាយប្រហារលើអធិបតេយ្យភាពរបស់អ៊ីរ៉ង់ ដែលសំដៅទៅលើសម្លាប់មេដឹកនាំក្រុមហាម៉ាស់ Ismail Haniyeh នៅទីក្រុងតេអេរ៉ង់កាលពីចុងខែកក្កដា។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋក្នុងប្រទេសអ៊ីរ៉ង់ បានរាយការណ៍ថា កាលពីល្ងាចថ្ងៃទី១ខែតុលា កងកម្លាំងអ៊ីរ៉ង់បានបាញ់កាំជ្រួចមីស៊ីលដែលសំដៅទៅលើមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់អ៊ីស្រាអែល Tel Aviv ។
អាមេរិកបានព្រមានពីការវាយប្រហារដោយកាំជ្រួចផ្លោងរបស់អ៊ីរ៉ង់ដែលនឹងកើតមានមកលើអ៊ីស្រាអែល ហើយបាននិយាយថា វានឹងមានផលវិបាកយ៉ាងធ្ងន់ធ្ងរសម្រាប់ក្រុងតេអេរ៉ង់។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានថតវីដេអូតាមអ៊ីនធឺណិតនៃអ្វីដែលពួកគេនិយាយថា ជាមីស៊ីលដែលត្រូវបានបាញ់មកលើអ៊ីស្រាអែល៕
ដោយ រ៉ាន់ រើយ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង